Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI1014
Name :
ឈ្មោះ :
សំ សុង
Last Name :
នាមត្រកូល :
Sam
First Name :
នាមខ្លួន :
Song
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02869
អាយ០២៨៦៩
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 48. Born in the year of the Dog]
«បច្ចុប្បន្នអាយុ ៤៨ ឆ្នាំ។ កើតឆ្នាំច»
Home Village :
ភូមិកំណើត/ទីលំនៅ :
03151004, Kampong Cham, Stung Trang, Prek Kakk, Tn
០៣១៥១០០១, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំព្រែកកក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
19730707
19730707
Reason to Join KR :
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
កងពល៣១០, កងចល័តនៅជើងពៃ្រ និងអង្គភាពនីរសារនៅត្រពាំងថ្លុង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម, ភ្នំពេញ។ បូព៌ា, ខេត្ដកំពង់ចាម, ស្រុកមេមត់, ច្រកត្រពាំងថ្លុង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
១៩៧៥ ទ័ព យាមនៅវត្ដភ្នំ, ១៩៧៦ធ្វើស្រែនៅ បឹងប្រយ៉ាបកប់ស្រូវ, នីរសា។
Superiors :
ថ្នាក់លើ :
ឌឹម, ប្រធានឈ្លបភូមិត្នោតសាយ, អូន ប្រធានភូមិ, អឿន ប្រធានកងពលលេខ៣១០,ញ៉ ប្រធានកងពលលេខ២០៧, តាម៉ុន ប្រធាន
Associates :
អ្នកពាក់ព័ន្ធ :
Khieu Sieng, wife, ages 31.
ខៀវ សៀង, ប្រពន្ធ អាយុ ៣១ ឆ្នាំ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI1014 20040209, Tnaot Ta Say village, Prek Kakk sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea. Notes: Sam Song is alive. Interviewed with Sam Song, the biography owner.
ខេស៊ីអាយ១០១៤ ២០០៤០២០៩, ភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ សំ សុង នៅរស់។ ជួបសម្ភាស ជាមួយ សំ សុង ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
សំ សុង ភេទប្រុស អាយុ៤៨ឆ្នាំ កើតនៅភូមិវត្ដទន្លប់ ឃុំ សំរោងទង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិ ត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ប្រពន្ធ របស់សុង ឈ្មោះ ខៀវ សៀង។ សុង មានបងប្អូន៩នាក់ ប្រុស៤ នាក់ ស្រី៥នាក់ រាល់ថៃ្ង នៅសល់៦នាក់។ សុង រៀននៅវត្ដ ស្ទឹងត្រង់បាន១២ខែក៏ឈប់ទៅឡើងត្នោតមិនដល់រដូវផងក៏ទៅ ធ្វើ ជាឈ្លបភូមិយាមកាម។ ដែលប្រធានភូមិកាលហ្នឹងឈ្មោះ តាឌឹម នៅធ្វើមិនដល់មួយឆ្នាំផងក៏គេបញ្ជូន ទៅស្នាក់នៅវត្ដជើង ពៃ្រដើម្បីរៀនសូត្រក្បួនទ័ព ដែលអ្នកបញ្ជូនហ្នឹងឈ្មោះ អូន ប្រហែលជាឆ្នាំ ថៃ្ងទី៧ ខែកក្កាដា ឆ្នាំ១៩៧៣។ រៀនបានមួយអាទិត្យ គេដឹកឡានទៅទាំងយប់កាត់ព្រែកក្ដាមទៅវត្ដពពែ ចូលធ្វើជាទាហាន នៅកងពលតាអឿន(៣១០)។ មុនដំបូងគេឱ្យយើងលើកបាយឱ្យ គេមួយអាទិត្យដើម្បីផ្ស៉ាំ ក្រោយមក គេឱ្យត្រៀម តែមិនដែលចូល ទៅសមរភូមិទេ ដល់ពេលវ៉ៃចូលភ្នំពេញបានគេឱ្យមកស្នាក់នៅវត្ដ ភ្នំជិត១ ឆ្នាំ ក៏គេបញ្ជូនឱ្យទៅធ្វើស្រែនៅជើងពៃ្រវិញ។ នៅវត្ដភ្នំ ប្រធានវរៈ ឈ្មោះវឿង។ ទៅធ្វើស្រែមិន ទាន់បានច្រូតផងក៏គេបញ្ជូនមកភ្នំពេញវិញ នៅម្ដុំទួលសង្កែ ទប់ទំនប់បឹងសំយាប ដើម្បីធ្វើ ស្រែបាន ប្រហែល៥ខែ យកទៅជើងពៃ្រទៀត ហើយយកទៅ ភ្នំពេញ នៅវត្ដកប់ស្រូវហើយក៏បញ្ជូនឱ្យទៅ ព្រំដែនវ៉ៃជាមួយ វៀតណាម ពេលហ្នឹងខៀវ សំផន ធ្លាប់ទៅធ្វើមេទ្ទីងនៅសួង ដែលទ័ពខំវ៉ៃជាមួយ វៀតណាម។ នៅកងពល២០៧ដែលវ៉ៃជាមួយ វៀតណាម ប្រធានឈ្មោះតាញ៉ ហើយប្រធានវរសេនាធំលេខ១៨ ឈ្មោះ តាម៉ុន ដែល សុង ជានីរសារបស់តាម៉ុនហ្នឹង នៅត្រពាំងថ្លុង។ បកទៅឆ្នាំ១៩៧៦១៩៧៧ ធ្លាប់រៀននៅស្ដាតដែលមានខៀវ សំផន ជាអ្នកធ្វើមេទ្ទីង ហើយនិងតាម៉ុក ដែលកាន់ខាងទ័ព និងធ្លាប់ ទៅទទួលភ្ញៀវនៅពោធិ៍ចិនតុងដែរ។ ដល់ពេលដែលវៀតណាមវ៉ៃ ចូលមក សុង ចេះតែរត់តាមគេ ព្រោះគេឃោសនាថាបើចូលទៅភូមិ យួននឹងអារក ដូចេ្នះខ្លាចចេះតែរត់ទៅតាមគេឡើងភ្នំដល់ឧត្ដរមានជ័យព្រះវិហារ។ រហូតដល់ឆ្នាំ១៩៩១ទើបត្រឡប់មកភូមិ វិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Attended a meeting with Kieu Samphan, Ta Mok at Olympic Stadium in 1977????.
ចូលរួមមេទ្ទិញជាមួយ ខៀវ សំផន, តាម៉ុក នៅស្ដាតអូឡាំពិក, ១៩៧៧????។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា