PROMOTING ACCOUNTABILITY
Hang Thol
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0266
TKI0266
|
|
Name :
ឈ្មោះ :
|
ហង ថុល
|
|
Last Name :
នាមត្រកូល :
|
Hang
|
|
First Name :
នាមខ្លួន :
|
Thol
|
|
Other Name :
ឈ្មោះផ្សេង :
|
Nam Srass
ណម ស្រស់,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01155
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 17. Present aged: 50]
«សម័យខែ្មរក្រហម អាយុ ១៧ ឆ្នាំ។ បច្ចុប្បន្ន អាយុ ៥០
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Hospital of 6 Makara.
អង្គភាពពេទ្យ៦មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
center, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Pheap.
ភាព។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0266 20030813, Krasaing village, Kandoeng sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Hang Thol is alive. Interviewed with Hang Thol, biography owner.
ធីខេអាយ០២៦៦ ២០០៣០៨១៣ ភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ហង ថុល នៅរស់។ ជួបសម្ភាសជាមួយ ហង ថុល ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហង ថុល ហៅ ណម ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ថុល មានឪពុកឈ្មោះ ហង ណម ម្ដាយឈ្មោះ ប៉ុក ផាន់ មានបងប្អូន៤នាក់ មានស្រុកកំណើតរស់នៅភូមិក្រសាំង ឃុំ កណ្ដឹង ស្រុកបាទី ខេត្ដតាកែវ។ ថុល កាលពីតូចរៀននៅ សាលាបឋមសិក្សាក្រសាំងបានត្រឹមថ្នាក់ទី ១១ឪចាស់ឱ ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ ពេលឈប់រៀនមក ជួយធ្វើស្រែ ចម្ការឪពុកម្ដាយ តែកាលនោះមិនសូវបានរក ស៊ីធ្វើស្រែចម្ការទេ ដោយសារតែសង្គ្រាម។ នៅឆ្នាំ១៩ ៧៥ ពេលខែ្មរក្រហមបានទទួលជ័យជម្នះ អង្គការចាត់តាំងឱ្យធ្វើការងារ រួមហូបបាយរួមតាមសហ ករណ៍។ នៅឆ្នាំ១៩៧៥ ថុល ត្រូវបានប្រធាននារីឈ្មោះ ឡេង ជ្រើសរើសឱ្យទៅធ្វើការនៅស្រែ អំបិល នៅម្ដុំកោះត្រើយ ក្នុងខេត្ដកំពត។ ថុល បានចាកចេញ ពីស្រុកកំណើតបែកចេញពីឪពុកម្ដាយ បងប្អូន។ ពេលមកដល់ ស្រែអំបិល ថុល បានឃើញសុទ្ធតែនារីមានគ្នារាប់រយរាប់ពាន់ នាក់នៅទីនោះ ប្រធាននារីឈ្មោះ នឿន បានចាត់តាំងឱ្យនារី ទាំងអស់សម្រុកធ្វើការងារឱ្យបានច្រើនធ្វើឱ្យលើសផែន ការថ្នាក់ លើបានកំណត់ ជួនណាធ្វើការទាំងយប់ទៀត។ នៅឆ្នាំ១៩៧៧៧៨ មាននារីមួយចំនួនអង្គ ការផ្លាស់ឱ្យទៅការនៅកនែ្លងថ្មី ហើយមិនឃើញត្រឡាប់មកវិញទេ នៅជំនាន់ខែ្មរក្រហម ថុល ខ្លាចតែ អង្គការយកទៅវាយចោលទេ ព្រោះនៅសម័យនោះមានបាត់ខ្លួនមនុស្សជាច្រើន។ នៅឆ្នាំ១៩៧៨ ថុល និងនារីជាច្រើន នាក់ផេ្សងទៀតអង្គការហៅឈ្មោះ ឱ្យឡើងលើរថយន្ដមានគ្នា ជាងមួយនាក់ ពេល នោះ ថុល មានការភ័យខ្លាចមិនដឹងជាអង្គការ យកទៅខាងណាទេ តែពេលឡើងរថយន្ដជិះមកតាមផ្លូវ បានដឹងថា អង្គការឱ្យមកធ្វើការនៅភ្នំពេញ។ ថុល បានធ្វើការនៅក្នុង ក្រសួងសុខាភិបាល នៅបម្រើ ការក្នុងមន្ទីរពេទ្យ៦មករា ជិត វត្ដភ្នំ។ ថុល បានដឹងថា បុគ្គលិកនៅមន្ទីរពេទ្យមានរាប់រយ នាក់សម្រាប់ ព្យាបាលអ្នកជំងឺ នៅក្នុងឆ្នាំ១៩៧៨ ឃើញមាន យោធាខែ្មរក្រហមកេ្មងៗជាច្រើននាក់ត្រូវរបួសមកពី ខេត្ដស្វាយ រៀង ហើយយោធាទាំងនោះបាននិយាយថាត្រូវរបួសដោយ សារធ្វើសង្គ្រាមជាមួយកងទ័ព យួន។ ថុល មានតួនាទីត្រឹមអ្នក លាងរបួសនិងមានពេលខ្លះជាអ្នកដាំបាយនៅក្នុងមន្ទីរពេទ្យ ប្រធាន មន្ទីរពេទ្យ៦មករាឈ្មោះ ពឿន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមចូលដល់ប្រទេសកម្ពុជា កម្មាភិបាលខែ្មរក្រហមបានរត់ ទៅជាយដែនខែ្មរថៃ ពេលនោះ ថុល បានរត់តាមអង្គភាពបាន តែមួយ រយៈខ្លី ក៏សមេ្រចចិត្ដរត់ត្រឡប់មកស្រុកកំណើតវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”