BIBLIOGRAPHY

Interrogation Record Of Suos Nam Aka Tep Non, Trach Village, Daun Sar Commune, Meanchey Thmey District, Svay Rirng Province

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D01276
D01276
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
Interrogation Record Of Suos Nam Aka Tep Non, Trach Village, Daun Sar Commune, Meanchey Thmey District, Svay Rirng Province
សេចក្ដីកត់ហេតុសួរចម្លើយឈ្មោះ សួស ណាន ហៅ ទេព ណន។
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
Cam
ភាសាខ្មែរ
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
Kh
កម្ពុជា
Document Date :
កាលបរិច្ឆេទឯកសារ :
September 11, 1976
១១ ខែកញ្ញា ១៩៧៦
Geographic Area Code :
a-cb-pv
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
KH, DC-CAM, Document no. D01276
មជ្ឈមណ្ឌលឯកសារកម្ពុជា
Collation :
11 pages
ភិនភាគឯកសារ :
ឯកសារសរសេរដោយដៃ មានចំនួន ១១ទំព័រ
Data Info Note កំណត់ចំណាំព័ត៌មាន
Intellectual Responsibility :
កំណត់សម្គាល់ម្ចាស់កម្មសិទ្ធិ :
Thumb printed by Tep Navy
ចុះហត្ថលេខាដោយ ភី, ម៉ុន, សុភ័ន, ផ្ដិតមេដៃដោយ ទេព ណន
Copy in Hand (Physical Qualities) :
កំណត់សម្គាល់ភិនភាគដើម :
handwritten-photocopy
ឯកសារសរសេរដោយដៃ-ថតចម្លង
Source of Document :
ប្រភពឯកសារ :
Tuol Sleng
ទួលស្លែង
បុគ្គលគោល :
ភី, ម៉ុន, សុភ័ន
បុគ្គលរង :
ភី, ម៉ុន, សុភ័ន, ណាន
Place Notes កំណត់ចំណាំកន្លែង
ជនរងគ្រោះ (ដោយសន្មត) :
ទេព ណន
កំណត់សម្គាល់ទូទៅ :
- សេចក្តីកត់ហេតុសួរចម្លើយ
DK Geographical Name Codes :
E, 203, 24, Prey Veng, Prey Veng, Peam Chor
Geographical Name Codes :
1406, Prey Veng, Peam Chor
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ស្ថិតនៅចំពោះមុខពេលសួរមាន សមមិត្ត ភី ប្រធានពេលសួរ សមមិត្ត ម៉ុន អនុពេលសួរ និងកត់ត្រា និង សមមិត្ត សុភ័ន ការពារ បានយកជនក្បត់ម្នាក់មកសួរចម្លើយឈ្មោះ សួស ណាន ហៅ ទេព ណន អាយុ​៣៣​ឆ្នាំ ភេទប្រុស ជាតិខ្មែរ ទីលំនៅភូមិត្រាច ឃុំ​ដូនស ស្រុកមានជ័យថ្មី ខេត្ដស្វាយរៀង បច្ចុប្បន្ននៅអង្គភាពស្រុកពាមជរ តំបន់២៤ ជាគ្រូបង្រៀន។ ចូលបដិវត្ត ឆ្នាំ១៩៦២ នៅសាលាកម្ពុជបុត្រទួលគោក ភ្នំពេញ អ្នកនាំចូលឈ្មោះ ឈូកលេខាតំបន់២៤។ ចូលបក្សត្រៀម ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៦៩ សមមិត្ត ឈូក ឧទ្ទេសនាម និងទទួលស្គាល់។ ចូលបក្សពេញសិទ្ធិ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧០ សមមិត្ត ឈូក ឧទ្ទេសនាម និងទទួលស្គាល់។ ឆ្នាំ១៩៧១ ធ្វើជាសេនាធិការតំបន់២៤ ឆ្នាំ១៩៧២ ជាប្រធាននយោបាយ ឃ-២ តំបន់២៤ ដល់ ឆ្នាំ១៩៧៣ អនុលេខាស្រុកពាមជរ និងជាគណៈស្រុកពាមជរ ទទួលបន្ទុកខាងកសាងស្បៀង ។ ឪពុកឈ្មោះ សួស ហង់ ម្តាយឈ្មោះ បោក ទូច មានបងប្អូន៩នាក់ ប្រុស​៥នាក់ ស្រី៤នាក់ ប្រពន្ធឈ្មោះ អាន អាយុ២៣ឆ្នាំ។ ក្រោយឆ្នាំ ១៩៧០ សួស ណាន បានធ្វើសកម្មភាពក្បត់ ដោយចូលបំរើក្នុងចលនា សើរើ ក្រោមការដឹកនាំ ឈ្មោះ ឈូក, ចក្រី និង សុផាន។ សួស ណាន ដឹងច្បាស់លាស់ថាមានការលំអៀងខាងស្តាំ យកជន​កុម្មុយនីស្តកណ្តាល និង កុម្មុយនីស្តសើរើ ដោយយកមូលដ្ឋានបង្អែក មានសូវៀត និងប្រទេសវៀតណាមដែលស្ថិតនៅក្នុងសហព័ន្ធសូវៀត។ សួស ណាន បំផុសចលនាប្រជាជនឱយរាំងស្ទះចលនាសហករណ៍, ប្រមូលកម្លាំងដោយយុទ្ធវិធីសម្បូរបែបដោយ​ពឹងផ្អែកលើបរទេសពិសេសវៀតណាម, ដឹកនាំប្រឆាំងមាគ៌ារបស់បក្ស មានមាគ៌ាកសាង និងការពារប្រទេស, បំផុសពាក្យចចាមអារ៉ាម ពឹងមេឃ​ហូបបាយ ពឹងប្រឡាយហូបបបរ ពេទ្យយួរតែស្បោង គ្មានថ្នាំ បំផុសពាក្យចុះទឹកក្រពើ ក្នុងព្រៃពស់, បំផុសប្រជា​ជនឱយសួចគោ ក្របី មាន់ទា ជ្រូក លក់ឱយវៀតណាម និងបំផុសការកាប់ជើងគោ ក្របី បំផ្លាញសហករណ៍។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា