Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0267
TKI0267
ឈ្មោះ :
នូ អុល
Last Name :
Nou
First Name :
Ol
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I10217
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
21021006 Takeo, Bati, Putsar, Putsar.
២១០២១០០៦ ខេត្ដតាកែវ ស្រុកបាទី ឃុំពត់សរ ភូមិពត់សរ។
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោស
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0267 20040814, Putsar village, Putsar sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Nou Ol disappeared. Interviewed with Kann Lang, Elder sister in law.
ធីខេអាយ០២៦៧ ២០០៤០៨១៤ ភូមិពត់ស ឃុំពត់ស ស្រុក
បាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ នូ អុល បាត់ខ្លួន។ ជួបសម្ភាសជាមួយ កាន់ ឡាង ត្រូវជាបងថៃ្លស្រី
សេចក្ដីសង្ខេប :
នូ អុល ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កាន់ ឡាង អាយុ៥៨ឆ្នាំត្រូវជាបង ថៃ្លស្រី។ អុល មានឪពុកឈ្មោះ នូ អូច ម្ដាយឈ្មោះ មាស អ៊ុំំ មានស្រុកកំណើតនៅភូមិពត់ស ឃុំ ពត់ស ស្រុកបាទី ខេត្ដតាកែវ។ អុល កាលពីតូចមិនបានដឹងថា រៀនសូត្របានត្រឹមណាទេ ពេល ប្រទេសកើតមានរដ្ឋប្រហារ និងក្រោយមកមានសង្គ្រាមច្បាស់ជាមួយទាហាន លន់ នល់ បងប្អូនរបស់ នូ អុល នាំគ្នាចូលធ្វើបដិវត្ដជាច្រើននាក់។ ឡាង គ្រាន់តែបានដឹងថា នូ អុល ចូលបម្រើចលនាខែ្មរ ក្រហមតែមិន
បានចាំឆ្នាំទេ ក្រោយមកទៀតដឹងថា អង្គការតាមចាប់ខ្លួន អុល យកទៅបាត់ តែមិន បានដឹងថា យកទៅសម្លាប់ចោលទីណាទេ។ បើតាមប្រវត្ដិរូប នូ អុល មានឋានៈជាប្រធានក្រុមនៅ ក្នុងកង ពលពិសេស កងពល៥០២។ នៅថៃ្ងទី១៨ខែ២ ឆ្នាំ១៩៧៧ អង្គការចាប់ខ្លួនពីកងពល៥០២ យកមកដាក់គុកនៅទួលសែ្លង។ ចំណែក ឈ្មោះ ឡាង ត្រូវជាបងថៃ្ល ក៏ជួបការលំបាកខ្លាំងដែរ មាន ប្ដីឈ្មោះ នូ អ៊ុត ត្រូវអង្គការចាប់យកទៅសម្លាប់ដែរ និយាយ រួមបងប្អូនរបស់ឈ្មោះ នូ អុល ត្រូវ អង្គការស្រាជ្រាវយកទៅ វាយចោល មានឈ្មោះ នូ អ៊ុត នូ ផាន នូ អាត។ ឡាង ក្រោយពី អង្គការ ចាប់ប្ដីបានមួយអាទិត្យ មានកងឈ្លប៤នាក់ បានយក រទេះគោមកដឹកទាំងគ្រួសារយកទៅលុតដុំនៅជៃ្រ អូរព្នៅ។ ពេលទៅដល់ជៃ្រអូរព្នៅ នៅទីនោះសុទ្ធតែពៃ្រ ឡាង និងគ្រួសារមានកូនដេកនៅក្រោមដើម ឈើ ហើយបានឃើញ កងឈ្លបកាន់កាំបិតផ្គាកវែងគួរឱ្យភ័យខ្លាចដេកមិនលក់ទេ គិតថាជីវិតមិនដឹង ថាអស់ពេលណាទេ អាណិតតែកូនៗគ្នាមិន
បានដឹងអី។ ពេលព្រឹមឡើង ឡាង ខិតខំធ្វើការដូចជាកាប់ គល់ឫស្សីឡើងរហែកដៃចេញឈាម ពេលនោះមានអ្នកយាមពីរ នាក់មកសួរថា ម៉េចមីងឯងប្រញាប់ កាប់គាស់មេ្លះ ទើបមកដល់ ម្សិញមិញសោះ ពេលនោះ ឡាង បានឆេ្លីយវិញថា ខ្ញុំត្រូវតែធ្វើការ ចឹង ហើយ ពីរអ្នកនោះឈ្មោះ ឈឿន និងឈ្មោះ អាត។ ក្រោយមក ឡាង មានសំណាង អង្គការចាត់ តាំងឱ្យធ្វើអង្ការវិញ ពេលនោះមាននៅសល់កន្ទួកក៏អាណិតចាស់ៗនៅទីនោះក៏ឱ្យគាត់បន្ដិចបន្ដួចទៅ ពេលនោះមានអ្នករាយការណ៍ទៅថ្នាក់លើថា ឡាង បានឱ្យកន្ទួកទៅដល់យួន ពេលនោះប្រធានកងការ ការពារ ឈ្មោះ ខុន ឈ្មោះ រុន ឈ្មោះ ខាន់ មកសួរពេលនោះ ឡាង បាន និយាយថា មិនបានឱ្យទៅ កន្ទួកទៅយួនទេ គឺចាស់ៗបន្ដិចបន្ដួច ពេលនោះក៏បានរួចខ្លួន។ នៅជៃ្រអូរព្នៅ ឃើញអ្នកទោសនៅទី នោះនាំគ្នាវាយថ្ម រែកថ្ម ក្បាលជង្គង់ឡើងត្រមែងៗ ព្រោះហូប តែបបរលាយដំឡូង ពេលនោះបាន ឃើញអ្នកទោសខ្លះរែកមិនរួច ដើរដួលអង្គការយកទៅវាយចោលថែមទៀត។ នៅឆ្នាំ១៩៧៩ ឡាង ពេលកងទ័ពវៀតណាមចូលមកដល់បានរួចខ្លួនមកវិញ តែស្ដាយកូនបួននាក់ស្លាប់អស់ពីរនៅសល់ពីរ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា