Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0815
Name :
ឈ្មោះ :
ឯក ម៉ារីសារឿន
Last Name :
នាមត្រកូល :
Ek
First Name :
នាមខ្លួន :
Mary Saroeun
Other Name :
ឈ្មោះផ្សេង :
Roeun
រឿន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K05676
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 48]
«បច្ចុប្បន្នអាយុ ៤៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
031512?? Kampong Cham, Stung Trang, Saupheas, Chre
០៣១៥១២?? ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងកសិកម្ម ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ (៣០៣) ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ប្រធានកសិកម្ម។
Superiors :
ថ្នាក់លើ :
Than, chief of K. Nguon, chief of district
ថន, ប្រធាន«គ»ងួន, គណស្រុក។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ធឿន ឈ្មោះ ផាត់។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0815 20040121, Chrey village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Ek Mary Saroeun is alive. Interviewed with the biography owner.
ខេស៊ីអាយ០៨១៥ ២០០៤០១២១, ភូមិជៃ្រ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ឯក ម៉ារីសារឿន អាយុ៤៨ឆ្នាំត្រូវ ជា ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឯក ម៉ារីសារឿន ភេទប្រុស អាយុ៤៨ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ សារឿន មានឪពុកឈ្មោះ ឯក ម៉ារី ម្ដាយឈ្មោះ សុខ ឈួន មានបងប្អូន៥នាក់ ប្រុស២ស្រី៣ មានស្រុក កំណើតនៅភូមិជៃ្រ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ សារឿន កាលពីតូច សាលាបឋម សិក្សាសូភាសត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហម កាលនោះឪពុកម្ដាយក៏មិនបានហាមឃាត់ដែរ ចូលដំបូង ស្នាក់ត្រឹមភ្នំប្រុសភ្នំស្រី បន្ទាប់មក ចូលទៅសមរភូមិមុខដឹងតែត្រៀមប្រយុទ្ធជាមួយទាហាន លន់ នល់ ជារៀងរាល់ថៃ្ង។ សារឿន មានតួនាទីជាប្រធានក្រុមដឹកនាំកម្លាំង ឡើងវាយនៅម្ដុំស្រុកស្ទឹងត្រង់ កាល នោះប្រធានអនុសេនាតូច ឈ្មោះ ថន។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ សារឿន មិនចូលទីក្រុងភ្នំពេញទេ គឺចូលមកធ្វើការនៅខេត្ដកំពង់ ចាម។ សារឿន មានតួនាទីជានិរសាឱ្យប្រធាន តំបន់៤២ ស្រុកស្ទឹង ត្រង់ ឈ្មោះ អឿន សំបុត្រកាលនោះរត់ពីថ្នាក់ស្រុកទៅភូមិ ឃុំ និងសហករណ៍ តែន័យក្នុងសំបុត្រអ្នករត់សំបុត្រមិនអាចដឹងបាន ទេ។ ក្រោយមកទៀតនៅឆ្នាំ១៩៧៧ កម្មាភិបាល មួយចំនួនធំ ត្រូវអង្គការចាប់ខ្លួនយកទៅបាត់ ដូចជា គណៈតំបន់ឈ្មោះ អឿន មេឃុំឈ្មោះ ផាត់ ប្រធានមន្ទីរ ពេទ្យឈ្មោះ ធឿន សុទ្ធត្រូវបាន ចាប់ខ្លួនទាំងអស់ សារឿន នៅពេលនោះបានស្គាល់ កែ ពក និង ធ្លាប់ បានចាប់ដៃជាមួយគ្នាទៀតផង។ សារឿន ក្រោយមកទៀត អង្គការផ្លាស់ឱ្យទៅធ្វើជា ប្រធានពាណិជ្ជកម្មស្រុកស្ទឹងត្រង់វិញ ការងារជំនាន់នោះ ប្រធានៗត្រូវមកចូលរួមប្រជុំជាមួយគណៈ តំបន់៤២ឈ្មោះ ពេ្រង ដែលមកជំនួសឈ្មោះ អឿន ដែល ស្លាប់ទៅ ប្រជុំនិយាយរឿនការងារឱ្យ សកម្មនិងលើកផែនការដោះ ស្រាយជីវភាពនៅតាមតំបន់។ នៅតាមតំបន់ស្រូវដែលប្រជាជន ធ្វើបាន មួយចំនួនធំទុកដោះស្រាយជីវភាពប្រជាជននិងមានមួយ ចំនួនទៀត អង្គការយកទៅថ្នាក់លើមិនដឹងជា យកទៅណាទេ ប្រជាជននៅតែមានជីវភាពខ្វះខាតហូបតែបបរវាល់វែកចែកគ្នា។ នៅឆ្នាំ១៩៧៨ សារឿន អង្គការចាត់តាំងឱ្យមកធ្វើជាប្រធាន កសិកម្មស្រុកវិញ ការងារកសិកម្មមានចឹញ្ចឹមជ្រូក មាន់ ទា ដាំកប្បាស ដាំសាវម៉ាវ។ សារឿន បានដឹងថា មន្រ្ដីរាជការឬ ទាហាន លន់ នល់ ពាក់សក្ដិ១ឡើង ទៅគ្មានវាសនាបានរស់ទេ ឱ្យតែអង្គការសេុីបដឹង ព្រោះពេលប្រជុំអង្គការបានលើកឡើងថា ពួកទាំង នេះមិនល្អទេ បើចង់ឱ្យសហករណ៍ជឿនលឿនត្រូវកមេ្ទចពួក នេះចោល នេះជាយោបល់ថ្នាក់លើ ដូចជា កែ ពក កាលនោះមួយ អាទិត្យមានប្រជុំម្ដង ហើយធ្លាប់ឃើញដឹកប្រជាជនថ្មីនិងខែ្មរ ឥស្លាមជម្លៀស ឱ្យរស់នៅភូមិថ្មីតាមពិតសុទ្ធតែយក ទៅសម្លាប់ទេ។ នៅឆ្នាំ១៩៧៩ សារឿន បានមករស់នៅភូមិ កំណើតរស់នៅជួបជុំប្រពន្ធកូនប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សដាក់ឡាននិងជម្លៀសឱ្យទៅរស់នៅភូមិថ្មី តាមពិតយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា