PROMOTING ACCOUNTABILITY
Hem Khem
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0110
KTI0110
|
|
Name :
ឈ្មោះ :
|
ហែម ខែម
|
|
Last Name :
នាមត្រកូល :
|
Hem
|
|
First Name :
នាមខ្លួន :
|
Khem
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07130
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
អាយុ៦០ឆ្នំា។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
0603???? Kampong Thom, Stung Sen
០៦០៣???? ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Center Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
តារិត តាហុង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0110 20020515 Kampong Krabao village, Krabao sub-district, Stung Sen district, Kampong Thom province. Interviewed by Em Sokhym and Ysa Osman. Interviewed with Hem Khem biography owner who has met Pol Pot.
ខេធីអាយ០១១០ ២០០២០៥១៥ ភូមិកំពង់ក្របៅ ឃុំក្រ បៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយៈ អែម សុខឃីម និង អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ ជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់ ហែម ខែម ធ្លាប់ជួប ប៉ុល ពត ផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហែម ខែម ភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខែម មានប្រពន្ធឈ្មោះ ប៊ុន អៀង មានមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកំពង់ក្របៅ ឃុំក្របៅ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ ខែម មានឪពុកឈ្មោះ មាន់ ហែម ម្ដាយឈ្មោះ យឹម មានបងប្អូន៤នាក់។ ខែម កាលពីតូចរៀន នៅសាលាវត្ដ ចេះអានចេះសរសេរអក្សរខែ្មរបន្ដិចបន្ដួច។ ខែម ធំពេញវ័យកំលោះក៏ចាក់ចេញពីភូមិ ទៅរៀនបើកឡាននៅកំពង់ថ្ម បន្ទាប់មកបើកឡានដឹកឈើឱ្យចៅកែនៅខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារមិនអាចទៅស្រុក កំណើតបាន។ នៅឆ្នាំ១៩៧០ ខែម បាន ស្ម័គ្រចិត្ដចូលធ្វើជា កងឈ្លបនៅកំពង់ថ្ម ស្រុកបារាយណ៍ កាលនោះអង្គការបាន ចែកកាំភ្លើងឱ្យដើម្បីការ ពារភូមិឃុំនិងបានប្រយុទ្ធប្រឆាំងជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាច ខែម មានមិត្ដភក្ដិឈ្មោះ លាភ ហៅឱ្យទៅធ្វើការនៅ ភ្នំពេញជាមួយគ្នា។ ខែម បានទៅ ភ្នំពេញ ធ្វើការនៅ ក្រសួងពាណិជ្ជកម្ម បើកឡានដឹកសម្ភារៈផេ្សងៗនៅក្នុងមន្ទីរ តាមតែអង្គការចាត់តាំង ហើយស្នាក់នៅម្ដុំផ្សារធំថ្មី។ ខែម បានដឹកទំនិញនៅជុំវិញភ្នំពេញ ដូចជាទៅទួលទំពូង ច្រាំងចំរេះ ជួន ណាដឹកបនែ្លយកមកផ្សារថ្មី នៅជំនាន់ខែ្មរក្រហមជុំវិញផ្សារ ថ្មីអង្គការបញ្ជាឱ្យដាំដើមដូងព័ទ្ធជុំវិញ។ ខែម ធ្លាប់បានបើកឡាន កាន់ម្ដុំទួលសែ្លងបានឮសមេ្លងអ្នកទោសស្រែកនិងធ្លាប់ឃើញ ឡានដឹកអ្នកទោស ចូលទៅក្នុងមន្ទីរស២១។ នៅឆ្នាំ១៩៧៦ ខែម បានសុំអង្គការមកលេងស្រុកកំណើតនិងបាននាំ ប្រពន្ធកូនមករស់នៅភ្នំពេញជាមួយគ្នា។ នៅឆ្នាំ១៩៧៩ ខែម និងកម្មាភិបាលជាច្រើនបានរត់សំដៅ ទៅជាយដែនថៃ រស់នៅក្នុងជំរំ ក្រោយមកទៀត ខែម បានសមេ្រចចិត្ដ មករស់នៅស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Hem Khem used to hear people scream from S-21 and had seen prisoners were put in the cars in order t
ហែម ខែម ធ្លាប់បានឮមនុស្សស្រែកចេញពី មន្ទីរ ស២១ ហើយ ធ្លាប់ឃើពាមានឡានដែលដឹកសុទ្ធតែអ្នកទោសមកដាក់គុក
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”