PROMOTING ACCOUNTABILITY
Savat
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0264
TKI0264
|
|
Name :
ឈ្មោះ :
|
សាវ៉ាត
|
|
Last Name :
នាមត្រកូល :
|
Savat
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I04198
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 14]
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
២១០២០៤០៥ ខេត្ដតាកែវ ស្រុកបាទី ឃុំកណ្ដឹង ភូមិត្រពាំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Calmet hospital
អង្គភាព មន្ទីរពេទ្យកាល់ម៉ែត្រ
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Center, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Tim Soeun.
ទឹម សឿន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Mok Chann.
ម៉ក់ ចាន់។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0264 20030813, Trapaing Leu village, Kandoeng sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Savat disappeared. Interviewed with Korng Chim, mother and Tim Khut, father.
ធីខេអាយ០២៦៤ ២០០៣០៨១៣ ភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សាវ៉ាត បាត់ខ្លួន។ ជួបសម្ភាសជាមួយ កង ជឹម ត្រូវជាម្តាយ និង ទឹម ឃុត ត្រូវជាឪពុក។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាវ៉ាត ភេទស្រី កើតនៅឆ្នាំ១៩៥៩ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ កង ជឹម អាយុ៦៩ឆ្នាំត្រូវជា ម្ដាយនិងឈ្មោះ ទឹម ឃុត អាយុ៦៩ឆ្នាំត្រូវជាឪពុក។ សា វ៉ាត មានបងប្អូន៦នាក់ ស្រី៣ ប្រុស៣ មានស្រុកកំណើតនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្ដតាកែវ។ សាវ៉ាត កាលពីតូចរៀន បានត្រឹមថ្នាក់ទី១១ឪចាស់ឱ។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ភូមិ ឃុំ មួយចំនួនធ្លាក់នៅក្នុងតំបន់រំដោះ ហើយប្រជាជនជម្លៀសចេញពីភូមិទៅរស់នៅតំបន់មានសុវត្ថភាព ដូចជានៅតំបន់ដីក្រហាម ពៃ្រស្វាជាដើម។ នៅឆ្នាំ១៩៧២ សាវ៉ាត បានស្ម័គ្រចិត្ដចូលធ្វើបដិវត្ដតាម មិត្ដភក្ដិនៅក្នុងភូមិ និងតាមរយៈប្រធានភូមិឈ្មោះ ចាន់។ ពេលចូលដំបូងនៅខាង សិល្បៈដើរចេ្រÃៈង ផ្សព្វផ្សាយគោលនយោបាយបដិវត្ដទៅ ដល់ស្រុកសំរោង សំដែងពេលមានអង្គមេទេ្ទញ។ នៅឆ្នាំ១៩ ៧៣ ឈប់ពីសិល្បៈចូលធ្វើជានិរសាស្រុក៥៦ឪហៅស្រុកសំរោងឱ ជាអ្នករត់សំបុត្រ ក្រោយមកត្រូវ របួសដេកសំរាកនៅមន្ទីរពេទ្យ ស្រុកសំរោង ពេលជាបានមកលេងផ្ទះដើម្បីជួបជុំឪពុកម្ដាយ។ ពេលមក លេងផ្ទះ ស្រាប់តែម្ដាយមីងឈ្មោះ ទឹម សឿន មកហៅឱ្យចូលធ្វើជាយោធាជាមួយនៅតំបន់កំពង់ស្ពឺ ក្រោយមកទៀត ម្ដាយមីងឈ្មោះ សឿន អង្គការចាត់តាំងឱ្យធ្វើជាប្រធានឃុំនៅ ខាងភ្នំឌិន ស្រុកគិរី វង្ស ខេត្ដតាកែវ។ សាវ៉ាត រស់នៅបែកចេញ ពីម្ដាយមីង មិនដឹងជារស់នៅអង្គភាពណាវិញទេ បាត់ ដំណឹងមិន អាចទាក់ទងបាន។ នៅឆ្នាំ១៩៧៥ មានដំណឹងថា នៅធ្វើការនៅ ភ្នំពេញ តែមិនបានឃើញ មកលេងស្រុកកំណើតទេ ដល់ឆ្នាំ១៩ ៧៨ ជិតចូលដល់ឆ្នាំ១៩៧៩ ឃើញ សាវ៉ាត បានមកលេង ស្រុកកំណើតហើយបានចែកថ្នាំឱ្យបងប្អូនរស់នៅជិតខាងបានជា ច្រើននាក់ និងបាននិយាយប្រាប់ថា សព្វថៃ្ងធ្វើការនៅក្នុងមន្ទីរ ពេទ្យកាលម៉ែត្រ។ សាវ៉ាត បានស្នាក់នៅជាមួយឪពុកម្ដាយបានបីយប់ក៏ជិះ ម៉ូតូជាមួយអ្នកធ្វើការជាមួយគ្នាទៅវិញ។ សាវ៉ាត ទៅវិញបានប្រហែលជា៥ថៃ្ងប៉ុណេ្ណាះ កងទ័ពវៀត ណាមចូលមកដល់នៅឆ្នាំ១៩៧៩ តាំងពីនោះមកមិនដឹងថា កូនស្រីឈ្មោះ សាវ៉ាត រត់ភៀសខ្លួនទៅ ដល់ណាទេ ឬគេសម្លាប់ចោលទីណាទេ ស្រាប់តែបាត់ដំណឹងរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”