Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0494
Name :
ឈ្មោះ :
គឹម ផល្លា
Last Name :
នាមត្រកូល :
Kim
First Name :
នាមខ្លួន :
Phalla
Other Name :
ឈ្មោះផ្សេង :
Sarath
សារ៉ាត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01043
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15 years old. Present aged: 43 years old
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ, សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21061005 Takeo, Prey Kabass, Prey Lvea, Ang Krasai
២១០៦១០០៥ តាកែវ, ពៃ្រកប្បាស, ពៃ្រល្វា, អង្គក្រសាំង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced.
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Health ministry.
អង្គភាពក្រសួងសុខាភិបាល។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Ieng Thearith, chief of Health ministry.
អៀង ធារិទ្ធ ជាប្រធានក្រសួងសុខាភិបាល។ ប្រធានមន្ទីរពេទ្យ ឈ្មោះ ម៉ិញ ឈ្មោះ ពឿន។
Associates :
អ្នកពាក់ព័ន្ធ :
Poeun, her husband. She used to received murmese visitor who named Bophanavong and Kim Chisong, Kore
ពឿន ជាប្ដីរបស់គាត់។ គាត់ធ្លាប់បានទទួលភ្ញៀវមកពីភូមា ឈ្មោះ បូផាណាវង្ស និង គឹម ជីសុង មកពីកូរ៉េ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0494 20031118, Ang krasaing village, Prey Lvea sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Interviewed with Kim Phalla, age 43, biography owner.
ធីខេអាយ០៤៩៤ ២០០៣១១១៨, អង្គក្រសាំង ឃុំពៃ្រល្វា ស្រុកពៃ្រកប្បាស ខេត្តតាកែវ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ សម្ភាសជាមួយ គឹម ផល្លា អាយុ៤៣ឆ្នាំ ត្រូវម្ចាស់ប្រវត្តិរូប។ ។
Summary :
សេចក្ដីសង្ខេប :
គឹម ផល្លា ហៅ សារ៉ាត ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ផល្លា មានឈ្មោះ គឹម ធួន ម្ដាយឈ្មោះ សំ លីម មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិអង្គក្រសាំង ឃុំពៃ្រល្វា ស្រុកពៃ្រ កប្បាស ខេត្ដតាកែវ។ ផល្លា កាលពីនៅតូច រៀននៅសាលាបឋមសិក្សាអង្គក្រសាំងត្រឹមថ្នាក់ទី១១ ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ អង្គការជ្រើសរើសឱ្យចូលជា សិល្បៈឃុំ ក្រោយមកដើរសមែ្ដង តាមភូមិ ឃុំ រហូតដល់ស្រុកពៃ្រកប្បាស។ កាលនោះ ផល្លា មាន អាយុទើបតែ១៤ឆ្នាំ កាលនោះសមែ្ដងឱ្យប្រជាជនចាស់និងប្រជា ជន១៧មេសាមើល អ្នកសមែ្ដងមាន គ្នាជាង១០នាក់ ពេលសមែ្ដង សេ្លÃៈកពាក់ខោអាវខ្មៅ បង់កក្រមាក្រហម ចេ្រÃៈងចមេ្រÃៈងបដិវត្ដ ដូចជា បទ ឈាមក្រហមឆេ្អៅ បទ និរសាអង់អាច និងមានបទ ចមេ្រÃៈងជាច្រើនផេ្សងទៀត។ នៅឆ្នាំ១៩៧៦ ចេញពីសិល្បៈ អង្គការជ្រើសឱ្យចូលកងចល័តស្រុកអង្គរបុរីវិញ កាលនោះយំ នឹកឪពុកម្ដាយ ណាមួយ មិនបានប្រាប់ពួកគាត់ទេ ស្រាប់តែ អង្គការបញ្ជូនមកបណេ្ដាយ មកដល់ធ្វើការងារយ៉ាប់លើកទំនប់ជីក ប្រឡាយជិតព្រំដែនវៀតណានៅក្នុងពៃ្រសប្បូពស់វែកនិងពស់ថ្លាន់ រស់នៅទាំងភ័យខ្លាចនិងគ្មានអាហារ ហូបចុកគ្រប់គ្រាន់។ នៅដើមឆ្នាំ១៩៧៧ ផល្លា និងនារីជាច្រើននាក់ផេ្សង ឡើងជិះឡាន ពីខេត្ដតាកែវ មកស្រែអំបិលខេត្ដកំពតខ្លះនិងមួយចំនួនទៀតមាន ធ្វើជាកម្មករចម្ការកៅស៊ូក្រុងកំពង់សោម។ ផល្លា និងនារីរាប់រយ នាក់បានជិះឡានមកដល់ក្រុងកំពង់សោម សម្រាកបានតែមួយថៃ្ង អង្គការចាត់តាំងឱ្យ ទៅជៀជ័រកៅស៊ូសម្រាប់យកមកទុកនៅ ឃ្លាំងកំពង់សោម។ ការងារនៅកំពង់សោមពិបាកតែតែរបប អាហារមិនសូវខ្វះខាតដូចនៅជនបទទេ។ នៅដើមឆ្នាំ១៩៧៨ អង្គការបានជ្រើសរើសយកតែនារីសុទ្ធ ក្នុងនោះ ផល្លា ក៏បានមក ធ្វើការនៅភ្នំពេញដែរ។ ផល្លា ដំបូងធ្វើការនៅមន្ទីរពេទ្យ ព្រះកេតុមាលា បន្ទាប់អង្គការផ្លាស់មកមន្ទីរពេទ្យព១វិញ ជាអ្នកនាំបាយផងនិងជាមើលថែអ្នកជំងឺ ចាក់ថ្នាក់ ព្យួរ សេរ៉ូមនិងលាងរបួស។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ មានយោធារបួសបញ្ជូនមកពីព្រំដែនវៀតណាម ច្រើនណាស់ មុនដំបូងយោធារបួសទាំងអស់នោះដាក់នៅមន្ទីរពេទ្យ១៧មេសា ដល់ដាក់មិនអស់ក៏បញ្ជូន យកមកដាក់នៅមន្ទីរពេទ្យព១ហៅថា មន្ទីរពេទ្យកាល់ម៉ែត្រ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលមានឈ្មោះ អៀង ធិរិទ្ធ ប្រធានមន្ទីរពេទ្យមានឈ្មោះ ម៉ិញ ឈ្មោះ ពឿន កូនរបស់ លោកអៀង សារី។ ផល្លា មកធ្វើការនៅក្នុងមន្ទីរពេទ្យនៅ ឆ្នាំ១៩៧៨ ឃើញយោធាស្លាប់ច្រើនដោយសារត្រូវគ្រាប់ របួសក្នុង សង្គ្រាមជាមួយប្រទេសវៀតណាម កាលនោះមានដុកទ័រ មកពីប្រទេសចិនជួយធ្វើការវះកាត់និងថ្នាំចាក់ ភាគច្រើនមក ពីប្រទេសចិន តែនៅក្នុងមន្ទីរពេទ្យអាហារហូបចុកគ្រប់គ្រាន់ មិនហ៊ានឱ្យខ្វះខាតទេ ព្រោះ មានភ្ញៀវមកទស្សនៈកិច្ចជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ ផល្លា បានជិះរថភ្លើងជាមួយអ្នកជំងឺរហូតដល់ ខេត្ដបាត់ដំបង ស្រុកស៊ីសាផុន ពេលវៀតណាមជិតមកដល់នាំ គ្នារត់ចោលអ្នកជំងឺអស់ រត់ដល់ស្រុក សំឡូត រហូតដល់ប្រទេស ថៃ។ នៅដើមឆ្នាំ១៩៨០ ទើបសមេ្រចចិត្ដវិញមករកស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមនៅក្នុងមន្ទីរពេទ្យឃើញយោធាស្លាប់ដោយសារ ត្រូវគ្រាប់កាំភ្លើងរបួសពេលមកសម្រាកនៅមន្ទីរពេទ្
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា