Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0005
KCI0005
ឈ្មោះ :
ឈឹម ម៉ៃ
Last Name :
Chhim
First Name :
Mai
Other Name :
ឈ្មោះផ្សេង :
Srorn
ស្រ៊ន,
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K03977
Gender :
ភេទ :
M
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Aged during KR regime: 30 years old]
«អាយុនៅពេលដែលបំរើជាខែ្មរក្រហម ៣០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03060106, Kampong Cham, Kampong Siem, Ampil, Romea
០៣០៦០១០៦, ខេត្ដកំពង់ចាម ស្រុកកំពង់សៀម ឃុំអំពិល ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975/??/??
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Voluteer.
ស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Logistics Unit,Phnom Penh.
អង្គភាពខាងភ័ស្ដុភារ នៅភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central(12),Phnom Penh.
មជ្ឈិម(១២), ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
logistic man.
អ្នកកាន់ខាងភ័ស្ដុភារ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0005 20021112, Boeng Romeas village, Ampil sub-district, Kampong Siem district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Chhin Mai alias Srorn disappeared. Interviewed with Chhim Mai's sister in Law,Phin Thea, female,64 year-old.
ខេស៊ីអាយ០០០៥ ២០០២១១១២ ភូមិបឹងរមាស ឃុំអំពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម សម្ភាសន៍ដោយៈ ជួង សុភារិទ្ធ កំណត់សំគាល់ៈ ឈឹម ម៉ៃ ហៅ ស្រ៊ន បាត់ខ្លួន។ ជួបសម្ភាសន៍ជាមួយឈ្មោះ ភិន ធា ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាបងថៃ្ល។
Summary :
សេចក្ដីសង្ខេប :
Chhim Mai, disappeared. Interviewed with Chhim Mai's sister in Law, Phin Thea,64; Now, she lives Boeng Romeas village, Ampil sub-district, Kampong Siem district, Kampong Cham province.

Thea said, Mai was born in Boeng Romeas village, Ampil sub-district, Kampong Siem district, Kampong Cham province. His father៌s name is Hing Tev(died) but she forgot his mother name. Mai has 6 siblings, they are Phen,Phorn,Doeun,Sron,Srann.

Before 1970, Mai became a monk at Ankor pagoda. He left out of precept when he was 30 year-old. At this time, there was a political appealing to enter the forest. There were a lot of people joined into this appealing. After triumphing of KR, some people went to work at Phnom Penh, others work at Kampong Cham and the rest follow as village. Mai went to Phnom Penh for serving logistic man. He managed food, rice, dresses, which contain in equipment warehouse.

In 1976, Mai got married with the lady who works as logistic women also. We didn៌t get any information related to Mai and his family in 1979. Thea៌s really getting wrath during KR regime Cause after triumph of Phom Penh, there were a lot of people were killed that never happened before liberation. Although she didn៌t witness about killings but she still believed that not only her husband but her child too were killed.
ឈឹម ម៉ៃ ហៅ ស្រុន បាត់ខ្លួន សម្ភាសន៍ជាមួយឈ្មោះ ភិន ធា ភេទស្រីអាយុ៦៤ឆ្នាំ ត្រូវជាបងថៃ្ល។ សព្វថៃ្ងរស់នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។

ភិន ធាបាននិយាយថា ម៉ៃ មានស្រុកកំណើតនៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្ដ កំពង់ចាម។ ធាបាននិយាយថា ឪពុករបស់ម៉ៃឈ្មោះ ហ៊ីង ទីវ(ស្លាប់),ម្ដាយ ពុំចាំ ឈ្មោះ។ ម៉ៃមានបងប្អូន៦នាក់ទាំងប្ដីរបស់គាត់មានឈ្មោះ ផេន,ភណ្គ័,ឌឿន ដេន,ស្រុន, ស្រ៊ន់។

មុនឆ្នាំ ១៩៧០ ម៉ៃបានបួសជារៀននៅវត្ដអង្គរ។ ពេលបួស បំពេញភិក ហើយមានអាយុ៣០ឆ្នាំ ទើបលាសិក្ខាបទ នៅឆ្នាំ ១៩៧០តែពុំបានដឹងច្បាស់ថាទៅកនែ្លងណាទេ។ នៅឆ្នាំនេះ ដដែលមានការ ឃោសនាឱ្យធ្វើនយោបាយឱ្យចូលពៃ្រ។ មានមនុស្ស ចូលរួមច្រើនណាស់តែចាំពុំបានថានរណាខ្លះ។ ក្រោយពីវាយបែក ដាច់ទូទាំងប្រទេសមកប្រជាជនខ្លះទៅធ្វើការនៅភ្នំពេញ អ្នកខ្លះ ទៅកំពង់ចាម ហើយ មួយចំនួនទៀតទៅនៅតាមភូមិ តាមឃុំ។ ចំពោះ ម៉ៃ គាត់បានទៅធ្វើការនៅ ឯភ្នំពេញ និងបំរើ ជាអ្នក ភស្ដុភា ដែលក្ដាប់ខាងម្ហូប,ស្រូវ,អង្ការ ខោអាវហើយយក មកផ្ទុក នៅឃ្លាំងអីវ៉ាន់។ គាត់រៀបការ នៅឆ្នាំ១៩៧៦ ហើយប្រពន្ធ របស់គាត់ក៏ធ្វើខាងភស្ដុភាដែរ។

ឆ្នាំ ១៩៧៩ ពុំបានដឹងពីដំណឹងរបស់ម៉ៃ និងក្រុមគ្រួសារ ទៀតឡើយ។ ធា មានការឈឺចាប់ណាស់ នៅសម័យខែ្មរក្រហម ព្រោះតស៊ូមកដល់វាយបែកទូទាំងប្រទេសស្រាប់តែសម្លាប់មនុស្សដូចសត្វ ដែល ពីមុននោះ ពុំមែនដូចច្នោះឡើយ សូម្បីតែកូនប្ដី របស់គាត់នោះក៏ស្លាប់នៅក្នុងនោះដែរ។ គាត់ថាពុំ ឃើញគេ សម្លាប់ផ្ទាល់ភ្នែកទេតែ គាត់គិតថាប្រាកដជាស្លាប់។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Her husband and Children were killed during KR regime.
បាត់បង់ប្ដីហើយនិង កូននៅសម័យខែ្មរក្រហម ព្រោះពុំឃើញ ត្រលប់មកវិញផ្ទះវិញបន្ទាប់ពីបែកសម័យខែ្មរក្រហម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា