Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0541
TKI0541
ឈ្មោះ :
សន
Last Name :
San
Other Name :
ឈ្មោះផ្សេង :
Roen, Sin San, Sin Saroeun
រឿន, សិន សន, សិន សារឿន,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I00284
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 43]
«សម័យបច្ចុប្បន្ន អាយុ ៤៣ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21041005 Takeo, Kiri Vong, Ream Andaek, Trapeang K
២១០៤១០០៥ ខេត្ដតាកែវ, ស្រុកគីរីវង្ស, រាមអណ្ដើក, ត្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara hospital
មន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff.
ពេទ្យ
Superiors :
ថ្នាក់លើ :
Roat, chief of 6 Makara hospital
រដ្ឋ, ប្រធាននៅពេទ្យ៦មករា
Associates :
អ្នកពាក់ព័ន្ធ :
Moul,Khieu.
មូល, ខៀវ។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0541 20040117 Trapeang Khchao village, Ream Andaek sub-district, Kiri Vong district, Takeo province. Interviewed by Phen Pongrasy and Meas Bunthan. Notes: San is alive. Interviewed with San, biography owner.
ធីខេអាយ០៥៤១ ២០០៤០១១៧ ភូមិត្រពាំងខេ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង មាស ប៊ុនថាន កំណត់សំគាល់ៈ សន នៅរស់។ ជួបសម្ភាសជាមួយ សន ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
សិន សន ហៅ រឿន ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សន មានឪពុកឈ្មោះ ស៊ឹម បាន ម្ដាយឈ្មោះ ង៉ែត ប៉ិច មានបង ប្អូន៩នាក់ស្រី២ប្រុស៧ មានស្រុកកំណើតនៅភូមិត្រពាំងខេ្ចៅ ឃុំរាម អណ្ដើក ស្រុកគិរីវង្ស ខេត្ដតាកែវ។ សន កាលពីតូចមិន
បានចូលរៀនសាលាទេ ដោយសារពេលធំ ល្មមចូលរៀនប្រទេស ជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើង កាន់អំណាច សន អង្គការបានបំបែកចេញពីឪពុកម្ដាយឱ្យចូលក្នុង កុមារ។ នៅជំនាន់ខែ្មរក្រហមអង្គការក៏ឱ្យកុមារតូចចូល រៀនអក្សរ សាស្រ្ដខែ្មរដែរ សន បានចូលរៀននៅក្នុងរបបថ្មីបានត្រឹមថ្នាក់ទី៣ តែរៀនមិនចេះទេ កាលនោះរៀនក្នុងមួយថៃ្ងបានតែមួយម៉ោង ធ្វើការច្រើនជាង ជីកប្រឡាយនៅក្រោយវត្ដអំពិល។ នៅក្នុង ឆ្នាំ១៩៧៥ ដដែល សន បានឃើញកងឈ្លបដឹកប្រជាជនថ្មីទាំង ឡានយកទៅវាយចោលនៅ ខាងលិចភូមិត្រពាំងខេ្ចៅ អ្នកសម្លាប់មនុស្សឈ្មោះ ក្ដិប។ នៅឆ្នាំ១៩៧៦ ប្រធានឃុំឈ្មោះ មូល ជ្រើសរើសចេញពីកងចល័តឱ្យមកធ្វើការនៅភ្នំពេញ។ កាលនោះមានឈ្មោះ ខៀវ មកជាមួយដែរ ពេលមកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យធ្វើការនៅមន្ទីរពេទ្យ ៦មករា ពេលទៅដល់ឃើញមានបុគ្គលិក ភាគច្រើននារីជាច្រើននាក់។ សន មុនដំបូងអង្គការបង្រៀន ចាក់ថ្នាំនិងដើរឱ្យថ្នាំអ្នកជំងឺ ប្រធានមន្ទីរ ពេទ្យឈ្មោះ រដ្ឋ។ នៅឆ្នាំ១៩៧៧ ឃើញមានយោធាខែ្មរក្រហមត្រូវរបួសរាប់រយ ច្រើននាក់ ក្នុង មួយយប់ៗដាក់កប៉ាលចូលមកព្យាបាលមិនតិចទេ រកកនែ្លងសម្រាកមិនបានផង ពេញមន្ទីរពេទ្យទាំង អស់ កាលនោះដឹងថា យោធាខែ្មរក្រហមទាំងនេះត្រូវរបួសច្រើនដោយ សារតែធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាម បញ្ជូនមកពីភូមិ ភាគបូព៌ាយោធាភាគច្រើនអាយុ២០ឆ្នាំ អាយុ២២ឆ្នាំ មិនឃើញ មានមនុស្សចាស់ទេ ឃើញមានរបួសត្រូវដតៃ្រូវជើងឆ្អឹងខ្នងជួន ត្រូវចំក្បាល។ សន មានតួនាទីដើរ ចាក់ថ្នាំនិងលាងរបួស ពេលយប់ឡើងអង្គការចែកវេនគ្នាយាមនៅក្នុងមន្ទីរពេទ្យ ជាប់ជានិច្ចមិនអាចខាន បានទេ។ នៅឆ្នាំ១៩៧៩ សន បានរត់ ត្រឡប់មកស្រុកកំណើតវិញ ឥឡូវមានគ្រួសារមានកូនចៅ ប្រកបមុខរបរធ្វើស្រែចម្ការ។
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមដឹកប្រជាជនថ្មីទាំងឡានយកទៅវាយ ចោលនៅខាងលិចភូមិត្រពាំងខេ្ចៅ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា