Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI1118
KCI1118
ឈ្មោះ :
កែវ សាវ៉េន
Last Name :
Keo
First Name :
Saven
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01814
អាយ០១៨១៤
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present: aged 41]
«បច្ចុប្បន្នអាយុ ៤១ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03040301, Kampong Cham, Dambe, Kok Srok, Sieng Khv
០៣០៤០៣០១, ខេត្ដកំពង់ចាម ស្រុកដំបែ ឃុំគោកស្រុក ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
រោងចក្រក្រឡឹង
តំបន់ DK 75-79 :
មជÄម, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មកររោងចក្រក្រឡឹង
ថ្នាក់លើ :
ថុល, ប្រធានមន្ទីរកុមារនៅភូមិខ្ជាយ ឃុំដំបែរ។ នី ប្រធាន រោងចក្រក្រឡឹង, សាវ៉ាត ប្រធានក្រុមនៅរោងចក្រក្រឡ
Associates :
អ្នកពាក់ព័ន្ធ :
Chann Pen aka Chann Kroem, husband. Currently ages 43.
ចាន់ ប៉ិន ហៅ ចាន់ ក្រឹម ប្ដី។ សព្វថៃ្ងអាយុ ៤៣ ឆ្នាំ
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI1118 20040315, Siev Phlieng village, Kok Srok sub-district, Dambe district, Kampong Cham province. Interviewed by Pheng Pong Rasy. Notes: Keo Savan is alive. Interviewed with Keo Saven, the biography owner.
ខេស៊ីអាយ១១១៨ ២០០៤០៣១៥, ភូមិសៀវភ្លៀង ឃុំគោកស្រុក ស្រុកដំបែរ ខេត្តកំពង់ចាម។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ កែវ សាវ៉េន នៅរស់។ ជួបសម្ភាស ជាមួយ កែវ សាវ៉េន ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
កែវ សាវ៉េន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិសៀវភ្លៀង ឃុំគោកស្រុក ស្រុកដំបែរ ខេត្ដកំពង់ចាម។ សាវ៉េន ចូលបដិវត្ដន៍ នៅឆ្នាំ១៩៧១ តាមរយៈកែវ ជាគណៈសង្កាត់។ មូលហេតុដែល ចូលគឺដើម្បីកសាងជាតិ និងដើម្បីកសាងខ្លួន។ កាលហ្នឹងសាវ៉េន អាយុ១០ឆ្នាំគេឱ្យនៅ កងកុមារនៅក្នុងភូមិ។ ពេលណានឹកឪពុកម្ដាយក៏សុំគេមកលេង ហើយគ្រូបង្រៀន និងប្រធានមន្ទីរ ឈ្មោះ ថុល។ ដល់បែកភ្នំពេញគេយកទៅភ្នំពេញឱ្យបោសសំអាត ថ្នល់ និងផ្ទះ ហើយគ្មានឃើញ ប្រជាជនទេ ឃើញតែទ័ព នៅបោសបាន១ខែទើបគេយកទៅនៅធ្វើសំណង់ រោងចក្រក្រឡឹងនៅបឹង សំយ៉ាប នៅខាងលិចពោធិ៍ចិនតុង។ មានអ្នកជំនាញខាងចិន, ជប៉ុន និងបារាំងជាអ្នកមកប្រាប់អំពីរបៀប ធ្វើរោងចក្រ។ រោងចក្រហ្នឹងកសាងប្រហែល១ឆ្នាំទើបហើយ ពេលធ្វើហើយ សាវ៉េន ក៏ចូល ធ្វើនៅក្នុងរោងចក្រហ្នឹងដោយ គេដឹកគ្រៀងចក្រមកឱ្យធ្វើ ហើយធ្វើនៅទីហ្នឹងរហូតដល់ដាច់ឆ្នាំ ១៩៧៩។ ប្រធានឈ្មោះសាវ៉ាត ធ្លាប់សុំគេមកលេងផ្ទះដែលតែ គេមិនឱ្យមក។ សាវ៉េន ជាប្រធានក្រុមកេ្ដាប ក្ដាប់កុមារ១០នាក់។ មួយអាទិត្យគេដឹកឡានឱ្យដើរលេង មើលលេ្ខាន មើលសិល្បៈនៅ ស្ដាត។ ពេលដែលវៀតណាមវ៉ៃចូលមកគឺ សាវ៉េន រត់ទៅបាត់ដំបង នៅស្រុកថ្មពួករហូតដល់ឆ្នាំ១៩៩៣ទើប ត្រឡប់មកលេងស្រុក ហើយក៏នៅហ្នឹងរហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា