Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0348
Name :
ឈ្មោះ :
យូ ឈីម
Last Name :
នាមត្រកូល :
You
First Name :
នាមខ្លួន :
Chhim
CBIO ID :
លេខ CBIO :
I02749
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1956.
កើតនៅឆ្នាំ១៩៥៦
Home Village :
ភូមិកំណើត/ទីលំនៅ :
21060702 Takeo, Prey Kabass, Kdanh, Samdach Poan
២១០៦០៧០២ តាកែវ, ពៃ្រកប្បាស, ក្ដាញ់, សមេ្ដចពាន់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល ខេត្ដកំពត។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដកំពត។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0348 20031016, Samdech Poan village, Kdanh sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: You Chhim disappeared. Interviewed with Chhun Chhiek, mother and You At, father.
ធីខេអាយ០៣៤៨ ២០០៣១០១៦ ភូមិសមេ្តចពាន់ ឃុំក្តាញ់ ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ យូ ឈីម បាត់ខ្លួន។ ជួបសម្ភាសជាមួយ ឈុន ឈៀក ត្រូវជាម្តាយ និង យូ អាត ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
យូ ឈីម ភេទស្រី កើតឆ្នាំ១៩៥៦ បាត់ខ្លួន។ ជួបជាមួយឈ្មោះ យូ អាត់ ម្ដាយឈ្មោះ ឈុន សៀក មានបងប្អូន៤នាក់ស្រី៣ ប្រុស១ កូនទី១ឈ្មោះ យូ ឈីម ទី២ឈ្មោះ យូ ខន ទី៣ឈ្មោះ យូ អាន ទី៤ឈ្មោះ យូ ពត មានស្រុកកំណើតនៅភូមិសមេ្ដចពាន់ ឃុំក្កាាញ់ ស្រុកពៃ្រកប្បាស ខេត្ដ តាកែវ។ ឈីម កាលពីតូច ធ្លាប់ចូលរៀននៅសាលាអនុវិទ្យាល័យក្ដាញ់ត្រឹមថ្នាក់ទី៨ឪចាស់ឱ។ ឈប់ រៀននៅប្រទេសជាតិកើតមានសង្គ្រាមនៅ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ ឈីម បានស្ម័គ្រចិត្ដចូលធ្វើ បដិវត្ដន៍ តាមរយៈឈ្មោះ រិ អប់រំឱ្យស្អប់ពួកវណ្ណៈជិះជាន់មកលើ ប្រជាជនក្រីក្រ។ ពេលចូលដំបូងអង្គ ការងារជានារីភូមិ ក្រោយ មកបានឡើងជាប្រធាននារីភូមិ បន្ទាប់មកទៀតបានឡើងធ្វើ ជាសមាជិកនារី ឃុំ ដោយសារ ឈីម ធ្វើការងារល្អនិងមានចំណេះ ដឹងខ្លះៗ។ នៅឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឱ្យ ទៅធ្វើការ នៅស្រែអំបិល ក្នុងខេត្ដកំពត។ ឈីម មុននិងចេញពីស្រុក កំណើតបានមកលាឪពុកម្ដាយ ដល់ព្រឹកសែ្អកបានអង្គការបញ្ជូន ទៅ តាំងពីចេញទៅមិនដែលបានមកលេងស្រុកកំណើតវិញទេ។ ក្រោយមកទៀត ឪពុកឈ្មោះ អាត់ អង្គការបានចាត់តាំងឱ្យទៅយកអំបិលពីខេត្ដកំពត មកផ្គត់ផ្គង់ ប្រជាជនប្រជាជន នៅតាមភូមិឃុំ ក៏បានស្កាាត់ជួបកូនឈ្មោះ ឈីម បានចំនួនពីរ ដងដែរ។ ពេលបាន ជួបកូនក៏មិនបានសួរនាំអីច្រើនដែរ ព្រោះនៅ ក្នុងសម័យខែ្មរក្រហមយើងមិនអាចនិយាយពិភាក្សាគ្នា បានទេ បើថ្នាក់លើដឹងពិតជាមានវិន័យឬយកទៅកសាងភ្លាម។ ក្រោយឆ្នាំ១៩៧៩ បានទទួលដំណឹង មិនច្បាស់លាស់ ខ្លះគេ និយាយថា ឃើញឈ្មោះ ឈីម រត់ទៅដល់ព្រំដែនថៃ តែមក ដល់ពេលនេះបើ កូននៅរស់មែនប្រាកដជាមករកឪពុកម្ដាយ ស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា