Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0108
KTI0108
Name :
ឈ្មោះ :
កែវ ហូរ
Last Name :
នាមត្រកូល :
Keo
First Name :
នាមខ្លួន :
Ho
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I07737 / I09831
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 30-40 years old
អាយុ៣០៤០ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06030701 Kampong Thom, Stung, Sang Kat 7, Prey Kuy
០៦០៣០៧០១ ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន សង្កាត់៧ ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
Nhem, Chief of District
ញ៉ែម, គណៈស្រុក
Associates :
អ្នកពាក់ព័ន្ធ :
Chheng, was Keo Hau's messager
ឈៀង, និរសា របស់ កែវ ហូរ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0108 20021206 Prek Kuy village, Korkoh sub-district, Stung Sen district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Keo Hau was caught. Interviewed with older sister called Sieng Hun and neigbour called Le Chheang.
ខេធីអាយ០១០៨ ២០០២១២០៦ ភូមិព្រែកគុយ ឃុំកកោះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅ ដារ៉ា។ កំណត់សំគាល់ៈ កែវ ហូរ។ ចាប់ខ្លួន។ ជួប សម្ភាសជា មួយបងស្រីឈ្មោះ សៀង ហ៊ុន និងអ្នកជិតខាងឈ្មោះ ឡេ ឈាង។
Summary :
សេចក្ដីសង្ខេប :
កែវ ហូរ ភេទប្រុស អាយុ៣៤ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ សៀង ហ៊ុន អាយុ៦៥ឆ្នាំត្រូវជា បងស្រី។ ហូរ មានឪពុកឈ្មោះ កែវ សៀង ម្ដាយឈ្មោះ អ៊ុច ទូច មានបងប្អូន៨នាក់ មានស្រុក កំណើតនៅភូមិព្រែកគុយ ឃុំកកោះ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ ហូរ កាលពីតូចបានរៀនសូត្រតែ មិនដឹងថារៀនបានត្រឹម ថ្នាក់ណាទេ។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ ពេលពេញវ័យ កំលោះគ្រប់រៀបការឪពុកម្ដាយរៀបការប្រពន្ធឱ្យ មានឈ្មោះ ថា លាវ ប៉ាក់ហៅ ទៀង មានកូនមួយ ក៏លែងលះគ្នា។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ហូរ ក៏ស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហមនៅក្នុងកងពល ៣១០។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាច ហូរ មាននិរសានិងមានឋានៈជាប្រធានវរៈសេនាធំ។ នៅឆ្នាំ១៩៧៦ បានមកលេងផ្ទះបាន ជួបឪពុកម្ដាយបងប្អូន រួចហើយក៏ត្រឡប់ ទៅអង្គភាពវិញ។ នៅឆ្នាំ១៩៧៧ និរសាឈ្មោះ ឈៀង បានប្រាប់ថា អង្គការបានចាប់ឈ្មាះ កែវ ហូរ និងកម្មាភិបាល ជាច្រើនទៀតដាក់បាវបោះចូលទៅក្នុង ឡានតែមិនដឹងជា យកទៅខាងណាទេ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំលំទៅក៏មិនឃើញ ឈ្មោះ ហូរ ត្រឡប់មកវិញទេ មានន័យថា និរសាគាត់ឈ្មោះ ឈៀង ពិតជានិយាយប្រាកដមែន។ បើតាមប្រវត្ដិរូប ហូរ ជាប្រធានវរសេនាធំ អង្គការចាប់ខ្លួន យកដាក់នៅមន្ទីរស២១ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា