| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0817
KCI0817
|
|
Name :
ឈ្មោះ :
|
រាត់
|
|
First Name :
នាមខ្លួន :
|
Ratt
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខួ្លន
|
|
CBIO ID :
លេខ CBIO :
|
K05681
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
អាយុ២៥ឆ្នាំសម័យខែ្មរក្រហម
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
031512?? Kampong Cham, Stung Trang, Saupheas, Chre
០៣១៥១២?? ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0817 20040121, Chrey village, Saupheas sub-district, Stung Trang district, Kampong Champrovince. Interviewed by Long Dany. Notes: Ratt disappeared. Interviewed with Ek Mary Saroeun, brother. He said that Ratt was arrested in Kampong Cham province in 1976.
ខេស៊ីអាយ០៨១៧ ២០០៤០១២១, ភូមិជៃ្រ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ រាត់ បាត់ខ្លួន។ ជួបសម្ភាសជាមួយ ឯក ម៉ារី សារឿន អាយុ៤៨ឆ្នាំត្រូវជាប្អូនប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
រាត់ ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ឯក ម៉ារី សារឿន អាយុ៤៨ ឆ្នាំត្រូវជាប្អូនប្រុស។ រាត់ ឪពុកឈ្មោះ ឯក ម៉ារី ម្ដាយឈ្មោះ សុខ ឈួន មានបងប្អូនបង្កើត៥នាក់ មានស្រុក កំណើតនៅភូមិជៃ្រ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ រាត់ កាលពីតូចសាលា បឋមសិក្សាសូភាសត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅ ឆ្នាំ១៩៧០មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហម ឪពុកម្ដាយក៏មិនបានថាអីដែរ។ រាត់ បានចូលទៅ សមរភូមិវាយជាមួយទាហាន លន់ នល់ រហូតទទួលបានជ័យជម្នះ នៅឆ្នាំ១៩៧៥។ រាត់ មិនបានទៅធ្វើការនៅភ្នំពេញទេ ពេលដែលខែ្មរក្រហមកាន់អំណាចពីឆ្នាំ១៩៧៥ រាត់ ជាយោធាខែ្មរ ក្រហមនៅវរសេនាតូច០៧ ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៧ រាត់ ត្រូវអង្គការចាប់ខ្លួនយកទៅបាត់ បើតាមសំដីរបស់ឈ្មោះ សារឿន ធ្លាប់ដឹងជំនាន់ខែ្មរក្រហមឱ្យតែចាប់ខ្លួនហើយពិតជាយក ទៅសម្លាប់ ហើយ ព្រោះធ្លាប់នៅក្នុងអង្គភាពយោធាស្រុកឱ្យតែចាប់ពិតជាមិនដែលឃើញត្រឡប់មកវិញទេ។ បើ តាម ប្រវត្ដិរូប រាត់ ជាយោធាខែ្មរក្រហមនៅវរសេនាតូចលេខ០៧ ខេត្ដកំពង់ចាម។ រាត់ ត្រូវបាន ឈ្មោះ ភាក់ ឆេ្លីយដាក់ថា បានចូល ជាសេអ៊ីអាតាំងពីឆ្នាំ១៩៧២ នៅសាលាដា ភូមិដំរីស្លាប់ ស្រុកស្ទឹងត្រង់ រាត់ បានធ្វើសកម្មភាពជាមួយសមរភូមិក្រោយ ហើយត្រូវអង្គការចាប់ខ្លួនពីខេត្ដកំពង់ ចាមយកមកដាក់គុកនៅ មន្ទីរស២១ ភ្នំពេញ។ ចំណែក សារឿន ជំនាន់ខែ្មរក្រហមបាន ចូលបដវិត្ដ នៅឆ្នាំ១៩៧២ ក្រោយឈ្មោះ រាត់ ត្រូវជាបង ប្រុសរយៈពេលបីខែ។ សារឿន ចូលដំបូងនៅម្ដុំភ្នំ ប្រុសភ្នំស្រី ក្រោយមកបានចូលសមរភូមិវាយជាមួយទាហាន លន់ នល់ រហូតបានទទួលជ័យជម្នះនៅ ថៃ្ងទី១៧មេសាឆ្នាំ១៩៧៥។ ក្រោយពីបានទទួលជ័យជម្នះ សារឿន ធ្វើជាយោធាស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម មានតួនាតីជានិរសាស្រុក នាំសំបុត្រពីស្រុកទៅឃុំ ភូមិ សហករណ៍ ដោយជិះម៉ូតូ ក្រោយមកទៀតបានធ្វើជានិរសារឱ្យគណៈតំបន់៤២ឈ្មោះ អឿន ក្រោយពីចាប់ឈ្មោះ អឿន បាត់ ទៅខាងភូមិភាគនិរតីចូលមកគ្រប់គ្រងវិញ សារឿន នៅតែនៅ ការងារដដែល។ នៅឆ្នាំ១៩៧៩ ទើប សារឿន រត់មករស់នៅ ស្រុកកំណើតវិញ ហើយមានប្រពន្ធឈ្មោះ សាវៀន មានកូន៧នាក់ ប្រកបរបរធ្វើស្រែចម្ការ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្ស ព្រោះនៅអង្គភាពយោធាស្រុកស្ទឹងត្រង់ត្រូវអង្គការចាប់ខ្លួនយក
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”