Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0488
Name :
ឈ្មោះ :
ឡុង សារី
Last Name :
នាមត្រកូល :
Long
First Name :
នាមខ្លួន :
Sary
Other Name :
ឈ្មោះផ្សេង :
Long Saly
ឡុង សាលី,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01125
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 47]
«សម័យបច្ចុប្បន្ន អាយុ ៤៧ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21060807 Takeo, Prey Kabass, Por Rumchak, Kok Angk
២១០៦០៨០៧ ខេត្ដតាកែវ, ស្រុកពៃ្រកប្បាស, ឃុំពោរំចាក,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0488 20031122, Kok Angkung village, Por Rumchak sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Long Sary is alive. Interviewed with Long Sary, biography owner.
ធីខេអាយ០៤៨៨ ២០០៣១១២២ ភូមិគោកអង្គង់ ្គឃុំពោរំចាក ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ឡុង សារី នៅរស់។ ជួប សម្ភាសជាមួយ ឡុង សារី ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឡុង សារី ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សារី មានប្ដីឈ្មោះ សំ ប៉េង មានកូន៥នាក់ ស្រី២ប្រុស៣។ សារី មានឪពុកឈ្មោះ សំ តុប ម្ដាយឈ្មោះ ហុក ធន់ មានបងប្អូន៧នាក់ ស្រី៥ ប្រុស២ មានស្រុកកំណើតនៅភូមិគោកអង្គង់ ឃុំពោរំចាក ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ សារី កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១១ឪចាស់ឱ។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ កាល នោះប្រទេសជាតិកំពង់តែមានសង្គ្រាម ម្ខាងខែ្មររំដោះជាតិម្ខាងទាហាន លន់ នល់។ នៅឆ្នាំ១៩៧៤ សារី
បានស្ម័គ្រចិត្ដចូលបម្រើចលនាបដិវត្ដដោយសារមានការឈឺចាប់ និងពួកវណ្ណៈសក្ដិភូមិនាយទន់ ដែលបានជិះជាន់មកលើវណ្ណៈកសិករ កម្មករ។ សារី ចូលដំបូងធ្វើការនៅត្រឹមពេទ្យឃុំ បានតែរយៈ ពេលបីខែ អង្គការបានជ្រើសរើសនារីក្នុងភូមិប្រហែល១២នាក់ ឱ្យទៅខេត្ដកំពតដើម្បីទៅធ្វើស្រែអំបិល ពេលជិះឡានទៅ ដល់ខេត្ដកំពត ត្រង់សេះស ឃើញមានកម្មករមកពីបណ្ដាលខេត្ដ ផេ្សងៗរាប់រយនាក់ នៅទីនោះ។ ទៅដល់ដំបូងអង្គការបង្រៀន យើងឱ្យចេះផលិតអំបិលឱ្យបានច្រើន ដំបូងយើងនាំគ្នាបុក បង្ហាប់ដីឱ្យហាប់សេ្មីរួចហើយចាប់ផេ្ដីមបញ្ជូលទឹក ពេលរីងស្ងួតហើយយើង នាំគ្នាកាប់គាស់អំបិលរែកយក ទៅដាក់ក្នុងឃ្លាំងហើយឃើញមាន ឡានធំៗជាច្រើនចូលមកដឹកយកទៅ តែមិនដឹងជាយកទៅណាទេ ហើយនៅអង្គភាពស្រែអំបិលឃើញមានមនុស្សមួយចំនួនបាត់ខ្លួន មិនដឹងអង្គការបញ្ជូនយកទៅខាងណាទេ។ នៅឆ្នាំ១៩៧៨ សារី ត្រូវអង្គការបញ្ជូនមកភ្នំពេញ កាលនោះមានមនុស្សស្រីប្រហែល ជា៥០នាក់ ឱ្យមកធ្វើការនៅភ្នំពេញ។ សារី បានចូលធ្វើការ នៅមន្ទីរពេទ្យ៦មករា តែជាអ្នកដាំបាយឱ្យអ្នកជំងឺនិង ជួយមើល ថែអ្នកជំងឺ តែកាលនោះមិនឃើញមានប្រជាជនធម្មតាមកព្យា
បាលទេ ឃើញសុទ្ធតែទាហាន ដឹកមកពីសមរភូមិត្រូវរបួសដឹកមកពី ព្រំដែនវៀតណាមជារៀងរាល់ថៃ្ង។ នៅឆ្នាំ១៩៧៩ សារី និង អ្នកជំងឺអង្គការដឹកតាមរថភ្លើងរហូតដល់ស្រុកថ្មគោលខេត្ដ
បាត់ដំបង។ ពេលវៀតណាមចូលមកដល់បាន ទុកចោលអ្នកជំងឺ ហើយរត់យករួចខ្លួននិងរកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា