PROMOTING ACCOUNTABILITY
Kim Saro
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0263
TKI0263
|
|
Name :
ឈ្មោះ :
|
គិម សារូ
|
|
Last Name :
នាមត្រកូល :
|
Kim
|
|
First Name :
នាមខ្លួន :
|
Saro
|
|
Other Name :
ឈ្មោះផ្សេង :
|
Toek Saro
តឹក សារូ,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I04193
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 14. Present aged: 42]
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ។ បច្ចុប្បន្ន អាយុ ៤២
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
2102???? Takeo, Bati, Tnaot, Rum Chek
២១០២???? តាកែវ បាទី ត្នោត រំចេក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Russian hospital
អង្គភាពក្រសួងសង្គមកិច្ចឪពេទ្យរុស្សីឱ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Center, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Minh, chief of sector at Russian hospital.
មិញ, ប្រធានផ្នែកនៅពេទ្យរុស្សី
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
San aka Chem.
សាន ហៅ ចែម,។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0263 20030811, Rum Chek village, Tnaot sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Kim Saro is alive. Interviewed with Kim Saro, biography owner.
ធីខេអាយ០២៦៣ ២០០៣០៨១១ ភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ គិម សារូ នៅរស់។ ជួបសម្ភាសជាមួយ គិម សារូ ជាម្ចាស់ប្រវត្តិរូប
|
|
Summary :
សេចក្ដីសង្ខេប :
|
គិម សារូ ហៅ ខុម ភេទស្រី អាយុ៤២ឆ្នំា ជាម្ចាស់ប្រវត្ដិរូប។ សារូ មានប្ដីឈ្មោះ មៀង ម៉េត មានកូនពីរ រស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ។ សារូ មានឪពុកឈ្មោះ តឹក ម្ដាយ ឈ្មោះ សំ មានបងប្អូន៧នាក់ប្រុស៣ស្រី៤។ សារូ កាលពីតូចរៀននៅសាលាបឋមសិក្សារំចេកបាន ត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើ ជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ សាន ពេលចូលដល់ដំបូង អង្គការបញ្ជូនឱ្យទៅធ្វើការនៅមន្ទីរពេទ្យភូមិភាគពិសេស ស្រុក ៥៥ តំបន់៣៣។ សារូ រៀនអក្សរខែ្មរ មិនបានច្រើនផងអង្គការឱ្យចូលធ្វើពេទ្យ ដូចនេះមានការពិបាកខ្លះ តែថ្នាំនៅជំនាន់ខែ្មរ ក្រហមមិនសូវ សម្បូរទេ ដូចនេះងាយស្រួលចំណាំដែរ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមទទួលជ័យជម្នះហើយ អង្គការ ជ្រើសរើសឱ្យ សារូ មកធ្វើការនៅភ្នំពេញ។ ពេលមកដល់អង្គការ ចាត់តាំងឱ្យចូលធ្វើការនៅក្នុង ក្រសួងសង្គមចិក្ច។ សារូ ត្រូវបានមកធ្វើការនៅមន្ទីរពេទ្យ១៧មេសា ហៅ មន្ទីរពេទ្យរុស្សី ប្រធាន មន្ទីរពេទ្យឈ្មោះ ម៉ិញ ឈ្មោះ ជួន ជឿន។ សារូ ត្រូវបានអង្គការប្រើឱ្យដើរចាក់ថ្នាំនិងលាងរបួសឱ្យ យោធាដែលត្រូវ របួសពេលធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៧៧៧៨ កាន់តែ មានច្រើនឡើង ពេលវះកាត់មានតែ ឌុកទ័រ លោកជួន ជឿន និងគ្រូពេទ្យជាជនជាតិចិននៅប្រចាំការ ធ្វើការវះកាត់ ចំណែកបុគ្គលិកពេទ្យកេ្មងៗបានត្រឹមលាងរបួស ចាក់ថ្នាំ និងដាំបាយ មើលថែអ្នកជំងឺ ក្រោយមកទៀត មានកម្មាភិបាលចាស់មួយចំនួនត្រូវបាត់ខ្លួន សារូ មានបងប្រុសដែលខំតស៊ូ តាំងពីឆ្នាំ ១៩៧០មកក៏អង្គការចាប់ខ្លួនដោយចោទថា ខ្មាំងដែរ។ សារូ ជាប់និន្នាការជាមួយបងប្រុស អង្គការ បានផ្លាស់ឱ្យមកធ្វើការនៅមន្ទីរពេទ្យ៦មករាវិញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ សារូ និងមិត្ដភក្ដិធ្វើការជា មួយគ្នានាំគ្នារត់ចូលពៃ្រអស់មួយរយៈធំដោយជួបការលំបាកពេក ក៏រត់ត្រឡប់ មកស្រុកកំណើតវិញ ប្រកបរបរធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”