Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0563
Name :
ឈ្មោះ :
អ៊ុំ សាន
Last Name :
នាមត្រកូល :
Um
First Name :
នាមខ្លួន :
San
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00294
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 49]
«សម័យបច្ចុប្បន្ន អាយុ ៤៩ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21101308 Takeo, Treang, Thlork, Chheu Teal Bakk
២១១០១៣០៨ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំធ្លក, ភូមិឈើង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara hospital
អង្គភាពពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Morn, chief
ម៉ន, ប្រធាន
Associates :
អ្នកពាក់ព័ន្ធ :
Chann Thai.
ចាន់ ថៃ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0563 20040513 Chheu Teal Bakk village, Thlork sub-district, Treang district, Takeo province. Interviewed by Sarin vireak and Long Dany. Notes: Um San is alive. Interviewed with Um San, biography owner.
ធីខេអាយ០៥៦៣ ២០០៤០៥១៣ ភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ និង ឡុង ដានី កំណត់សំគាល់ៈ អ៊ុំ សាន នៅរស់។ ជួបសម្ភាសជាមួយ អ៊ុំ សាន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ុំ សាន ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ង សាន មានប្ដីឈ្មោះ ចាន់ ថៃ មានកូន ចំនួន៤នាក់ស្រី២ប្រុស២ រស់នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្ដតាកែវ។ សាន មាន ឪពុកឈ្មោះ អំ អៀន ម្ដាយឈ្មោះ សន មានបងប្អូន៥នាក់ ស្រី៣ប្រុស២។ សាន កាលពីតូចរៀន នៅសាលាបឋមសិក្សាវត្ដ ធ្លកត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើត មាន សង្គ្រាមណាមួយគ្រួសារមានជីវភាពក្រលំបាក ពេលឈប់ រៀនបានមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចទូទាំងប្រទេស សាន មានអាយុ ជាង១០ឆ្នាំល្មមចូល ធ្វើការងារក្នុងកងចល័ត ដំបូងអង្គការចាត់តាំងឱ្យធ្វើស្រែនៅម្ដុំវត្ដពៃ្រផេ្ដៅបានតែមួយរយៈខ្លីប៉ុណេ្ណាះ។ សាន និង នារីនៅក្នុងកងចល័តជាច្រើននាក់ផេ្សងទៀតត្រូវអង្គការ ជ្រើសរើសយកអ្នកមានប្រវត្ដិរូបល្អ មួយចំនួនឱ្យធ្វើការនៅស្រែ អំបិល។ សាន បានទៅដល់ស្រែអំបិល ខេត្ដកំពត បានឃើញ មនុស្សស្រី រាប់ពាន់នាក់នៅទីនោះ អង្គភាពស្រែអំបិលថ្នាក់លើ
បានបែងចែកគ្នាជាក្រុមៗដើម្បីធ្វើការងារផេ្សងៗ គ្នា មានក្រុម ខ្លះជាអ្នករែកអំបិល ខ្លះលើកទប់ភ្លឺស្រែ ខ្លះជាអ្នកបុកបង្ហាប់ដី ក្រុម សាន អង្គការឱ្យ ទាញរនាស់ជំនួសសត្វគោ អង្គការចាត់តាំងឱ្យរាស់ដីឱ្យសេ្មីរដើម្បីធ្វើស្រែអំបិល។ សាន ថាធ្វើការងារ រាល់ថៃ្ងលំបាក ណាស់ ក្នុងមួយថៃ្ងហូបបាយបានតែពីរដង ជួនណាមិនបានឆែ្អត ទៀត។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៨ អង្គការបានជ្រើសរើស នារីមួយចំនួនធំឱ្យមកធ្វើការនៅភ្នំពេញ។ សាន បានមក ដល់ ភ្នំពេញ អង្គការចាត់តាំងឱ្យមកធ្វើការនៅក្នុងមន្ទីរ៦មករា។ សាន មិនបានរៀនអក្សរបានច្រើនទេ តែជំនាន់ខែ្មរក្រហមមិនសូវយកចិត្ដ ទុកដាក់ទៅលើអ្នកចេះប៉ុន្មានទេ ជាពិសេសត្រូវតែកម្លាំងដើម្បីធ្វើ ការ មានមិត្ដនារីខ្លះមិនចេះអក្សរទាល់តែសោះក៏អាចក្លាយជាបុគ្គ លិកពេទ្យបានដែរ។ សាន អង្គការឱ្យ ចូលរៀនផ្នែកវិជ្ជាជីវពេទ្យ មានលោកគ្រូបង្រៀនជនជាតិចិនអ្នកបកប្រែខែ្មរ កាលនោះ រៀនពីសេរីរាង្គ មនុស្សយើងមានលក្ខណៈយ៉ាងម៉េចខ្លះនិង បន្ទាប់មករៀនអក្សរខែ្មរ ព្រោះដបថ្នាំមានបិទផ្លាកអក្សរខែ្មរ ដើម្បីឱ្យបុគ្គលិកពេទ្យបានយល់។ នៅមន្ទីរពេទ្យ៦មករានាពេលនោះ ឃើញសុទ្ធតែយោធាមានរបួសនិង ពិការច្រើនណាស់ របួសនិង ស្លាប់ដោយសារធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ សាន
បានធ្វើ ការនៅក្នុងមន្ទីរពេទ្យ៦មករាបានរយៈពេលតែប៉ុន្មាន ខែប៉ុណេ្ណាះ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម វាយចូលមកដល់ ប្រទេសកម្ពុជា សាន បានរត់ទៅតាមអង្គភាពឡើងភ្នំចុះភ្នំបានមួយ រយៈខ្លីក៏រត់សំដៅ មកស្រុកកំណើតវិញ សព្វថៃ្ងមានប្ដីមានកូន ប្រកបរបរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា