Document thumbnail
Personal Info
ID: TKI0548
Name
ឈ្មោះ
Kung Nan
គង់ ណាន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I00910
Source Interview
TKI0548 20040119 Tapeou village, Kampeng sub-district, Kiri Vong district, Takeo province. Interviewed by Meas Bunthan and Pheng Pongrasy. Notes: Kung Nan is alive. Interviewed with Kung Nan, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៤៨ ២០០៤០១១៩ ភូមិតាពៅ ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ មាស ប៊ុនថាន និង ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ គង់ ណាន នៅរស់។ ជួប សម្ភាសជាមួយ គង់ ណាន ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Rouge aged: 9. Present aged: 40]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ ៩ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយុ
Home Village
21040401 Takeo, Kiri Vong, Kampeng, Tapeou
ទីកន្លែងកំណើត
២១០៤០៤០១ ខេត្ដតាកែវ, ស្រុកគិរីវង្ស, ឃុំកំពែង, ភូមិ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
6 Makara hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ៦មករា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
DK Zone 75-79
Central, 12, Phnom Penh
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម, ១២, ភ្នំពេញ។
Superior
អ្នកដឹកនាំ
ធា។
Associates
Phan,Ngaol.
អ្នកពាក់ព័ន្ធដទៃទៀត
ផាន, ងោល។
សេចក្ដីសង្ខេបបទសម្ភាស៏
គង់ ណាន ភេទស្រី អាយុ៤០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណាន មានប្ដីឈ្មោះ ផាន មានឪពុកឈ្មោះ គង់ ជា ម្ដាយឈ្មោះ ទឹម ញ៉ មានបងប្អូន៥នាក់ស្រី៣ប្រុស១ មានស្រុកកំណើតនៅភូមិតាពៅ ឃុំ កំពែង ស្រុកគិរីវង្ស ខេត្ដតាកែវ។ ណាន កាលពីតូចរៀននៅ សាលាបឋមសិក្សារាមអណ្ដើកមិនបាន មួយឆ្នាំផង ក៏ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ពេលឈប់រៀន មកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហមដោយសារមានការ ឈឺចាប់និង ពួកសក្ដិភូមិ នាយទុនប្រតិកិរិយានិងចង់រំដោះប្រទេសជាតិឱ្យរួចផុតពីពួកវណ្ណៈទាំងនេះ។ ចូលនៅឃុំរាមអណ្ដើក ប្រធាន ឃុំឈ្មោះ ងោល គណៈស្រុកឈ្មោះ តាតុំ។ ណាន ចូលដំបូងមាន តួនាទីជានិរសាឃុំ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាច អង្គការបានចាត់តាំងឱ្យមកធ្វើ ការនៅភ្នំពេញ មុនដំបូង អង្គការបានប្រើឱ្យបោសសម្អាតតាមរោងចក្រ ក្រោយមកបោសសម្អាតផ្សារ ថ្មី ប្រមូលខោអាវទាហាន លន់ នល់ យកទៅចាក់ចោល។ ណាន នៅក្រុមបោសសម្អាតបានតែមួយ ខែអង្គការបញ្ជូនឱ្យមកធ្វើការនៅក្រសួងសុខាភិបាលនៅមន្ទីរ ពេទ្យ៦មករា។ ពេល ណាន មកដល់មន្ទីរ ពេទ្យ៦មករា អង្គការ ចាត់តាំងឱ្យដើរលាងរបួសនិងចាក់ថ្នាំឱ្យអ្នកជំងឺនិងមានពេលខ្លះ ជាអ្នកដាំបាយវិញ មានការផ្លាស់ប្ដូវេនគ្នា បុគ្គលិកនៅមន្ទីរ ពេទ្យមានរាប់រយនាក់។ នៅឆ្នាំ១៩៧៧៧៨ មានយោធា ខែ្មរក្រហមជាត្រូវរបួសច្រើនដោយសារតែធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ ជំនាន់ខែ្មរក្រហម នៅក្នុងមន្ទីរពេទ្យមានការ សន្សំសំចៃខ្លាំងណាស់ ដូចជាបង់រំរបួសពេលប្រើហើយមិនអាចបោះចោលទេ ប្រធានមន្ទីរប្រាប់ថា ឱ្យយើងយកបង់រំរបួសដែល ប្រើហើយយកទៅលាងទឹកឱ្យស្អាតស្រុះទឹកកេ្ដៅយក មកទុករំឱ្យ អ្នកផេ្សងទៀត។ ចំណែកថ្នាំពេទ្យភាគច្រើនយកមកពីប្រទេស ចិននិងមានជនជាតិចិនមក បង្រៀនមុខវិជ្ជាពេទ្យដល់បុគ្គលិក ទាំងអស់មានអ្នកបកប្រែពីភាសាចិនមកភាសាខែ្មរ។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាមវាយចូលដល់ប្រទេសកម្ពុជា កម្មាភិបាលខែ្មរក្រហមនាំគ្នារត់ទៅជាយដែនថៃ កាលនោះ ណាន បានរត់ជាមួយអ្នកធ្វើការដូចគ្នាដើរកាត់ពៃ្រភ្នំលំបាក វេទនាខ្លាំងណាស់។ នៅឆ្នាំ១៩ ៨១ គិតឃើញថា ការរស់នៅ ក្នុងពៃ្រលំបាកគ្មានស្បៀងអាហារគ្រប់គ្រាន់មានជំងឺឈឺគ្រុន ចាញ់ឃើញ ស្លាប់នៅនឹងមុខក៏នឹកស្រណោះឪពុកម្ដាយបង ប្អូនក៏វិញមករកស្រុកកំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា មានមនុស្សបាត់ខ្លួននិងធ្លាប់ឃើញការធ្វើទារុណកម្ម។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា