Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0482
TKI0482
ឈ្មោះ :
ធី
Last Name :
Thy
Other Name :
ឈ្មោះផ្សេង :
In Thy
អិន ធី
CBIO ID :
I04190
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 15. Present age: 42]
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21061005 Takeo, Prey Kabass, Prey Lvea, Ang Krasai
២១០៦១០០៥ តាកែវ, ពៃ្រកប្បាស, ពៃ្រល្វា, អង្គក្រសាំង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពពេទ្យ ព១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Menh, Chief of P-1 hospital.
ម៉ិញ, ប្រធានពេទ្យកាល់ម៉ែត ព១។
Associates :
អ្នកពាក់ព័ន្ធ :
Kim Son.
គឹម សុន។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0482 20031112, Ang Krasaing village, Prey Lvea sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Thy is alive. Interviewed with Thy, biography owner.
ធីខេអាយ០៤៨២ ២០០៣១១១២ ភូមិអង្គក្រសាំង ឃុំពៃ្រល្វា ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ធី នៅរស់។ ជួបសម្ភាសជាមួយ ធី ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
អិន ធី ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ធី មានឪពុកឈ្មោះ ហ៊ុន ម្ដាយឈ្មោះ ស៊ឹង មានបងប្អូន៤នាក់ ស្រី៣ប្រុស១ មានស្រុកកំណើតនៅភូមិអង្គក្រសាំង ឃុំពៃ្រល្វា ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ ធី កាលពីតូចមិនបានរៀនសូត្រទេ ពេលធំដឹងក្ដីជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧៥ អង្គការប្រមូលចូលកងចល័តបែកចេញពីឪពុកម្ដាយ។ ធី ត្រូវអង្គការចាត់តាំងឱ្យលើកទំនប់ ជីកប្រឡាយ រែកដី នៅស្រុក អង្គរបូរី ជួនណាធ្វើការរហូតដល់យប់ម៉ោង១០ ហើយរបប អាហារមិន បានគ្រប់គ្រាន់ទេ។ ក្រោយមកទៀតអង្គការបញ្ជូនឱ្យមកធ្វើការនៅកងចល័តស្រុកពៃ្រកប្បាសវិញ លើកទំនប់នៅ ព្រែកថ្មី។ ប្រហែលជានៅឆ្នាំ១៩៧៦៧៧ អង្គការបានជ្រើស រើសឱ្យទៅធ្វើជាកម្មករ ចម្ការកៅស៊ូនៅក្រុងកំពង់សោម។ បន្ទាប់មកទៀត អង្គការបានជ្រើសរើសចេញពីក្រុងកំពង់សោមឱ្យ មកធ្វើការនៅភ្នំពេញវិញ។ ធី បានមកដល់ភ្នំពេញ អង្គការចាត់ តាំងឱ្យធ្វើការនៅមន្ទីរពេទ្យព១ ជា អ្នកមើលថែអ្នកជំងឺនិងជា អ្នកដាំបាយឱ្យអ្នកជំងឺនិងបុគ្គលិកពេទ្យហូប។ កាលនោះប្រធាន មន្ទីរពេទ្យ ឈ្មោះ បងម៉ិញ ជាកូនលោក អៀង សារី។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពខែ្មរក្រហមចូលមកដល់ ធី និងកម្មាភិបាលខែ្មរ ក្រហមជាច្រើនអ្នកផេ្សងទៀតរត់ទៅជាយដែនថៃ។ ធី បានរត់ រហូតដល់ខេត្ដកំពង់ ស្ពឺ ហើយត្រូវកងទ័ពវៀតណាមចាប់បាន ហើយបានបញ្ជូនមកអប់រំនិងឱ្យអាហារហូបគ្រប់គ្រាន់និងបាន បញ្ជូនមកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា