PROMOTING ACCOUNTABILITY
Hem Soeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0564
|
|
Name :
ឈ្មោះ :
|
ហែម សឿន
|
|
Last Name :
នាមត្រកូល :
|
Hem
|
|
First Name :
នាមខ្លួន :
|
Soeun
|
|
Other Name :
ឈ្មោះផ្សេង :
|
ថន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07346
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21101316 Takeo, Treang, Thlork, Punley
២១១០១៣១៦ តាកែវ, ទ្រាំង, ធ្លក, ពនៃ្ល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោស ទួលសែ្លង ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Tik,Mao.
ទិក,ម៉ៅ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0564 20040514 Punley village, Thlork sub-district, Treang district, Takeo province. Interviewed by Sarin Vireak. Notes: Hem Soeun disappeared. Interviewed with Hem Se, elder brother.
ធីខេអាយ០៥៦៤ ២០០៤០៥១៤ ភូមិពនៃ្ល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ កំណត់សំគាល់ៈ ហែម សឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ហែម សេ ត្រូវជាបងប្រុស
|
|
Summary :
សេចក្ដីសង្ខេប :
|
ហែម សឿន ហៅ ថន ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ហែម សេ អាយុ៥៤ឆ្នាំ ត្រូវជាបងប្រុស។ សឿន មានឪពុកឈ្មោះ ហែម ស៊ិន ម្ដាយឈ្មោះ ឃុំ ផុន មានបងប្អូន៤ នាក់ បងទី១ឈ្មោះ ហែម សេ ទី២ឈ្មោះ ហែម សឿន ទី៣ឈ្មោះ ហែម ផៃ និងទី៤ឈ្មោះ ហែម សៀម មានស្រុកកំណើតនៅភូមិ ពនៃ្ល ឃុំធ្លក ស្រុកទ្រាំង ខេត្ដតាកែវ។ សឿន កាលពីនៅតូចរៀន
បានរហូតដល់វិទ្យាល័យថ្នាក់ទី៤ឪចាស់ឱ ពេលឈប់រៀនមក បួសជាព្រះសង្ឃបានមួយវស្សាទើបសឹក មកវិញ ដោយសារ ប្រទេសជាតិកើតមានសង្គ្រាម។ នៅក្នុងភូមិនេះក្លាយជាតំបន់ រំដោះហើយប្រជា ជនមិនអាចរស់នៅមួយកនែ្លងទេ ម្ដងជម្លៀស ទៅភូមិនេះភូមិនោះ រហូតពេលខ្លះជម្លៀសទៅដល់ស្រុក អង្គរជ័យក្នុងខេត្ដកំពត។ សឿន បានស្ម័គ្រចិត្ដចូលបម្រើជា យោធាខែ្មរក្រហមនៅឆ្នាំ១៩៧២ កាល នោះឪពុកម្ដាយពិបាក និងហាមឃាត់កូនចៅបានណាស់ ព្រោះប្រទេសជាតិកំពង់តែត្រូវ ការយុវជន ពេលនោះមិនថាកូនយើងមិនថាកូនគេទៅទាំងអស់គ្នា។ សង្គ្រាមវាយគ្នារវាងខែ្មរខាងក្នុងនិងចលនាខែ្មរ ក្នុងពៃ្រធ្វើឱ្យ ប្រជាជនស្លាប់អស់ជាច្រើននាក់។ នៅឆ្នាំ១៩៧៥ ដឹងដំណឹងថា សឿន ធ្វើជាយោធា នៅជិតវត្ដភ្នំ ភ្នំពេញ។ សឿន តាំងពីចេញ ពីផ្ទះមិនដែលបានឃើញទៅលេងផ្ទះម្ដងណាទេ តែនៅក្នុង ឆ្នាំ១៩ ៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ សឿន បានផ្ដាំតាមអ្នក ធ្វើការជាមួយគ្នាថា ពេលបាន ទៅស្រុកកំណើតជួយប្រាប់ឪពុក ម្ដាយឱ្យផង ឱ្យប្រាប់ញ៉ោមថា កូនមិនអីទេ។ ក្រោយមកទៀតចេះ តែ បាត់ដំណឹងឈ្មោះ សឿន រហូតមិនដែលឃើញទាក់ទងមក ទៀតទេ ណាមួយជំនាន់ខែ្មរក្រហមគ្មានពីណា អាចធ្វើដំណើរទៅ ណាមកណាបានទេ ម្នាក់ៗប្រឹងយករួចតែខ្លួនមិនហ៊ានសួរអ្នកណា ទាំងអស់។ នៅឆ្នាំ ១៩៧៩ ឃើញឈ្មោះ ម៉ៅ ដែលទៅធ្វើជា យោធាខែ្មរក្រហមជាមួយ សឿន បានមកប្រាប់ថា សឿន ជំនាន់ខែ្មរក្រហមរយៈពេលបីឆ្នាំធ្វើការនៅភ្នំពេញ។ សឿន ធ្វើការនៅខាងរថភ្លើង តែកាន់ ខាងវាយរបាយការជូនថ្នាក់លើ កាលនោះប្រើម៉ាស៊ីនអង្គលីលេខ ប្រហែលជាឆ្នាំ១៩៧៧ អង្គការ ចោទថា អង្គភាពរថភ្លើងក្បត់ហើយអង្គការមកចាប់ខ្លួន សឿន និងមនុស្សផេ្សងជាច្រើននាក់ទៀត ពេលចាប់ឃើញចងមុខតែមិន ដឹងថា យកទៅបាញ់ចោលនៅកនែ្លងណា។ បើតាមប្រវត្ដិរូប សឿន ចាប់ខ្លួននៅកនែ្លងរទេះភ្លើងឆ្នាំ១៩៧៧ យកមកដាក់គុកទួល សែ្លង។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”