PROMOTING ACCOUNTABILITY
Neang Yorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0281
TKI0281
|
|
Name :
ឈ្មោះ :
|
នាង យន
|
|
Last Name :
នាមត្រកូល :
|
Neang
|
|
First Name :
នាមខ្លួន :
|
Yorn
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I04534
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:46 years old
បច្ចុប្បន្នអាយុ៤៦ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21020305, Takeo, Bati, Daung, Chek.
២១០២០៣០៥, តាកែវ, បាទី, ដូង, ចេក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកម្មករ ស្រែអំបិល ខេត្ដកំពត។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Southwest zone, 405, Kampot.
ភូមិភាគនិរតី, ៤០៥, ខេត្ដកំពត។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Worker.
កម្មករ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chhan Chhoeun.
ឆន ឈឺន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0281 20030826, Chek village, Daung sub-district, Bati district, Takeo province. Interviewed by Ysa Osman and Sok Vannak. Notes: Neang Yorn is a live. Interviewed with Neang Yorn, biography owner.
ធីខេអាយ០២៨១ ២០០៣០៨២៦ ភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន និង សុខ វណ្ណៈ កំណត់សំគាល់ៈ នាង យន នៅរស់។ ជួបសម្ភាសជាមួយ នាង យន ជាម្ចាស់ប្រវត្តិរូប
|
|
Summary :
សេចក្ដីសង្ខេប :
|
នាង យន ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ង យន មានប្ដីឈ្មោះ ឈឺន មានកូន៤ នាក់ ប្រុស២ស្រី២ រស់នៅភូមិចេក ឃុំដូង ស្រុកបាទី ខេត្ដតាកែវ។ យន មានឪពុកឈ្មោះ នាង អួយ ម្ដាយឈ្មោះ ខៀវ ង៉ែត មានបងប្អូន៦នាក់។ កាលពីតូច យន
មិនបានចូលរៀនសាលាទេ ដោយសារតែខ្លួនជាស្រីនៅផ្ទះជួយ មើលប្អូននិងជួយការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧០កើតមានរដ្ឋ ប្រហារ នៅតាមស្រុកស្រែចម្ការកើតមានចលនាអូសទាញយុវជន យុវនារីឱ្យចូលពៃ្រម៉ាគីដើម្បីរំដោះ ជាតិ។ នៅឆ្នាំ១៩៧៣ យន បានស្ម័គ្រចិត្ដចូលចលនារំដោះជាតិជាមួយនារីៗក្នុងជាច្រើន នាក់ផេ្សង ទៀតតាមរយៈប្រធានភូមិប្រធានឃុំឈ្មោះ ចាន់ ថា។ យន ចូលទៅដំបូងអង្គការបញ្ជូនទៅសមរភូមិ មុខជាអ្នកសែង បាយនិងសែងអ្នករបួសត្រឡប់មកវិញ កាលនោះមន្ទីរពេទ្យ មាននៅក្នុងពៃ្រស្ថិតនៅក្នុង ទឹកដីភូមិភាគនិរតី។ នៅឆ្នាំ១៩៧៥ អង្គការបញ្ជូនទៅធ្វើការនៅស្រែអំបិល ខេត្ដកំពត ឆ្លងទៅ ត្រោយកោះទៀត យើងផលិតបានជាអំបិលមុនដំបូងយើងលើក ទំនប់ធ្វើស្រែព័ទ្ធជុំវិញកុំឱ្យទៅទឹក សមុទ្រហូរចូល រួចហើយ យើងបុកដីឱ្យហាប់ហាលចោលពីរទៅបីថៃ្ងបានបូមទឹកសមុទ្រ ដាក់ចូលរួចហើយ ទុករហូតដល់កកចេញជាអំបិលបានយើង នាំគ្នាទៅកើតដាក់ឃ្លាំងទុក កើតជញ្ជូនទាំងយប់ទាំងថៃ្ង នៅ ស្រែអំបិលមានតែស្រីៗរាប់រយរាប់ពាន់នាក់ មានប្រុស៤ទៅ៥ នាក់ប៉ុណេ្ណាះ សម្រាប់មើលការខុស ត្រូវរឿងម៉ាស៊ីនទឹកម៉ាស៊ីន ភ្លើង។ យន តាំងចេញពីផ្ទះទៅធ្វើការនៅស្រែអំបិលមិនដែល បានមកលេង ផ្ទះម្ដងណាទេ ហើយក៏មិនបានដឹងថាឪពុកម្ដាយបង ប្អូនសុខទុក្ខយ៉ាងណាដែរ។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀត ណាមវាយចូលដល់ប្រទេសកម្ពុជា កម្មាភិបាលខែ្មរក្រហមនិងកម្មករ ស្រែអំបិលនាំគ្នារត់ទៅ ផ្ទះ ភាគច្រើនរត់ទៅព្រំដែនថៃ តែចុង ក្រោយរត់ជួបការលំបាកពេកក៏នាំគ្នារត់ត្រឡប់មកស្រុកកំណើត វិញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”