PROMOTING ACCOUNTABILITY
Prum Pheap
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0561
|
|
Name :
ឈ្មោះ :
|
ព្រំ ភាព
|
|
Last Name :
នាមត្រកូល :
|
Prum
|
|
First Name :
នាមខ្លួន :
|
Pheap
|
|
Other Name :
ឈ្មោះផ្សេង :
|
Prum Ngim
ព្រំ ងឹម,
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I00944
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21101307 Takeo, Treang, Thlork, Prey Veng
២១១០១៣០៧ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំធ្លក, ភូមិពៃ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0561 20040513 Prey Veng village, Thlork sub-district, Treang district, Takeo province. Interviewed by Long Dany. Notes: Prum Pheap is alive. Interviewed with Prum Suon, father.
ធីខេអាយ០៥៦១ ២០០៤០៥១៣ ភូមិពៃ្រវែង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ឡុង ដានី។ កំណត់ សំគាល់ៈ ព្រំ ភាព នៅរស់។ ជួបសម្ភាសជាមួយ ព្រំ សួន ត្រូវជាឪពុក។
|
|
Summary :
សេចក្ដីសង្ខេប :
|
ព្រំ ងឹម ហៅ ភាព ភេទស្រី អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ព្រំ សួន អាយុ៨៣ឆ្នាំ ត្រូវជាឪពុក។ ងឹម មានម្ដាយឈ្មោះ ម៉ាច បូ មានបងប្អូន៨នាក់ ស្រី៣ប្រុស៥ មានស្រុកកំណើត នៅភូមិពៃ្រវែង ឃុំធ្លក ស្រុកទ្រាំង ខេត្ដតាកែវ។ ងឹម កាលពីតូច រៀននៅសាលាបឋមសិក្សាវត្ដចេ្រះ បានត្រឹមថ្នាក់ទី១១ឪចាស់ឱ រៀនបានត្រឹមអាននិងសរសេរបានបន្ដិចបន្ដួច។ ងឹម ឈប់រៀន នៅពេល ប្រទេសជាតិកើតមានសង្គ្រាម ពេលឈប់រៀនបានមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ងឹម កាលនោះ ជិតឱ្យមានប្ដីហើយ ទទួលប្រទេសជាតិកើតសង្គ្រាមក៏ខានបានរៀបការទៅ។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរ ក្រហមទទួលជ័យជម្នះ មុនដំបូងអង្គការចាត់តាំងឱ្យធ្វើការងាររួម ហូបបាយរួមតាមសហករណ៍កូនចៅ ដែលមាន អាយុច្រើនជាង១០ឆ្នាំ អង្គការបញ្ជូនឱ្យទៅធ្វើការតាមកង ចល័ត។ នៅខែ៨ឆ្នាំ១៩៧៥ ងឹម និងនារីមួយចំនួនធំនៅក្នុង កងចល័តអង្គការបញ្ជូនឱ្យទៅធ្វើការនៅស្រែអំបិល ខេត្ដកំពត។ សួន មិនចង់ឱ្យកូនចេញឆ្ងាយពីផ្ទះទេ តែយើងមិនអាចតវ៉ាជាមួយ ថ្នាក់លើបាន ណាមួយកូនយើងក៏ទៅកូនគេ ក៏ទៅ។ ងឹម
បានទៅដល់ខេត្ដកំពត រួចហើយបានសរសេរសំបុត្រមក ប្រាប់ឪពុកម្ដាយបងប្អូនថា ងឹម ធ្វើការនៅស្រែអំបិល។ ក្រោយមកទៀតបានទទួលសំបុត្រមួយច្បាប់ទៀតប្រាប់ថា អង្គការបញ្ជូនឱ្យ មកធ្វើការនៅភ្នំពេញ តែមិនថាធ្វើការនៅត្រង់ កនែ្លងណាទេ តែក្នុងសំបុត្របញ្ជាក់ថា ធ្វើពេទ្យ។ ងឹម តាំងពីចេញ ទៅមិនដែលបានមកលេងស្រុកកំណើតម្ដងណាទេ បាត់ឈឹង រហូត។ នៅឆ្នាំ១៩៧៩ ឃើញកូនអ្នករស់នៅក្នុងភូមិជាមួយ គ្នាបានត្រឡប់មកវិញខ្លះ បាត់តែ ងឹម មិនឃើញមកសោះបាត់ ឈឹងរហូតមកដល់ពេលនេះ បើសិនជានៅរស់ប្រាកដជាមក រកឪពុកម្ដាយបងប្អូនមិនខានទេ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”