PROMOTING ACCOUNTABILITY
Ngi Heang
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0350
TKI0350
|
|
Name :
ឈ្មោះ :
|
ងី ហ៊ាង
|
|
Last Name :
នាមត្រកូល :
|
Ngi
|
|
First Name :
នាមខ្លួន :
|
Heang
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I08365
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣៧ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21060703 Takeo, Preay Kabass, Kdanh, Kdanh
២១០៦០៧០៣ តាកែវ, ពៃ្រកប្បាស, ក្ដាញ់, ក្ដាញ់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅគុកទួលសែ្លង ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0350 20031020 Kdanh village, Kdanh sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Ngi Heang disappeared. Interviewed with Ngi Peng Chhean, elder sister and Leng Sokheng, niece.
ធីខេអាយ០៣៥០ ២០០៣១០២០ ភូមិក្តាញ់ ឃុំក្តាញ់ ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ងី ហ៊ាង បាត់ខ្លួន។ ជួបសម្ភាសជាមួយ ងី ប៉េងឈាន ត្រូវជាបងស្រី និង ឡេង សុខខេង ត្រូវជាក្មួយស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ងី ហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ងី ម៉េងឈាន អាយុ៧០ឆ្នាំត្រូវជា បងស្រីនិងឈ្មោះ ឡេង សុខខេង អាយុ៥១ឆ្នាំត្រូវជាក្មួយស្រី។ ហ៊ាង មានឪពុកឈ្មោះ ងី ស្រ៊ុន ម្ដាយឈ្មោះ អ៊ុក យី មានស្រុកកំណើតនៅភូមិក្រាំងល្វា ឃុំក្កាាញ់ ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ ហ៊ាង កាលពីតូចរៀនរហូតទៅ ដល់ភ្នំពេញ រៀនរហូតប្រឡងជាប់បាក់ឌុប រៀននៅស្រុកខែ្មរ ចប់ បានទៅរៀននៅប្រទេសបារាំងថែមទៀត រៀនខាងវិស្វករ ផ្នែកផលិតថ្នាំពេទ្យនិងរៀនខាងវិស្វករបេ្រង កាតដូចជាទៅរៀន ប្រទេសបារាំងចំនួនពីលើក។ ក្រោយមក ហ៊ាង បានរៀបការ ប្រពន្ធឈ្មោះ ម៉ីប៊ុត សៃដា ហៅ សៃដា ក្រោយមកមានកូនចំនួន ពីរនាក់រស់នៅភ្នំពេញ។ ហ៊ាង នៅមុខឆ្នាំ១៩៧៥ ជាវិស្វករផ្នែក ផលិតថ្នាំពេទ្យ ក្រោយមកទៀតបានទៅរៀនប្រទេសបារាំងម្ដង ទៀតនៅឆ្នាំ១៩៦៩ ជំនាន់សង្គមរាស្រ្ដនិយម។ រៀនរហូត ដល់ឆ្នាំ១៩៧៤ ជិតចូលដល់ឆ្នាំ៧៥បានត្រឡប់មកវិញត្រឹម ប្រទេសថៃ រស់នៅប្រទេសថៃដើម្បីរកច្រកចេញមកប្រទេស កម្ពុជាវិញ។ ពេលនោះមានមិត្ដភក្ដិនៅ ប្រទេសថបៃ្រាប់ថា មិនឱ្យឈ្មោះ ហ៊ាង ចូលមកស្រុកខែ្មរវិញទេ ព្រោះកំពង់តែមានសង្គ្រាម ធ្វើយ៉ាងម៉េចទាក់ទងប្រពន្ធកូនឱ្យមករស់នៅប្រទេសថៃដែរ តែ ហ៊ាង មិនជឿទេ ថាគ្មានពីណាធ្វើ សង្គ្រាមវាយអ្នកចេះចោលទេ។ ហ៊ាង បានធ្វើដំណើរមកដល់ភ្នំពេញ បានមួយអាទិត្យសង្គ្រាម ត្រូវចប់ ខែ្មរក្រហមចូលកាន់កាប់ភ្នំពេញ។ ពេលនោះ ហ៊ាង និងប្រជាជនជាច្រើនផេ្សងទៀតបានជម្លៀស ចេញមករកស្រុក កំណើតវិញ តែ ហ៊ាង មិនបានមករស់នៅស្រុកកំណើតទេ មករស់នៅតំបន់២២ ខាងស្រុកកោះធំ អង្គការឱ្យធ្វើជា កសិករជាមួយប្រជាជនចាស់ថ្មីនៅក្នុងភូមិ។ បើតាមប្រវត្ដិរូប ហ៊ាង ជាវិស្វករខាងផលិតថ្នាំពេទ្យ នៅឆ្នាំ១៩៧៥ ជាកសិករ នៅតំបន់២២ ហើយអង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦ យកមក ដាក់គុកនៅទួល សែ្លង ភ្នំពេញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”