PROMOTING ACCOUNTABILITY
Theav Phorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0481
|
|
Name :
ឈ្មោះ :
|
ធាវ ភន
|
|
Last Name :
នាមត្រកូល :
|
Theav
|
|
First Name :
នាមខ្លួន :
|
Phorn
|
|
Other Name :
ឈ្មោះផ្សេង :
|
Sorn
ស៊ន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K00763
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Rouge aged: 25]
«សម័យខែ្មរក្រហម អាយុ ២៥ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21060105 Takeo, Prey Kabass, Angkanh, Svay Pea
២១០៦០១០៥ តាកែវ, ពៃ្រកប្បាស, អង្កាញ់, ស្វាយពារ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
ទ័ព
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0481 20031124, Svay Pea village, Angkanh sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Theav Phorn disappeared. Interviewed with Theav Sorn, father.
ធីខេអាយ០៤៨១ ២០០៣១១២៤ ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ធាវ ភន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ធាវ សន ត្រូវជាឪពុក។
|
|
Summary :
សេចក្ដីសង្ខេប :
|
ធាវ ភន ហៅ ស៊ន ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ ធាវ សន អាយុ៧០ ឆ្នាំត្រូវជាឪពុក។ ភន មានម្ដាយ ឈ្មោះ សួង អូន មានស្រុកកំណើតនៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ ភន កាលពីតូចរៀននៅសាលា បឋមសិក្សាស្វាយពារ បន្ទាប់មក ឪពុកបានផ្លាស់ឱ្យទៅរៀន នៅអនុវិទ្យាល័យវត្ដកំពែងត្រឹមថ្នាក់ទី៩ឪចាស់ឱ។ ភន ឈប់រៀន ដោយសារ តែប្រទេសជាតិជួបនិងសង្គ្រាម ពេលឈប់រៀន មកជួយរកស៊ីឪពុកម្ដាយ។ ឪពុកម្ដាយបានបញ្ជូន ឈ្មោះ ភន ឱ្យទៅរស់នៅជាមួយជាងធ្វើមាស ដែលជាមនុស្សរាប់អានគ្នា នៅភូមិសំប៉ាន ស្រុកកោះ ធំ ខេត្ដកណ្ដាល។ នៅឆ្នាំ១៩៧៤ ភន បានស្ម្រ័គចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ហួច ចូលដំបូងនៅស្រុកកោះធំ តំបន់២៥ រួចហើយអង្គការ បញ្ចូនទៅសមរភូមិវាយជាមួយទាហាន លន់ នល់។ ក្រោយមក ភន បានផ្ដល់ដំណឹងឱ្យឪពុកម្ដាយបានដឹងថា កូនចូលបម្រើជា យោធាខែ្មរ ក្រហមហើយ ពេលនោះឪពុកម្ដាយក៏មិនខឹងអីដែរ ព្រោះយុវជនគ្រប់អាយុ១៨ឆ្នាំឡើងទៅគ្មានពីណា អាចសម្ងំ លាក់ខ្លួនបានទេ បើមិនចូលពៃ្រក៏ខាងទាហាន លន់ នល់ ចាប់ឱ្យចូលធ្វើជាទាហានដែរ។ នៅឆ្នាំ១៩៧៥ ដឹងដំណឹងតាមយោធា ពីរនាក់មកលេងស្រុកកំណើតក៏សួរនាំទៅ ទើបដឹងថា ឈ្មោះ ភន សព្វថៃ្ងជាយោធារស់នៅឫស្សីកែវ ភ្នំពេញ។ ឪពុកម្ដាយគ្រាន់ តែបានដំណឹងក៏មានចិត្ដតេ្រកអរ ព្រោះដឹងថាកូននៅរស់។ នៅខ្ទង់ឆ្នាំ១៩៧៦ ដឹងដំណឹងថា អង្គការបញ្ជូនទៅខេត្ដស្វាយ រៀង និងខេត្ដ ពៃ្រវែងដើម្បីការពារទឹកដី តែឈ្មោះ ភន មិនដែល មកលេងស្រុកកំណើតម្ដងណាសោះ។ នៅឆ្នាំ១៩ ៧៩ ឃើញកូន អ្នកភូមិខ្លះត្រឡប់មកស្រុកកំណើតវិញ ក៏ចេះតែសេុីបសួរទៅគេ ថា រស់នៅជាយដែន ថៃ ដោយសារមានទឹកចិត្ដស្រឡាញ់កូនក៏ខំ តស៊ូដើររកូនទៅដល់ជំរំនិងទៅប្រទេសថៃ បានជួបតែកូនស្រី ឈ្មោះ ធាវ ភុំ ហើយនាំកូនត្រឡប់មកស្រុកកំណើតវិញ។ បើតាមប្រវត្ដិរូប ភន ហៅ ស៊ន អង្គ ការចាប់ខ្លួននៅឆ្នាំ១៩៧៨។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”