Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0261
TKI0261
Name :
ឈ្មោះ :
ឌុយ តែម
Last Name :
នាមត្រកូល :
Duy
First Name :
នាមខ្លួន :
Tem
Other Name :
ឈ្មោះផ្សេង :
Tauch Tem, Thea
តូច តែម, ធា,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08751
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 48]
«សម័យខែ្មរក្រហម អាយុ ៤៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21021305 Takeo, Bati, Tang Dong, Thmei
២១០២១៣០៥ តាកែវ បាទី តាំងដូង ថ្មី
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ចស្រុកបាទី ខេត្ដតាកែវ។
DK Zone 75-79 :
តំបន់ DK 75-79 :
Southwest, 405, Takeo province.
ភូមិភាគនិរតី, ៤០៥, ខេតតាកែវ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ។
Superiors :
ថ្នាក់លើ :
Chheang, Chrin Pang.
ឈិន។
Associates :
អ្នកពាក់ព័ន្ធ :
Sum Sin,Voeun, Soeun.
សុំ ស៊ិន , វឿន, សឿន, សល់។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0261 20030811, Thmei village, Tang Dong sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Duy Tem is alive. Interviewed with Duy Tem is biography owner.
ធីខេអាយ០២៦១ ២០០៣០៨១១ ភូមិថ្មី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ឌុយ តែម នៅរស់។ ជួបសម្ភាសជាមួយ ឌុយ តែម ជាម្ចាស់ប្រវត្តិរូប
Summary :
សេចក្ដីសង្ខេប :
ឌុយ តែម ហៅ តូច តែម ហៅ ធា ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ តែម សព្វថៃ្ង ធ្វើជាអនុប្រធានភូមិនិងមាន មុខរបរធ្វើពេទ្យ មានប្រពន្ធឈ្មោះ សុំ ស៊ិន មានកូនចំនួន៥នាក់ រស់នៅ ភូមិថ្មី ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ។ តែម កាលពីតូចធ្លាប់រៀនសូត្រនិងបានបួសជាព្រះសង្ឃនៅ វត្ដឆ្នាស់បានចំនួនបីវស្សាបានសឹកមកវិញ ដោយសារកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ ១៩៧៣ បានស្ម័គ្រចិត្ដចូល ធ្វើបដវិត្ដ មុនដំបូងអង្គការចាត់តាំងឱ្យនៅខាងសិប្បកម្មតម្បាញ នៅស្រុក បាទី ខេត្ដតាកែវ ប្រធានមន្ទីរតម្បាញឈ្មោះ ឈាង គណៈស្រុកឈ្មោះ ភឿង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច តែម អង្គការប្រាប់ថា ជ្រើសរើសយក ប្រវត្ដិរូបល្អមួយចំនួន ឱ្យមកធ្វើការនៅរោងចក្រភ្នំពេញ។ តែម បានជិះរថយន្ដមកជាមួយយុវជនជាច្រើននាក់ផេ្សងទៀត មកភ្នំពេញ បានសប្បាយចិត្ដខ្លាំងណាស់ ពេលមកដល់សម្រាកបានតែមួយយប់ អង្គការបញ្ជូនឱ្យទៅ ខេត្ដរតនៈគិរីបន្ដទៀត តែម នឹកឃើញតូចចិត្ដវិញ ព្រោះនឹកស្មានថា បានរស់នៅភ្នំពេញ។ តែម បានជិះកប៉ាល់មានគ្នាប្រហែលជា១០០០នាក់ ទៅដល់ ខេត្ដក្រចេះសម្រាកនៅទីនោះបានចំនួនបីខែ អង្គការឱ្យឡើង រថយន្ដបន្ដទៅដល់ខេត្ដរតនៈគិរី ទៅរស់នៅឆ្ងាយពីខេត្ដជាប់ព្រំ ប្រទល់វៀតណាម ឡាវ ពេលទៅដល់ប្រធានកងពលឈ្មោះ ឈិន បញ្ជាឱ្យយោធាទាំងអស់នាំគាប់គាស់ ឆ្កាារពៃ្រដើម្បីយក កនែ្លង ធ្វើស្រែ។ តែម រស់នៅមិនបានយូរប៉ុន្មានក៏នឹកឪពុកម្ដាយចង់រត់ ត្រឡប់ដល់ផ្ទះវិញ។ មានថៃ្ង មួយ តែម និងមិត្ដភក្ដិ៥នាក់ផេ្សង ទៀត មានឈ្មោះ សល់ ឈ្មោះ សឿន ឈ្មោះ វឿន ដែលរស់ នៅក្នុងស្រុកជាមួយគ្នា ក៏សមេ្រចចិត្ដរត់តាត់ពៃ្រសំដៅមក ស្រុកកំណើតវិញ ពេលរត់បានចម្ងាយ ប្រហែលជា៧គីឡូម៉ែត្រ ក៏ឈប់សម្រាប់ដាំបាយហូប មិនទាន់បានហូបបាយស្រួលបួនផង ក៏ប្រធានវរៈ ឈ្មោះ ច្រិន មកដល់ហើយបានប្រាប់ថា ឱ្យត្រឡប់ ទៅអង្គភាពវិញ ពេលនោះក៏ត្រឡប់វិញជាមួយ ប្រធានវរៈពេល ដើរតាមផ្លូវឈ្មោះ ច្រិន និងកងការពារបីនាក់ផេ្សងទៀតឃើញ សត្វៃព្រច្រើនក៏កាំភ្លើង បាញ់សត្វពៃ្រ ពេលនោះឧិកាសល្អ ក្រុម តែម រត់គេចចេញមកវិញទៀត ដោយសារពៃ្រច្រើន ពិបាកតាម រកណាស់ តែធ្វើដំណើរកាត់ពៃ្របន្ដមកទៀតជួបការលំបាកខ្លាំង ណាស់ ដាច់បាយដាច់ទឹក ទឹកនោមក៏លែងចង់ចេញ ព្រោះគ្មាន ទឹកនៅក្នុងខ្លួនស្ងួតសេ្លÃៈកស្លាំងគ្រប់គ្នា ក៏សមេ្រចចិត្ដថា ដើរសំដៅ ថ្នល់ជាតិ ទោះបីជាស្លាប់ក៏ស្លាប់ទៅចុះ ពេលចេញ មកដល់ថ្នល់ក៏ឃើញមានរថយន្ដបើកសំដៅទៅខេត្ដ ក្រចេះក៏ស្ទាក់ឱ្យឈប់ ពេលនោះអ្នកបើកឡានក៏ឈប់ឱ្យជិះមកគ្រាន់តែសួរថា នៅអង្គភាពណាប៉ុណេ្ណាះ មិនសួរវែងឆ្ងាយទេ។ ពេលមកដល់ខេត្ដ ក្រចេះមិនទាន់ចូលដល់ក្រុងទេ មានផ្លូវបត់កោងឡានបើកបរ យឺតៗ ក៏នាំគ្នាលោតចុះទៅដើរបានបន្ដិចឃើញទឹកត្រពាំងមួយនាំគ្នាផឹក មួយឆែតស្រាប់តែមានកម្លាំង ឡើងវិញ។ សម្រាកដាំបាយហូប នៅក្នុងពៃ្របានមួយយប់នាំគ្នាចេញដំណើរបន្ដមកទៀតហើយបានជួប យោធា ច្រើនកនែ្លងដែរ មានគេសួរគ្រាន់តែប្រាប់លេខ អង្គភាបគេឱ្យមកបន្ដទៀត។ ធ្វើដំណើរយូរ បានមកដល់កោះក្របី ស្រុកស្អាង។ នៅពេលល្ងាចហេវបាយពេកក៏សុខចិត្ដចូលទៅសុំបាយនៅ សហករណ៍ទទួលអង្គការចាប់ខ្លួនតែម្ដង។ ពេលចាប់ ដំបូងយកទៅដាក់នៅមន្ទីរឃុំឃាំងកោះក្របី បានតែ មួយ អាទិត្យអង្គការបញ្ជូនឱ្យបន្ដដាក់គុកនៅមន្ទីរកោះខ្សាច់ទន្លាឪហៅថា មន្ទីរតាអៃឱ ពេលមកដល់ យោធានៅទីនោះយកខ្នោះមកដាក់ ហើយមិនឱ្យបាយទឹកហូបទេ សែ្អកឡើងបានឱ្យបបរហូបបន្ដិច ទឹក បន្ដិចហើយយកទៅសួរចម្លើយម្នាក់ម្ដង ពេលនោះ តែម ត្រូវបានយោធាខែ្មរក្រហមអាយុប្រហែល ជា១៤ទៅ១៥ឆ្នាំ កនែ្លងសួរមានតុមួយ មានសៀវភៅប៉ិចចាប់កកត់ចម្លើយ។ យោធាតូចនោះសួរថា ពូឯង ជាគិញសម្ងាត់របស់របស់ខ្មាំងឬ? តែម ឆេ្លីយប្រាប់ថា អត់ទេ ខ្ញុំអាល័យម៉ែពេកបានជារត់ មកផ្ទះ គ្មានស្គាល់សេអ៊ីអា ខ្មាំងអីទេ ចម្លើយសរសេរខ្លួនឯងហើយមាន តែចម្លើយដដែលៗអស់រយៈ ពេលបីថៃ្ងឈប់សួរ។ តែនៅដេក ជាប់ខ្នោះដដែល ពេលនោះឈ្មោះ សឿន ដេកជាប់គ្នាស្រែកទឹកខ្លាំង ពេកក៏ស្រែកសុំទឹកយោធានោះមិនឱ្យក៏នៅតែស្រែក ពេលនោះ យោធាតូចនោះខឹងក៏យកកាំភ្លើងវាយ ក្បាលក៏ស្ងាត់ទៅ ពេលដឹងខ្លួនវិញស្រែករកទឹកទៀត