Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0506
Name :
ឈ្មោះ :
ម៉ោង ម៉ាច
Last Name :
នាមត្រកូល :
Maong
First Name :
នាមខ្លួន :
Mach
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00313
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:50 years old
បច្ចុប្បន្នអាយុ៥០ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
21040801 Takeo, Kiri Vong, Ampork, Prey Leap
២១០៤០៨០១ ខេត្ដតាកែវ, ស្រុកគីរីវង្ស, ឃុំអំពក, ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0506 20100815, Prey Leap village, Prey Ampork sub-district, Kiri Vong district, Takeo province. Interviewed by Hin SoTheany. Notes: Maong Mach is alive. Interviewed with Maong Mach, biography owner.
ធីខេអាយ០៥០៦ ២០១០០៨១៥ ភូមិពៃ្រលាប ឃុំពៃ្រអំ ពក ស្រុកគីរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ហ៊ិន សុធានី កំណត់សំគាល់ៈ ម៉ោង ម៉ាច អាយុ៥០ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ម៉ោង ម៉ាច ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉ាច មានឪពុកឈ្មោះ ម៉ោង មុំ ម្ដាយ ឈ្មោះ ហូ យន់ មានបងប្អូន ៥នាក់ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិពៃ្រលៀប ឃុំពៃ្រអំពក ស្រុកគីរីវង្ស ខេត្ដតាកែវ។ ម៉ាច កាលនៅតូចមិនបានចូលរៀនសាលាទេ ពេលធំពេញវ័យជួយធ្វើ ស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលនោះតំបន់មួយ ចំនួនចូលទៅជាតំបន់រំដោះ។ នៅឆ្នាំ១៩ ៧១៧២ មានយន្ដហោះទម្លាក់គ្រាប់បែក ពេលនោះឃើញ មានទាហាន យួន មកនៅក្នុងភូមិចូលជាមួយចលនាខែ្មរក្រហម។ ប្រជាជននៅក្នុងភូមិពេលនេះត្រូវ ខាងកងទ័ពខែ្មរក្រហមជម្លៀសឱ្យទៅនៅកនែ្លងផេ្សង ដើម្បីគេចចេញពីសង្គ្រាម ក្រោយមកបានត្រឡប់ ចូលមករស់នៅក្នុងភូមិវិញ តែនៅរត់ចុះរត់ឡើង ដដែរ។ នៅឆ្នាំ១៩៧៣ ម៉ាច បានស្ម័គ្រចិត្ដចូល បដិវត្ដ ដោយសារមានការឈឺចាប់នឹងពួកសក្ដិភូមិ នាទុនប្រតិកិរិយា គ្រប់ប្រភេទ។ យ៉ុន ចូលធ្វើការ ដំបូងជាបុគ្គលិកនៅមន្ទីរពេទ្យឃុំ តាមរយៈឈ្មោះ ផលី្ល។ ម៉ាច មិនចេះអក្សរមួយតួណាទេ តែ អង្គការឱ្យចូលធ្វើពេទ្យដើរព្យាបាលប្រជាជននៅក្នុងភូមិ ឃុំ គ្រាន់តែបាន រៀនសូត្រតាមរយៈឈ្មោះ ផល្លី បន្ដិចបន្ដួចណាមួយជំនាន់ខែ្មរ ក្រហមគ្មានថ្នាំច្រើនទេ មានតែពីរបីមុខ ឈឺក្បាល ចុកពោះ ក៏មាន ថ្នាំអាចម៌ទន្សាយតែប៉ុណ្ណឹង។ នៅឆ្នាំ១៩៧៨ ម៉ាច និងនារីជា ច្រើននាក់ផេ្សងទៀតអង្គ ការជ្រើសរើសឱ្យមកធ្វើការនៅ ភ្នំពេញ។ កាលនោះនាំគ្នាភ័យខ្លាចណាស់ មិនដឹងថាយើងត្រូវអង្គ ការយក ទៅធ្វើ អីនៅខាងណា ឪពុកម្ដាយក៏មិនបានប្រាប់។ ម៉ាច បានជិះឡានទៅដល់ភ្នំពេញ អង្គការចាត់តាំងឱ្យ ចូលធ្វើការ នៅមន្ទីរពេទ្យ៦មករា។ ម៉ាច បានរៀនមុខវិជ្ជាពេទ្យបានមួយ អាទិត្យ អង្គការបានឱ្យចេញ ស្ដាដំបូងគឺអនុវត្ដដោយផ្ទាល់តែម្ដង ព្រោះកាលនោះយោធាខែ្មរក្រហមត្រូវរបួសពេលធ្វើសង្គ្រាមនៅ ព្រំដែនខេត្ដស្វាយរៀង ខាងគីរីវង្ស ខេត្ដតាកែវ ចាប់លាងរបួស និងមើលថែអ្នកជំងឺ និងដើរចែកថ្នាំឱ្យ អ្នកជំងឺ ថ្នាំមានសរសេរ អក្សរខែ្មរបិទពីលើកំប៉ុងថ្នាំដែរ តែមិនចេះមើល ពេលខ្លះពឹងពាក់ អ្នកចេះអក្សរ ឱ្យជួយមើល។ ពេលណាធ្វើខុសត្រូវប្រធានស្ដីឱ្យជួនកាលស្រក់ទឹកភ្នែកដែរ។ នៅឆ្នាំ១៩៧៩ មុនកង ទ័ពវៀត ណាមចូលមកដល់ប្រទេសកម្ពុជាមួយថៃ្ង អង្គការបានចាត់ចែងបុគ ្គលិកនៅក្នុងមន្ទីររៀបចំអ្នក ជំងឺយកទៅដាក់រថភ្លើងធ្វើដំណើរ ចេញពីភ្នំពេញឆ្ពោះទៅខេត្ដបាត់ដំបង រួចហើយធ្វើដំណើរទៅ ដល់ ស្វាយស៊ីសូផុន ឈប់ត្រឹមហ្នឹង រួចនាំគ្នាធ្វើដំណើរបន្ដទៅ ទៀត តែកងទ័ពវៀតណាមចូលជិតទាន់ នាំគ្នា រត់ចោលអ្នកជំងឺ អស់។ ម៉ាច បាត់ចូលពៃ្របានតែមួយរយៈខ្លីទេ ព្រោះពេលរត់មិន មានអាហារគ្រប់ គ្រាន់ហូបស្លឹកឈើ ផេ្ដះផ្ដាស់ឈឺសេ្ទីរស្លាប់ក៏ សមេ្រចចិត្ដរត់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា