Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0259
TKI0259
Name :
ឈ្មោះ :
ប៉ោក ផល់
Last Name :
នាមត្រកូល :
Paok
First Name :
នាមខ្លួន :
Phal
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I00786
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
«សម័យខែ្មរក្រហម អាយុ ១៧ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
2102009 Takeo, Bati, Put sar, Kandal
២១០២១០០៩ តាកែវ បាទី ពត់ស កណ្ដាល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល ខេត្ដកំពត។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដកំពត។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Worker
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0259 20030815, Kandal village, Put Sar sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Paok Dal disappeared. Interviewed with Paok Un, father
ធីខេអាយ០២៥៩ ២០០៣០៨១៥ ភូមិកណ្តាល ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ប៉ោក ផល់ បាត់ខ្លួន។ ជួបសម្ភាសជាមួយ ប៉ោក អុន ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
ប៉ោក ផល់ ភេទស្រី កើតឆ្នាំចរ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៉ោក អុន អាយុ៧១ឆ្នាំត្រូវជាឪពុក ជួបជាមួយឈ្មោះ ស៊ូ គៀល អាយុ៦៤ឆ្នាំត្រូវជាម្ដាយ។ ផល់ មានបងប្អូន១៣នាក់ប្រុស៧ ស្រី៦ មានស្រុកកំណើតនៅភូមិកណេ្ដាល ឃុំពត់ស ស្រុកបាទី ខេត្ដតាកែវ។ ផល់ កាលពីតូចមិនបានរៀន សូត្រទេ ពេលធំពេញ វ័យចូលសាលារៀនទទួលប្រទេសជាតិកើតមានសង្គ្រាមរវាងខែ្មរ
ក្រហមនៅក្នុង ពៃ្រនិងទាហាន លន់ នល់ នៅក្នុងទីក្រុងដែលជា ខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើង កាន់អំណាច ផល់ អង្គការបានបំបែកចេញពីឪពុកម្ដាយឱ្យទៅរស់នៅក្នុងកង អង្គភាពកុមារ អង្គការឱ្យ ដើររឿសអាចម៌គោនិងកាប់ដីដំបូកយក ទៅធ្វើជីដាក់ស្រែ នៅពេលសម្រាកហូបបាយថៃ្ងត្រង់រួម អង្គការ បានបង្រៀនអក្សរខែ្មរនិងលេខបានត្រឹមថ្នាក់ទីក្នុងរបប ខែ្មរក្រហម។ ក្រោយមកទៀត ផល់ ពេញវ័យ ចូលកងនារីដើរ ធ្វើការតាមកងចល័តនៅទួលតាព្រហ្មនៅក្នុងស្រុកបាទី ដូចជាលើកទំនប់ជីកប្រឡាយ ដើម្បីធ្វើស្រែ។ នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនឈ្មោះ ផល់ និងនារីផេ្សងទៀតឱ្យទៅធ្វើការនៅ ស្រែអំបិល។ ផល់ តាំងពីចេញពីស្រុកកំណើតទៅធ្វើការនៅ ស្រែអំបិលមិនដែលបានមកលេងផ្ទះម្ដង ណាទេ បាត់ឈឹងរហូតមក ដល់ពេលនេះ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមក ដល់ ប្រទេសកម្ពុជា ខែ្មរក្រហមបានរត់ទៅជាយដែនអស់ ពេលនោះខំដើរសេុីបសួររកកូននៅតែមិនឃើញ មកដល់ពេលនេះ ហើយគ្មានសង្ឃឹមទេ មានតែស្លាប់ហើយបើនៅរស់ពិតជាមករក ស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា