PROMOTING ACCOUNTABILITY
El Nan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0255
TKI0255
|
|
Name :
ឈ្មោះ :
|
អែល ណាន
|
|
Last Name :
នាមត្រកូល :
|
El
|
|
First Name :
នាមខ្លួន :
|
Nan
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07654
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៥០ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21020708 Takeo, Bati, Kraing Thnung, Tonle Bati
២១០២០៧០៨ តាកែវ បាទី ក្រាំងធ្នង់ ទនេ្លបាទី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោស ទួលសែ្លង ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Nun Saroeun.
នុន សារឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0255 20030818, Bati village, Kraing Thnung sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: El Nan disappeared. Interviewed with Sokh Ny, younger sister and Cheat Voeun, relative.
ធីខេអាយ០២៥៥ ២០០៣០៨១៨ ភូមិបាទី ឃុំក្រាំងធ្នង់ ស្រុក
បាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ អែល ណាន បាត់ខ្លួន។ ជួបសម្ភាសជាមួយ សុខ នី ត្រូវជាប្អូនស្រី និង ជេត វឿន ត្រូវជាក្មួយប្រសារ។ |
|
Summary :
សេចក្ដីសង្ខេប :
|
អែល ណាន ភេទស្រី អាយុ៥០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សុខ នី អាយុ៧១ឆ្នាំ ត្រូវជាប្អូន ស្រី។ ណាន មានឪពុកឈ្មោះ សុខ អែល ម្ដាយឈ្មោះ ខៀវ ទួន មានស្រុកកំណើតនៅភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្ដតាកែវ។ កាលពីតូចមិនបានដឹងថា ណាន រៀនសូត្របានត្រឹមណាទេ ពេលធំពេញវ័យធ្វើស្រែចម្ការ ជាមួយឪពុកម្ដាយ។ ណាន មានប្ដីឈ្មោះ នន់ រស់ មានកូនចំនួនពីរ ហើយកូនទាំងពីរបានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម។ នៅជំនាន់សមេ្ដចសីហនុ សុខ នី ត្រូវជា ប្អូនស្រីមានគ្រួសារ នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ បានអង្គការបានជម្លៀស ចេញពីភ្នំពេញឱ្យវិល ត្រឡប់មកស្រុកកំណើតវិញ។ ពេលមកដល់ នី ត្រូវអង្គការចាត់ទុកថា ជាប្រជាជន១៧មេសា រីឯ បងស្រីឈ្មោះ ណាន ជាប្រជាជនមូលដ្ឋាន អង្គការចាត់ទូកជាប្រជាជនចាស់។ នៅឆ្នាំ១៩៧៦ បាន ដឹងថា បងស្រីឈ្មោះ ណាន មានកូនឈ្មោះ នន់ សារឿន ហៅ ហ៊ុយ ធ្វើជាយោធាខែ្មរក្រហមជា កងការពារនៅមន្ទីរស២១ ទួលសែ្លង។ រីឯ នី ត្រូវជាប្អូនស្រី ទោះបីមានបងប្អូននៅមូលដ្ឋាននិង មានកូនក្មួយធ្វើកាងារ ធំក៏មិនហ៊ានពឹងពាក់ដែរ មួយថៃ្ងគិតតែពីខិតខំធ្វើការងារដែល អង្គការដាក់ឱ្យមិន ហ៊ានឈប់សម្រាក់ទេ ទោះបីមានជំងឺបន្ដិច បន្ដួចក៏ដោយ ព្រោះធ្លាប់ឃើញកងឈ្លបចាប់មនុស្សពីកង ចល័តយកទៅម្ដងៗមានពី៥នាក់ទៅ១០ មិនដឹងជាយកទៅ សម្លាប់ឯណាទេ។ នៅឆ្នាំ១៩៧៨ បងស្រី ឈ្មោះ ណាន បានទៅ លេងកូននៅភ្នំពេញម្ដងទៀត តែក្រោយមកឮថា អង្គការចាប់ខ្លួន ទាំងកូន ទាំង ឪពុកមាឈ្មោះ ខឹម ទៀត តាំងពីនោះបាត់ដំណឹង ឈឹងដល់ពេលនេះ។ បើតាមប្រវត្ដិរូប ណាន ត្រូវ អង្គការចាប់ខ្លួន នៅមន្ទីរ២៤ ថៃ្ងទី៥ខែ១២ឆ្នាំ១៩៧៨។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”