Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0553
Name :
ឈ្មោះ :
ទិត ធឿន
Last Name :
នាមត្រកូល :
Tit
First Name :
នាមខ្លួន :
Thoeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03019
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៩ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
21010605 Takeo, Angkor Borey, Prey Phkhoam, Ya Pha
២១០១០៦០៥ តាកែវ, អង្គរបុរី, ពៃ្រផ្គាំ, យាបេ្អី
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពតម្បាញ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Um, Soeu.
អ៊ុំ, សឿ។
Associates :
អ្នកពាក់ព័ន្ធ :
Seap and Khan.
ស៊ាប, ខន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0553 20040122 Yea Pha-Ae village, Prey Phkoam sub-district, Angkor Borey district, Takeo province. Interviewed by Pheng Pongrasy. Notes: Tit Thoeun disappeared. Interviewed with Tit Phoeun, younger brother.
ធីខេអាយ០៥៥៣ ២០០៤០១២២ ភូមិយាបេ្អី ឃុំពៃ្រផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ ទិត ធឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ទិត ភឿន ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ទិត ធឿន ភេទប្រុស អាយុ១៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទិត ភឿន អាយុ៤៤ឆ្នាំត្រូវជា ប្អូនប្រុស។ ធឿន មានឪពុកឈ្មោះ ឃ្លាំង ម្ដាយឈ្មោះ ហ៊ន មានបងប្អូនបង្កើត៧នាក់ ស្រី៣ប្រុស ៤ មានស្រុកកំណើតនៅភូមិយាបេ្អី ឃុំពៃ្រផ្ដាំ ស្រុកអង្គរបុរី ខេត្ដតាកែវ។ ធឿន កាលពីតូចមិនបាន ចូលរៀនសាលាទូទៅទេ នៅឆ្នាំ១៩៧១៧២ បានចូលរៀនសូត្រសាលាអក្ខរកម្មភូមិ។ នៅឆ្នាំ១៩ ៧៥ អង្គការចាត់តាំងឱ្យធ្វើការនៅតាមកងចល័តបានមួយរយៈខ្លី អង្គការជ្រើសរើសឱ្យចូលធ្វើជាយោ ធាខែ្មរ ក្រហមនៅក្នុងកងវរសេនាតូចលេខ៣៣០ វរសេនាធំ១២ កងពល២១០ ជាមួយឈ្មោះ ភឿន ដែរ បងប្អូននៅក្នុងកង យោធាជាមួយគ្នា។ នៅឆ្នាំ១៩៧៧ ធឿន អង្គការបានជ្រើស រើស ចេញពីកងយោធាឱ្យទៅធ្វើការនៅភ្នំពេញ។ ចំណែក ភឿន អង្គការបញ្ជូនទៅសមរភូមិខាងខេត្ដស្វាយ រៀងធ្វើសង្គ្រាមវាយ ជាមួយកងទ័ពវៀតណាម។ នៅឆ្នាំ១៩៧៨ជិតចូលឆ្នាំ៧៩ ភឿន មានជំងឺគ្រុន ចាញ់អង្គការបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យ៦មករាភ្នំពេញ ក៏បានជួបបងឈ្មោះ ធឿន ដេកសម្រាកព្យាបាលនៅទីនោះដែរ បន្ទាប់មកបានសួរគ្នាពីរឿងការងារ ធឿន បានប្រាប់ថា មុនដំបូង អង្គការចាត់តាំងឱ្យធ្វើការនៅកនែ្លងទទួល ភ្ញៀវចិន ក្រោយមកទៀតអង្គការបញ្ជូនឱ្យធ្វើការនៅក្នុងរោង ចក្រតម្បាញ។ នៅឆ្នាំ១៩៧៩ ភឿន បានរត់មករកស្រុក កំណើត វិញ ចំណែកបងឈ្មោះ ធឿន មិនដឹងជាគាត់រត់ទៅណាមិនដឹងជា ស្លាប់ឬរស់ស្រាប់តែបាត់ដំណឹងរហូតដល់ពេលនេះ បើសិនជា នៅរស់ ប្រហែលជាមករកស្រុកកំណើតមិនខានទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា