Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0818
KCI0818
ឈ្មោះ :
មេន ណារី
Last Name :
Men
First Name :
Nary
Other Name :
ឈ្មោះផ្សេង :
Phen
ភេន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I02027
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Aged 40. Born in the year of the Ox]
«អាយុជាង ៤០ ឆ្នាំ។ កើតឆ្នាំឆ្លូវ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03151201, Kampong Cham, Stung Trang, Saupheas, Sau
០៣១៥១២០១, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំសូភាស ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
2/02/1974
ថៃ្ងទី២ខែ០២ ឆ្នាំ១៩៧៤
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ឈ្មោះ អឿន។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0818 20040120, Saupheas village, Saupheas sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Men Nary disappeared. Interviewed with Mang Men, father.
ខេស៊ីអាយ០៨១៨ ២០០៤០១២០, ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ មេន ណារី ហៅ ភេន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ម៉ង មេន អាយុ៦៣ឆ្នាំ ត្រូវជាឪពុក។
សេចក្ដីសង្ខេប :
មេន ណារី ហៅ ភេន ភេទស្រី បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ម៉ង មេន អាយុ៦៣ឆ្នាំត្រូវជាឪពុក។ ណារី ម្ដាយឈ្មោះ ប៊ុន មានបងប្អូនបង្កើត៥នាក់ ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិ សូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ណារី កាលពីតូចមិន បានរៀនសូត្រទេ ព្រោះក្រុមគ្រួសារមានជីវភាព ខ្វះខាត ពេលធំដឹងក្ដីមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅពេល កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ នៅក្នុងស្រុកភូមិចេះតែមាន ចលនាថាចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិ កូនអ្នកភូមិទាំងប្រុសទាំង ស្រីខ្លះមិនបានគ្រប់អាយុ១៨ឆ្នាំផង នាំគ្នាចូលទៅធ្វើ យោធាខែ្មរ ក្រហមដើម្បីប្រឆាំងជាមួយទាហាន លន់ នល់។ កាលនោះ ណារី មិនចង់ទៅទេ តែខាង ប្រធានភូមិឈ្មោះ គន់ ចុចឈ្មោះឱ្យទៅឪពុក ម្ដាយមិនឱ្យកូនចេញទៅទេ។ ណារី ចូលដំបូងនៅត្រឹម ស្រុកស្ទឹង ត្រង់ តែក្រោយមកអង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយ ទាហាន លន់ នល់ បានដំណឹង មិនដែលបានមកលេងផ្ទះទេ ក្រោយ មកចេញតែឮដំណឹងតាមគេថា ណារី ជាអ្នកដឹកស្បៀងនៅ
ម្ដុំភ្នំអដ្ធ្ធរស នៅខាងស្រុកឧដុង្គ ដល់ដាច់ភ្នំពេញ ដឹងថា
ជញ្ជូនជ័យភ័ណ្គនៅភ្នំពេញ គ្រាន់តែបានដឹងតែមិន បានជួប មុខកូនទេ តាំងពីចេញពីផ្ទះបាត់ឈឹងរហូតដល់ពេលនេះ។ បើតាម ប្រវត្ដិរូបធ្វើនៅថៃ្ងទី១២ ខែឧសភា ឆ្នាំ១៩៧៧ ណារី ចូលបដិវត្ដ នៅឆ្នាំ១៩៧៤ តាមរយៈឈ្មោះ គន់ ណារី ជាយោធានៅ កងពល៣១០ ភ្នំពេញ។ ចំណែកឈ្មោះ មេន ត្រូវជាឪពុកជំនាន់ ខែ្មរក្រហមពីឆ្នាំ៧៥ដល់៧៩ ដំបូង អង្គការចាត់តាំងឱ្យធ្វើស្រែ ចម្ការ ក្រោយមកទៀតអង្គការចាត់តាំងឱ្យវាយថ្មយកដែកសម្រាប់ បម្រើការ ផេ្សងទៀត ហើយអាហារហូបចុកមិនបានគ្រប់គ្រាន់ទេ បបរលាយគល់ចេក រស់នៅមិនបានជួបប្រពន្ធ កូន។ នៅឆ្នាំ១៩ ៧៧ យោធាខែ្មរក្រហមបានប្រមូលប្រជាជនថ្មីដែលជម្លៀសមក ពីភ្នំពេញ និងប្រជា ជនអ៊ីស្លាមយកទៅរស់នៅភូមិថ្មី បើតាមដឹង បើអង្គការចង់សម្លាប់ពីណាត្រូវតែបើល្បិចបែបនេះ។ នៅ ឆ្នាំ១៩៧៩ មេន បានរស់នៅជួបជុំប្រពន្ធកូនទើងវិញ ប្រកបរបរធ្វើស្រែចម្ការ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្សមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា