PROMOTING ACCOUNTABILITY
Kim Saroeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0257
TKI0257
|
|
Name :
ឈ្មោះ :
|
គីម សារឿន
|
|
Last Name :
នាមត្រកូល :
|
Kim
|
|
First Name :
នាមខ្លួន :
|
Saroeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Chuk Saroeun
ជុគ សារឿន,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K05470
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:46 years old
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21020401, Takeo, Bati, Kan-Doeung, Krasaing
២១០២០៤០១ តាកែវ បាទី កណ្ដឹង ក្រសាំង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Vlunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាធ្វើស្រែនៅពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ឈ្មោះ ឌុច ឈ្មោះ ហ៊ុយ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chann Nhen.
ចាន់ ញ៉េន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0257 20030817, Krasaing village, Kan-Doeung sub-district, Bati district, Takeo province. Interviewed by Ysa Osman.
Notes: Kim Saroeun is alive. Interviewed with Kim Saroeun, biography owner. ធីខេអាយ០២៥៧ ២០០៣០៨១៧ ភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ គីម សារឿន នៅរស់។ ជួបសម្ភាសជាមួយ គីម សារឿន ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
គីម សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សារឿន មានប្រពន្ធឈ្មោះ ចាន់ ញ៉េន មានកូនចំនួន៤នាក់។ សារឿន មានឪពុកឈ្មោះ គីម ជុក ម្ដាយឈ្មោះ ភោគ ចេង មានបងប្អូន៤ នាក់ស្រី១ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្ដតាកែវ។ សារឿន កាលពី តូចរៀននៅ សាលាបឋមសិក្សក្រសាំងត្រឹមថ្នាក់ទី១២ឪចាស់ឱ។ សារឿន ឈប់រៀនមកធ្វើកូនសិស្ស លោកនៅវត្ដថ្មត្រប់បម្រើព្រះសង្ឃ ដើរបិណ្គបាតជាមួយព្រះសង្សបានមួយវស្សា។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិមានជាតិ ចាប់ផេ្ដីមច្របូកច្របល់ ម្ដាយក៏ឱ្យទៅ បួសជាព្រះសង្ឃនៅវត្ដថ្ម ត្រប់វិញ។ សារឿន បានមិនបានយូរប៉ុន្មានទេ ដោយសារចលនា ខែ្មរក្រហម ចេះតែកើតមានឡើងជារៀងរាល់ថៃ្ងហើយមានព្រះ សង្ឃខ្លះសឹកមកចូលចលនាខែ្មរក្រហមដែរ។ សារឿន បានសឹក មកវិញ មកជួយធ្វើការងារស្រែចម្ការឪពុកម្ដាយ ដោយសារ គ្រួសារមានជីវភាពខ្វះ ខាត។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដ ចូលពៃ្រម៉ាគីដោយយល់ឃើញថា ចង់រំដោះជាតិ គ្មានពីណាមក បង្ខំទេ កាលនោះកេ្មងៗពេញវ័យសប្បាយចិត្ដនិងចូលណាស់ ទោះបីឪពុកម្ដាយហាមឃាត់ក៏មិនព្រម ដែរ។ សារឿន ចូលដំបូងអង្គការបញ្ជូនឱ្យទៅហាត់រៀនក្បួនយោធាបានតែរយៈ ពេលខ្លីប៉ុណេ្ណាះក៏បញ្ជូន ទៅសមរភូមិដូចជា នៅម្ដុំដីក្រហម តាខ្មៅ ព្រែកហូរ ក្បាលថ្នល់ជាដើម។ សារឿន នៅកងវរៈ១៣៨ កាន់ខាងកាំភ្លើងធំនិងជានិរសាឱ្យប្រធានវរសេនាធំឈ្មោះ ខន។ ក្រោយមកទៀតចូលទៅកងពល ៧០៣ ប្រធានកងពលឈ្មោះ ណាត។ នៅឆ្នាំ១៩៧៥ ពេលកងទ័ពខែ្មរក្រហមវាយចូលដល់ទី ក្រុង ភ្នំពេញ នៅថៃ្ងទី១៧មេសា សារឿន មិនបានចូលដល់ទីក្រុង ទេ ចូលត្រឹមតាខ្មៅ មួយអាទិត្យក្រោយ មកបានចូលដល់ចាក់ អង្រែនៅត្រឹមរោងចក្របារីសេក។ បន្ទាប់មនទៀតអង្គការបាន ជ្រើសរើសនិរសា ឱ្យទៅនៅបុរីកីឡា ភ្នំពេញ។ ពេលចូលដល់ ទីក្រុង អង្គការបានចាត់តាំងឱ្យដើរបោសសម្អាតគ្រប់ទីកនែ្លង ក្រែងមានទាហានលន់ នល់ នៅលាក់ខ្លួន។ នៅឆ្នាំ១៩៧៦ សារឿន បានមកធ្វើការនៅគុកទួលសែ្លង ជាកងការពារនៅរបង ខាងក្រៅ ប្រធានគុកទួលសែ្លងឈ្មោះ ឌុច។ នៅឆ្នាំ១៩៧៧ អង្គការបានចោទ ប្រធានកងពល៧០៣ឈ្មោះ ណាត ថាក្បត់ចូល ជាសេអ៊ីអាហើយបានចាប់ខ្លួនយកទៅបាត់។ សារឿន ត្រូវបាន អង្គការបញ្ជូនមកលត់ដុំធ្វើស្រែនៅពៃ្រស លើកទំនប់ជីកប្រឡាយ ធ្វើស្រែ។ សារឿន មានឈ្មោះចូលជាសេអ៊ីអាទាំងមិនបានដឹង ខ្លួននិងមិនធ្លាប់ស្គាល់សេអ៊ីអាយ៉ាងម៉េចផង ប្រធាននៅ មន្ទីរ អប់រំពៃ្រសឈ្មោះ ហ៊ុយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលដល់ប្រទេសកម្ពុជា សារឿន និងកម្មាភិបាលខែ្មរ ក្រហមជាច្រើននាក់ផេ្សងទៀតបានរត់ទៅព្រំដែនខាងលិច ពេលនោះ សារឿន បានរត់ដល់ភ្នំលះបង់ ខាងលិចខេត្ដកំពង់ស្ពឺ។ នៅក្នុងឆ្នាំ១៩៧៩ ហ្នឹងដែរ សមេ្រចចិត្ដ ត្រឡប់មកស្រុក កំណើតវិញជាមួយឈ្មោះ ញ៉េន ធ្លាប់ស្គាល់គ្នាតាំងពីធ្វើការនៅ គុកទួលសែ្លងហើយក៏ បានរៀបការជាមួយគ្នារហូតមកដល់សព្វ ថៃ្ងនេះ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្សមែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”