PROMOTING ACCOUNTABILITY
Aom Nhoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0566
|
|
Name :
ឈ្មោះ :
|
ឱម ញឿន
|
|
Last Name :
នាមត្រកូល :
|
Aom
|
|
First Name :
នាមខ្លួន :
|
Nhoeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Nhen
ញ៉ិន,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00006
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Rouge aged: 13. Present age: 40. Born in th
«សម័យខែ្មរក្រហម អាយុ ១៣ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
211008?? Takeo, Treang, Rorneam, Trapeang Pring
២១១០០៨?? ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំរនាម, ភូមិត្រ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យមករា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Hoeun.
ហឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0566 20040521 Trapeang Pring village, Rorneam sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phann sochea. Notes: Aom Nhoeun is alive. Interviewed with Aom Nhoeun, biography owner.
ធីខេអាយ០៥៦៦ ២០០៤០៥២១ ភូមិត្រពាំងព្រីង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ ឱម ញឿន នៅរស់។ ជួប សម្ភាសជាមួយ ឱម ញឿន ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឱម ញឿន ហៅ ញ៉ិន ភេទស្រី អាយុ៤០ជាង ជាម្ចាស់ប្រវត្ដិ រូប។ ញឿន មានប្ដីនិងមានកូនចំនួន ៦នាក់ ស្រី២ប្រុស៤ សព្វថៃ្ង រស់នៅភូមិត្រពាំងព្រីង ឃុំរនាម ស្រុកទ្រាំង ខេត្ដតាកែវ។ ញឿន មានឪពុកឈ្មោះ ឱម ឃីម ម្ដាយឈ្មោះ ឱម វ៉ិត មានបងប្អូន៧ នាក់ស្រី៣ប្រុស៤។ ញឿន កាល ពីតូចធ្លាប់ចូលរៀនសាលាដែរ តែរៀនមិនចេះក៏ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧២ ឈប់រៀនមកធ្វើស្រែនៅភូមិដំរីរមៀល ស្រុកត្រាំកក់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានបង្កើតជាសហករណ៍ឱ្យប្រជាជនធ្វ្វើការងាររួម ហូបបាយរួមតាមសហក រណ៍អត់មានហូបបាយតាមផ្ទះដូចកាល ជំនាន់ដើមទេ។ ញឿន និងនារីជាច្រើននាក់ផេ្សងទៀតត្រូវអង្គ ការជ្រើសរើសយកប្រវត្ដិរូបមួយចំនួនឱ្យទៅធ្វើការងារនៅស្រែ អំបិល ខេត្ដកំពត។ ញឿន បានទៅ ដល់ខេត្ដកំពត ស្នាក់នៅភូមិ កណ្ដាលដើម្បីធ្វើស្រែអំបិល ខ្លះអង្គការបញ្ជូនទៅខាងត្រោយ កោះ។ ញឿន មិនបានចាំប្រធានគ្រប់គ្រងនៅស្រែអំបិលទេ ដឹងថា នៅទីនោះមានតែមនុស្សស្រី គ្មានប្រុសទេ មនុស្សមានរាប់រយ រាប់ពាន់នាក់។ នៅស្រែអំបិល អង្គការចាត់តាំងឱ្យចុះធ្វើការតាំង ពីម៉ោង៦ព្រឹក ឡើងហូបបាយប្រហែលជាម៉ោង១១សម្រាកបានតែមួយម៉ោងចុះធ្វើការរហូតដល់ម៉ោង៦ល្ងាច ពេល ខ្លះបើមេឃជិតភ្លៀងនាំគ្នារែកអំបិលយកមកបញ្ជូនឃ្លាំងរហូតដល់ យប់ជ្រៅ។ នៅឆ្នាំ១៩៧៧ អង្គការ បានជ្រើសរើសនារីស្រែ អំបិលមួយចំនួនធំឱ្យមកធ្វើការងារនៅភ្នំពេញ។ ញឿន មកដល់ភ្នំពេញ បានចូលធ្វើការនៅមន្ទីរពេទ្យ៦មករា។ ញឿន គ្មានចេះអក្សរទេ អង្គការបង្រៀនមុខវិជ្ជាពេទ្យបានតែ រយៈពេល មួយខែប៉ុណេ្ណាះ អង្គការចាត់តាំងឱ្យដើរចាក់ថ្នាំនិងលាងរបួស។ នៅឆ្នាំ១៩៧៧៧៨ឃើញ មានយោធាជាច្រើនមកដេកសម្រាក នៅមន្ទីរពេទ្យ៦មករា ឡើងពេញសាលទាំងអស់ អ្នកទាំងនោះសុទ្ធ តែត្រូវរបួសដោយសារធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលជិតដល់ទីក្រុង ភ្នំពេញ អង្គការបានបញ្ជាឱ្យបុគ្គលិកមន្ទីរពេទ្យនិងអ្នកមានរបួសអាច យក ទៅបានឱ្យឡើងលើរថភ្លើងសំដៅទៅខេត្ដបាត់ដំបង។ ពេលទៅដល់ខេត្ដបាត់ម្នាក់ៗរត់យករៀងខ្លួន ព្រោះរថភ្លើងមិន អាចធ្វើដំណើរទៅមុខទៀតបាន។ ញឿន និងមិត្ដភក្ដិមួយចំនួនបាននាំគ្នារត់មកស្រុក កំណើតវិញ ព្រោះនឹកឪពុកម្ដាយបងប្អូន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”