Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0340
Name :
ឈ្មោះ :
តុប រី
Last Name :
នាមត្រកូល :
Top
First Name :
នាមខ្លួន :
Ry
Other Name :
ឈ្មោះផ្សេង :
Kauv Ry, Bros
កូវ រី, ប្រុស,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00178
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 17, Present aged: 47]
«សម័យខែ្មរក្រហម អាយុ ១៧ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21020604 Takeo, Bati, Kraing Leav, Samaki
២១០២០៦០៤ តាកែវ, បាទី, ក្រាំងលាវ, សាមគ្គី
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
Vin, Huy,chief of Prey Sar prisoner.
ឌុច, វ៉ិន, ហ៊ុយ, ប្រធានគុកពៃ្រសរ។
Associates :
អ្នកពាក់ព័ន្ធ :
Hing Ngea, Thy,Seang.
ហ៊ីង ងា ,ធី, សេង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0340 20031009, Samaki village, Kraing Leav sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Top Ry is alive. Interviewed with Top Ry, biography owner.
ធីខេអាយ០៣៤០ ២០០៣១០០៩ ភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ តុប រី នៅរស់។ ជួបសម្ភាសជាមួយ តុប រី ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
តុប រី ហៅ នី ភេទប្រុស អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ង រី មានប្រពន្ធឈ្មោះ ហ៊ីង ងា មានកូន៩នាក់ ស្រី៤ប្រុស៥ រស់នៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្ដតាកែវ។ រី មាន ឪពុកឈ្មោះ ផុន ម្ដាយឈ្មោះ យេន។ រី កាលពីតូចមិនបាន រៀនសូត្រទេ នៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅក្នុងស្រុកភូមិកើតមាន ចលនាឱ្យកូនចៅចូលពៃ្រដើម្បីរំដោះ ជាតិ។ នៅឆ្នាំ១៩៧២ រី បានស្ម័គ្រចិត្ដចូលបដិវត្ដ មុនដំបូងអង្គ ការឱ្យធ្វើជាកងសេនាជននៅក្នុងភូមិឃុំ។ នៅឆ្នាំ១៩៧៣ អង្គការបញ្ជូនចូលសមរភូមិមុខវាយជាមួយ ទាហាន លន់ នល់។ សង្គ្រាមចាប់ផេ្ដីមសម្លាប់គ្នាទៅវិញទៅមកមានស្លាប់និងរបួសជារៀងរាល់ថៃ្ង។ រី នៅក្នុងវរសេនាធំ៣៥០ មុខព្រួយវាយ ចូលទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៣ មួយក្រុមមានគ្នា១២ នាក់ នៅពេលវាយចូលភ្នំពេញកាន់តែជិតដល់យោធាកាន់តែស្លាប់ច្រើន មួយក្រុមមានគ្នា១២នាក់ នៅសល់តែ៦នាក់ ក្រុមខ្លះស្លាប់សេ្ទីរ តែអស់។ នៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ ឃើញប្រជាជនរត់ ចេញពីទីក្រុងបណ្ដើរៗ ពេលប្រជាជនជម្លៀសចេញអស់ រី និងយោធាមួយចំនួនធំមកធ្វើស្រែនៅភ្លើង ឆេះរទេះជិតពោធិ៍ ចិនតុង។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនអង្គភាពរបស់ រី មានគ្នាជាង៧០នាក់ឱ្យមក ធ្វើស្រែនៅខេត្ដតាកែវ ជិតទីរួមខេត្ដ។ នៅដើមឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យមកធ្វើការនៅភ្នំពេញ វិញ ធ្វើស្រែនៅបឹងប្រយ៉ាប។ រី ក្រោយមកអង្គការឱ្យរៀន បើកឡាន ពេលរៀនបើកចេះហើយ អង្គការចាត់តាំងឱ្យបើកឡាន ដឹកស្បៀងអាហារស្រូវអង្ការយកទៅតាមខេត្ដ។ កាលហ្នឹង រី មានគ្នា៨ នាក់ មានឈ្មោះ ខន ឈ្មោះ ធី ឈ្មោះ សេង ភេ្លចខ្លះហើយ មានឈ្មោះ វ៉ិន ជាប្រធានកងពល កាលនោះនៅ ឆ្នាំ១៩៧៨ រី និងមិត្ដភក្ដិធ្វើការជាមួយមានគ្នា៨នាក់ អង្គការ ចាប់ខ្លួនទាំងអស់យកមក ដាក់នៅទួលសែ្លងហៅស២១មកដល់បានស្គាល់ឈ្មោះ ឌុច ជាប្រធានគុកនៅទួលសែ្លង ឌុច កាន់គុកទូ ទាំងប្រទេស។ រី ត្រូវកងការពារនៅទួលសែ្លងចងមុខជិតហើយ បណ្ដើរឡើងជាន់ទីពីរ ពេលទៅដល់ក្នុង បន្ទប់ដាក់ខ្នោះទៀត។ រី ត្រូវកងការពារទួលសែ្លងយកទៅសួរចម្លើយចំនួនពីរដង ពេលនៅ ដល់បន្ទប់ សួរចម្លើយយោធាបានស្រាយមុខចេញតែដៃជាប់ខ្នោះដ ដែល ពេលនោះយោធាសួរថា មូលហេតុអី បានមិត្ដឯងធ្វើខុស? រី ឆេ្លីយវិញថា ខ្ញុំមិនបានដឹងអីទេ ម្យ៉ាងខ្ញុំនៅកេ្មងការបែកចែកមិន ទាន់ល្អិតល្អន់ ទេ លោកគ្រូ ពេលនោះសួរទៀតថា មិត្ដឯងបំផ្លាញ របស់បក្ស? រី នៅតែឆេ្លីយថា ខ្ញុំមិនបានដឹងអី ទេ ពេលនោះអ្នក សួរស្រែកថា មិត្ដឯងចង់ស្លាប់ឬចង់រស់? រី ឆេ្លីយទៀតថា ឥឡូវខ្ញុំប្រគល់ខ្លួនឱ្យ បក្ស បើបក្សឱ្យស្លាប់ក៏ស្លាប់បើបក្សឱ្យរស់ក៏រស់ ពេលនោះយោធាវាយ រី និងរំពាត់ផេ្ដៅ វាយនិងខ្សែ តី ហើយមានខ្សែភ្លើងគួចចូលគ្នាវាយថែមទៀត តែចម្លើយមានតែ ប៉ុណ្ណឹង។ ក្រោយមកទៀតយោធា ខែ្មរក្រហមហៅយកមកថតរូប រួចបញ្ជូនមកលុតដុំនៅពៃ្រសរវិញ ធ្វើស្រែសឹកថា គ្មានពេល សម្រាក ហើយអាហារហូបចុកមិនបានគ្រប់គ្រាន់ទេ ប្រធានគ្រប់ គ្រងនៅគុកពៃ្រសរឈ្មោះ ហ៊ុយ។ នៅឆ្នាំ១៩ ៧៩ រី បានរត់ចូលពៃ្រជាមួយអ្នកទោសផេ្សងទៀត ដល់ខេត្ដកំពង់ស្ពឺ នៅក្នុងពៃ្រអមលាំងពិបាកពេក ក៏សមេ្រចចិត្ដរត់មកស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Top Ry was jailed in S-21 office, was interrogated and tortured.
តុប រី ត្រូវគេចាប់ទៅដាក់មន្ទីរស២១ សួរចម្លើយ និងធ្វើទារុណកម្ម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា