Document thumbnail
Personal Info
ID: TKI0545
Name
ឈ្មោះ
Priek Kea
ព្រៀក គា
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I00260
Source Interview
TKI0545 20040117 Hann Tea village, Kampeng sub-district, Kiri Vong district, Takeo province. Interviewed by Pheng Pongrasy and Meas Bunthan. Notes: Priek Kea is alive. Interviewed with Priek Kea, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៤៥ ២០០៤០១១៧ ភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង មាស ប៊ុនថាន កំណត់សំគាល់ៈ ព្រៀក គា នៅរស់។ ជួប សម្ភាសជាមួយ ព្រៀក គា ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Rouge aged: 16. Present age: 43]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមហ អាយុ ១៦ ឆ្នាំ។ សម័យបច្ចុប្បន្ន អា
Home Village
21040406 Takeo, Kiri Vong, Kampeng, Hann Tea
ទីកន្លែងកំណើត
២១០៤០៤០៦ ខេត្ដតាកែវ, ស្រុកគីរីវង្ស, កំពែង, ហាន់ទា
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
DK ORG Unit 75-79
6 Makara hospital.
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
មន្ទីរពេទ្យ៦មករា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
DK Zone 75-79
Central, 12, Phnom Penh.
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម, ១២, ភ្នំពេញ។
Superior
Kung, chief of group
អ្នកដឹកនាំ
គង់, ប្រធានក្រុម
Associates
Meang.
អ្នកពាក់ព័ន្ធដទៃទៀត
មាង។
សេចក្ដីសង្ខេបបទសម្ភាស៏
ព្រៀក គា ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គា មានឪពុកឈ្មោះ ព្រៀក ព្រឹម ម្ដាយ ឈ្មោះ សៅ គួន មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវង្ស ខេត្ដ តាកែវ។ គា កាលពីតូចមិនបានចូល រៀនសាលាទេ ព្រោះធំពេញវ័យចូលរៀនស្រាប់តែប្រទេសជាតិ មានសង្គ្រាម កាលនោះឪពុកម្ដាយថា មានយួនធៀវគីចូល មកដល់ក្នុងភូមិឃុំយើង ហើយកាលនោះ មានយន្ដហោះទម្លាក់ គ្រាប់បែក មួយថៃ្ងៗរត់គេចនិងសង្គ្រាមជាច្រើនកនែ្លងមិនបានរស់នៅក្នុងភូមិខ្លួន ឯងផ្ទាល់ទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច គា អង្គការបំបែកឱ្យចេញពីឪពុក ម្ដាយ កាលនោះអាយុប្រហែលជា១៦ឆ្នាំ អង្គការបញ្ជូនឱ្យទៅធ្វើការជាកម្មករស្រែអំបិល នៅក្នុងខេត្ដ កំពត។ គា បានទៅដល់ស្រែអំបិលដំបូង អង្គការចែកជាក្រុមក្នុងមួយក្រុម មាន១២នាក់ សុទ្ធតែនារីៗ រាប់រយនាក់ ព្រឹកឡើងម៉ោង៦ចុះធ្វើ ម៉ោង១២ឡើង ហូបបាយឬបបរ សម្លភាគច្រើនត្រកួនព្រលិត ម៉ោង១ ចុះ ម៉ោង៥ឡើងវិញ។ នៅឆ្នាំ១៩៧៧ អង្គការបានជ្រើសរើសនារីមួយចំនួនឱ្យមកធ្វើការ នៅភ្នំពេញវិញ។ គា បានមកធ្វើការនៅមន្ទីរពេទ្យ៦មករា បានត្រឹមជាអ្នកលាងរបួសឱ្យយោធាខែ្មរ ក្រហមដែលធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម យោធាខែ្មរក្រហមទាំងនោះសុទ្ធតែកេ្មងៗអាយុ ប្រហែលជា២០ឆ្នាំ មិនដឹងជាកូនចៅអ្នកណាទេ មើលទៅគួរឱ្យអាណិតណាស់។ បន្ទាប់មកទៀត គា ត្រូវអង្គការបញ្ជូនឱ្យទៅធ្វើការនៅ ក្រុងតាខ្មៅ ជាអ្នកដំាដំណាំបនែ្លបានរយៈពេលជាងមួយខែ អង្គការ បញ្ជូនឱ្យមកមន្ទីរពេទ្យ៦មករាវិញ។ នៅឆ្នាំ១៩៧៩ កម្មាភិបាល ខែ្មរក្រហមព្រមទាំងបុគ្គលិកនៅក្នុង មន្ទីរពេទ្យនាំគ្នារត់ទៅ ព្រំដែនថៃ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាមចាប់បានឮថា សម្លាប់ចោល ដោយសារភ័យខ្លាចរត់ដល់ខេត្ដបាត់ដំបង ដល់ស្រុកសំឡូតនិងដល់ទឹកដីប្រទេសថៃ ដោយជួបការ លំបាកខ្លាំងពេកក៏សមេ្រចចិត្ដមករកស្រុកកំណើតវិញ នៅឆ្នាំ១៩៨០។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា