PROMOTING ACCOUNTABILITY
Uk Born
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI1063
|
|
Name :
ឈ្មោះ :
|
អ៊ុក ប៊ន
|
|
Last Name :
នាមត្រកូល :
|
Uk
|
|
First Name :
នាមខ្លួន :
|
Born
|
|
Other Name :
ឈ្មោះផ្សេង :
|
Chum Born
ជុំ ប៊ន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I08166
អាយ០៨១៦៦
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 28. Present aged: 62]
«សម័យខែ្មរក្រហមអាយុ ២៨ ឆ្នាំ។ បច្ចុប្បន្នអាយុ ៦២ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03020302, Kampong Cham, Chamkar Leu, Speu, Choryo
០៣០២០៣០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំស្ដឺ ភូមិជ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
កងពលលេខ៣១០
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២) ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អនុប្រធានពេទ្យ នៅពេទ្យព្រះកេតុមាលា, ១៩៧៥។ ១៩៧៧ ទៅធ្វើព្រលានយន្ដហោះនៅខេត្ដកំពង់ឆ្នាំង។
|
|
Superiors :
ថ្នាក់លើ :
|
អឿន, ប្រធានកងពលលេខ៣១០ , ម៉េត អនុប្រធាននៅព្រលាន យន្ដហោះ ខេត្ដកំពង់ឆ្នាំង។
|
|
Subordinates :
ថ្នាក់ក្រោម :
|
Ol, medic
អុល, ពេទ្យកងទ័ព
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Prakk Taing Leng, wife, currently ages 51. San, former Sihanouk's soldier, was arrested to be educat
ប្រាក់ តាំងឡេង, ប្រពន្ធ សព្វថៃ្ងអាយុ ៥១ ឆ្នាំ~សន, អតីតទាហានសីហនុ ត្រូវឈ្លបខែ្មរក្រហមមកចាប់យកទៅអប់រំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI1063 20040223, Thnal Bek Kaet village, Svay Teap sub-district, Chamkar Leu district, Kampong Cham province. Interviewed by Phann Sochea. Notes: Uk Born is alive. Interviewed with Uk Born, the biography owner.
ខេស៊ីអាយ១០៦៣ ២០០៤០២២៣, ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ អ៊ុក ប៊ន នៅរស់។ ជួបសម្ភាស ជាមួយ អ៊ុក ប៊ន ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ុក ប៊ន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្ដកំពង់ចាម។ ប៊ន រៀនដល់ថ្នាក់ ទី៦ឪចាស់ឱ នៅវិទ្យាល័យសីហនុកំពង់ចាម ក្រោយពីឈប់រៀន ប៊ន ធ្វើតេស្ដអក្សរបារាំងជាប់ក៏រៀនពេទ្យនៅពេទ្យកេតុមាលា រយៈពេល៧៨ខែ នៅឆ្នាំ១៩៦៤។ ក្រោយពីរៀនចប់ទៅធ្វើជា ពេទ្យនៅខេត្ដពោធិ៍សាត់ ហើយក៏គេបញ្ជូនឱ្យទៅស្ទឹងត្រែងបាន ៣៤ខែ ធ្វើតេស្ដអក្សរបារាំងម្ដងទៀត ចូលធ្វើជាទាហាននៅឆ្នាំ ៦៨ នៅស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង។ ប៊ន រៀបការនៅឆ្នាំ ១៩៧១ និងមានកូនម្នាក់ ហើយស្លាប់។ ដល់ឆ្នាំ៧៣ ក៏មកធ្វើជា ពេទ្យរបស់កងពល៣១០ រហូតដល់ឆ្នាំ៧៥ មុខព្រួញក្រុមរបស់ប៊ន គឺវ៉ៃតាមព្រែកព្នៅ ក្រោយពីទទួលបានជ័យជំនះ២ខែ ប៊ន បាននាំ ប្រពន្ធមករស់នៅភ្នំពេញ ហើយកើតកូនប្រុសនៅ ពេទ្យ កេតុមាលានៅចុងឆ្នាំ៧៦។ នៅក្នុងកងពលរបស់ប៊ន គឺមានខ្លះ ចេញមកធ្វើស្រែនៅបឹងសំយាប និងកប់ស្រូវ ហើយមានខ្លះនៅ តាមមន្ទីរពេទ្យ។ ការងាររបស់ប៊ន នៅក្នុងកងពលគឺដើរចាក់ថ្នាំ ឬឱ្យថ្នាំ លេបទៅអ្នកដែលធ្វើស្រែអស់កំលាំង។ នៅឆ្នាំ៧៧ ពេល ដែលគេចាប់ប្រធានកងពល និងអ្នកក្រោម បង្គាប់អស់ គឺប៊ន បាន បញ្ជូនប្រពន្ធ និងកូនឱ្យមកស្រុកកំណើតវិញ ហើយប៊ន គេបញ្ជូនឱ្យទៅធ្វើព្រលានយន្ដហោះកំពង់ឆ្នាំង។ នៅពេល ដែលវៀតណាម ចូលឆ្នាំ៧៩ គេជម្លៀសប៊ន ឱ្យទៅអមលាំង ពេលហ្នឹងគឺគេសម្លាប់ អ្នកមកពីបូព៌ារាប់រយនាក់ ដល់ឃើញគេសម្លាប់ច្រើនពេក ប៊ន បាន នាំទ័ព៧០នាក់ចូលមកសារភាព គឺនៅស្រុកបារាយណ៍ រត់កាត់មក កំពង់ឆ្នាំង ហែលទឹកឆ្លងទៅភ្នំនាងកង្រី ឆ្លងទៅដល់ខេត្ដកំពង់ធំ ទើបបានចូលសារភាព។ ក្រោយមកគេបញ្ជូនទៅដល់ស្រុក តែនៅបានតែ២៣ខែ គេប្រុងចាប់ប៊ន គាត់បានរត់ ទៅដល់ជំរំ រហូតដល់ឆ្នាំ៩២ ទើបត្រឡប់មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”