យោធានោះចូលមកម្ដងទៀត វាយថែមទៀតក៏ សន្លប់ស្ងាត់ទៀតទៅ ដល់យូរពេក តែម សង្ស័យក៏យកដទៃៅស្ទាបស្រាប់តែរឹងលែងដឹងខ្លួនក៏ស្លាប់នៅ ពេលនោះទៅ តែម ភ័យ ខ្លាំងណាស់។ តែម ជាប់នៅទីនេះបានជាងមួយខែ អង្គការបញ្ជូនឱ្យមកគុក តាខ្មៅវិញ គុកនៅ តាខ្មៅអត់មានសួរចម្លើយអីទេ ឱ្យធ្វើការលុតដំធ្វើពលកម្ម ដាំបនែ្លជាដើម។ តែនៅ ទីនេះមិនបានយូរទេ អង្គការបានយក ឡានមកដក់យកទៅគុកមជ្ឈិម ដឹងត្រឹមថា គុកមជ្ឈិម ព្រោះពេល ចូលចងមុខជិតមិនដឹងជាទីណាទេ។ ពេលចូលដល់បន្ទប់ហើយ យោធាខែ្មរក្រហមបានស្រាយមុខចេញ ដឹងថា ផ្ទះថ្មនៅ អគារកណ្ដាល ពេលនោះបំបែកគ្នាបន្ទប់មួយម្នាក់។ សម្រាក បានមួយយប់កងការពារ គុកយកមកសួរចម្លើយទៀត អ្នកសួរ មានម្នាក់ មានអ្នកចាំកត់ម្នាក់ ឃើញមានរំពាត់ខ្សែតី ពេលសួរដៃ ជាប់ខ្នោះ សំនួរសួរពេលណា សួរតែរឿងខ្មាំងចូលសេអ៊ីអា ចូល ខ្មាំងសម្ងាត់ពេលណា? តែ តែម គ្មានចម្លើយអីឆ្ងាយពីរឿង នឹកឪពុកម្ដាយទេ ពេលនោះយោធាចាប់ផេ្ដីមធ្វើទារុណកម្ម វាយរំពាត់ខ្សែតី ផង យកភ្លើងដុតផង សេ្ទីរស្លាប់រស់ទៅហើយ តែចម្លើយសួរបីថៃ្ងជាប់គ្នានៅតែមានចម្លើយដដែល។ នៅគុក មជ្ឈិមមិនយូរទេ អង្គការដឹកយកដាក់គុកនៅពៃ្រសវិញ ពេលមក ដល់អង្គការឱ្យធ្វើការលត់ដុំខ្លាំង ណាស់ មានមនុស្សជាប់ទោស ច្រើនរាប់ពាន់នាក់ ពេលធ្វើពលកម្មមានកាប់ដីដើម្បីធ្វើស្រែមិន មានយក សត្វគោមកភ្ជួរទេ ធ្វើការយ៉ាប់តែរបបហូបចុកមិន គ្រប់គ្រាន់ហូបតែបបររាវៗ ឃើញតែធ្វើទារុណកម្ម រាល់ថៃ្ង បើមិនអ្នកនេះអ្នកនោះមានជាបន្ដបន្ទាប់។ តែម ធ្វើការនៅទីនោះបានតែមួយអាទិត្យក៏ សមេ្រចចិត្ដរត់មកផ្ទះជាមួយឈ្មោះ សល់ ម្ដងទៀតរត់នៅពេលធ្វើការល្ងាចជិតយប់ កងពារមិនបាន ប្រុងប្រយ័ត្នធ្វើជារបៀបជាឈឺនោមក៏រត់ចូលទៅក្នុងពៃ្រពោតហូបពោតហើយចេញដំណើរបន្ដមកទៀត បានមកដល់ផ្ទះនៅ ពេលយប់ជួបឪពុកម្ដាយជួយលាក់។ តែម ជាមនុស្សធ្លាប់រស់ នៅក្នុងភូមិស្គាល់ ញាតិចាស់ទំក្នុងភូមិណាមួយប្រធាន សហករណ៍ស្គាល់គ្នាផង ក៏គាត់មិនសួរនាំអីច្រើនដែរ គាត់ឱ្យរស់នៅ ក្នុងភូមិបន្ដទៀតក៏មិនឃើញមានពីណាមកតាមរកផង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ តែម មានឪពុក ឈ្មោះ ប៉ាន់ ជាប្រធានសិប្បកម្មស្រុកបាទី គាត់មកលេងឃើញក៏នាំឱ្យទៅ ធ្វើការនៅស្រុកជាមួយ គាត់បន្ដទៀតនៅធ្វើការទីនោះមិនបានប៉ុន្មាន អង្គការចាប់ខ្លួនឪពុកមាឈ្មោះ ប៉ាន់ និងអ្នកផេ្សងទៀត ដាក់ឡានយកទៅបាត់ឈឹង។ ពេលនោះ តែម ភ័យខ្លាចម្ដង ទៀតហើយក៏បានរត់មកធ្វើការនៅមន្ទីរ ពេទ្យស្រុកបាទីវិញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ តែម បានមក រស់នៅស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Tem witnessed the Khmer Rouge soldier beating prisoner with a gun until death.
តែម បានឃើញគេយកកាំភ្លើងវាយអ្នកទោសនៅពៃ្រសទាល់ តែស្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា