Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0546
TKI0546
ឈ្មោះ :
អ៊ូច វ៉ាន់
Last Name :
Ouch
First Name :
Vann
Other Name :
ឈ្មោះផ្សេង :
Vanna
វណ្ណា,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I00750
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 43]
«សម័យបច្ចុប្បន្ន អាយុ ៤៣ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21040402 Takeo, Kiri Vong, Kampeng, Thom
២១០៤០៤០២ ខេត្ដតាកែវ, ស្រុកគីរីវង្ស, ឃុំកំពែង, ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara hospital
អង្គភាពមន្ទីរពេទ្យ៦មករា
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff.
ពេទ្យ
Superiors :
ថ្នាក់លើ :
Porn, chief of hospital
ពន, ប្រធានពេទ្យ។
Associates :
អ្នកពាក់ព័ន្ធ :
Roat Cheng.
រដ្ឋ ចេង។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0546 20040118 Thom village, Kampeng sub-district, Kiri Vong district, Takeo province. Interviewed by Pheng Pongrasy and Meas Bunthan. Notes: Ouch Vann is alive. Interviewed with Ouch Vann, biography owner.
ធីខេអាយ០៥៤៦ ២០០៤០១១៨ ភូមិធំ ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង មាស ប៊ុនថាន កំណត់សំគាល់ៈ អ៊ូច វ៉ាន់ នៅរស់។ ជួប សម្ភាសជាមួយ អ៊ូច វ៉ាន់ ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
អ៊ូច វណ្ណា ហៅ វ៉ាន់ ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វណ្ណា មានឪពុកឈ្មោះ អ៊ូច អី ម្ដាយឈ្មោះ ទូច អ៊ូ មានបងប្អូន៤ នាក់ ស្រី៣ប្រុស១ មានស្រុកកំណើតនៅភូមិធំ ឃុំកំពែង ស្រុក គិរីវង្ស ខេត្ដតាកែវ។ វណ្ណា កាលពីតូចរៀននៅសាលាវត្ដត្រឹម ថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយ ធ្វើស្រែចម្ការឪ ពុកម្ដាយ តែមិនយូរប៉ុន្មានសង្គ្រាមចាប់កើត មានឡើងរវាងចលនាខែ្មរក្រហមក្នុងពៃ្រជាមួយទាហាន លន់ នល់ ហើយខាងទាហាន លន់ នល់ ទម្លាក់គ្រាប់បែកទម្លាក់គ្រប់ទីកនែ្លង។ ប្រជាជនរស់នៅក្នុង ភូមិមិនបានរស់នៅបានស្រួលទេ គឺរត់គេចគ្រាប់និងសង្គ្រាមរហូតដល់ខេត្ដកំពត។ នៅឆ្នាំ១៩ ៧៥ បានវិញមករស់នៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៥ វណ្គា ត្រូវអង្គការបានជ្រើសរើសឱ្យចូល បម្រើនៅមន្ទីរពេទ្យឃុំ កំពែង កាលនោះមានគ្នាតែបីនាក់ទេ អង្គការបានចាត់តាំងឱ្យដើរព្យាបាលប្រជា ជនដែលមានជំងឺ រាគ ជំងឺ ឈឺក្បាល ចុកពោះ គ្រុនកេ្ដៅ កាលនោះមិនបានថ្នាក់ចាក់ទេ មានតែថ្នាំ លេបដែលផ្សំពី ដើមឈើ សម្លចេញជាថ្នាំអាចម៍ទន្សាយយកមកព្យាបាលអ្នកភូមិ ថ្នាំនោះមានប្រសិទ្ធ ភាពខ្លះដែរ។ នៅឆ្នាំ១៩៧៨ អង្គការ
បានជ្រើសរើសយកមកភ្នំពេញ ជិះរថយន្ដចេញពីខេត្ដតាកែវ មកដោយឪពុកម្ដាយបងប្អូនក៏មិនបានដឹងផង។ វណ្ណា បានមក ដល់ភ្នំពេញ អង្គការចាត់តាំងឱ្យមកធ្វើ ការនៅមន្ទីរពេទ្យ៦មករា កាលនោះអង្គការបានឱ្យចូលរៀនមុខវិជ្ជាពេទ្យមានគ្នារាប់រយនាក់ មានអាយុ ១៦ទៅដល់២០ឆ្នាំ។ កាលនោះរៀនបណ្ដើរចូលធ្វើការ បណ្ដើរដោយសារថា មានយោធាខែ្មរក្រហម ជាច្រើននាក់ចូល មកព្យាបាលរបួសដោយសារធ្វើសង្គ្រាមជាមួយប្រទេសវៀត ណាម។ វណ្ណា អង្គការ បានឱ្យចូលនៅជាមួយក្រុមគ្រួពេទ្យផ្នែកវះ កាត់ តែ វណ្ណា មានតួនាទីត្រឹមចាក់ថ្នាំសន្លប់។ វណ្ណា ធ្វើការ នៅមន្ទីរពេទ្យភ្នំពេញ មិនដែលបានឃើញ លោក ប៉ុល ពត អៀង សារី ទេ ឃើញមានតែ ជនបរទេសដូច ជាជនជាតិចិនច្រើនជាងគេ និងមានជនជាតិផេ្សងទៀតមានពួកស្បែកខ្មៅខ្លះដែរ។ នៅឆ្នាំ១៩ ៧៩ វណ្ណា បានរត់ជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ទៀត រហូតទៅដល់ជាយដែន ថៃ ដោយសាររស់នៅក្នុងពៃ្រលំបាកពេក ក៏សមេ្រចចិត្ដរកផ្លូវមកស្រុកកំណើតនៅវិញនៅឆ្នាំ១៩៧៩ ដដែល សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា