Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0538
TKI0538
ឈ្មោះ :
ធឿន
Last Name :
Thoeun
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
I00682
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1964.
កើតនៅឆ្នាំ១៩៦៣
Home Village :
ភូមិកំណើត/ទីលំនៅ :
21041003 Takeo, Kiri Vong, Ream Andaek, Trapeang R
២១០៤១០០៣ តាកែវ, គីរីវង្ស, រាមអណ្ដើក, ត្រពាំងរុន
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ ព១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0538 20040115 Trapeang Run village, Ream Andaek sub-district, Kiri Vong district, Takeo province. Interviewed by Pheng Pongrasy. Notes: Thoeun died in 1983. Interviewed with Pen Rim, mother.
ធីខេអាយ០៥៣៨ ២០០៤០១១៥ ភូមិត្រពាំងរុន ឃុំរាមអណ្ដើក ស្រុកគីរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ ធឿន ស្លាប់ឆ្នាំ១៩៨៣។ ជួប សម្ភាសជាមួយ ប៉ែន រឹម ត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
ធឿន ភេទស្រី កើតឆ្នាំ១៩៦៣ ស្លាប់ឆ្នាំ១៩៨៣។ ជួបជាមួយឈ្មោះ ប៉ែន រឹម អាយុ៧៩ឆ្នាំ ត្រូវជាម្ដាយ។ ធឿន មានឪពុកឈ្មោះ ហឹម ម៉ិ មានបងប្អូន៦នាក់ប្រុស២ស្រី៤ មានស្រុក កំណើតនៅភូមិត្រពាំងរុន ឃុំរាមអណ្ដើក ស្រុកគិរីវង្ស ខេត្ដតាកែវ។ ធឿន កាលពីតូចមិនចូលបាន រៀនសាលាទេ ព្រោះធំដឹងក្ដីចំពេលប្រទេសជាតិមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើង កាន់អំណាច អង្គការបានបំបែកចេញពីឪពុកម្ដាយឱ្យចូលទៅកងអង្គភាពកុមារនៅក្នុងភូមិឃុំ។ នៅជំនាន់ ខែ្មរក្រហម ធឿន ជាកុមារអង្គការចាត់តាំងឱ្យធ្វើការផង និងរៀនអក្សរសាស្រ្ដខែ្មរក្នុងមួយថៃ្ងបាន ១ម៉ោង បានត្រឹមថ្នាក់ទី២ឪសង្គមថ្មីឱ តែរៀនតាមក្រោមផ្ទះនិងតាមដើមឈើមិនមានសាលារៀនត្រឹម ត្រូវទេ។ ធឿន ក្រោយមក ធំំពេញវ័យ អង្គការចាត់តាំងឱ្យធ្វើពេទ្យឃុំរាមអណ្ដើក ជួយព្យាបាល ប្រជាជននៅក្នុងភូមិឃុំ កាលនោះឮថា ចាក់ថ្នាំឱ្យអ្នកជំងឺហើយបាក់ម្ជុលអង្គការអស់ចំនួនពីរ កាលនោះ ធឿន ភ័យខ្លាំងណាស់ តែសំណាងល្អគេមិនយកទៅសម្លាប់ចោល។ នៅឆ្នាំ ១៩៧៦ ប្រធានឃុំ ឈ្មោះ ងោល បានជ្រើសរើសប្រវត្ដិនារីនៅក្នុងឃុំមួយចំនួនឱ្យទៅធ្វើការនៅភ្នំពេញ។ ធឿន បានទៅ ដល់ភ្នំពេញ អង្គការចាត់តាំងឱ្យចូលបម្រើនៅមន្ទីរពេទ្យព១ ក្រោយមកមិន ដែលបានទទួលសំបុត្រអី្វ ទាំងអស់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលដល់ប្រទេសកម្ពុជា ធឿន បានត្រឡប់មករក ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨៣ ធឿន ស្លាប់ដោយសារជំងឺគ្រុញចាញ់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា