Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0569
Name :
ឈ្មោះ :
ប៊ុន ធាន
Last Name :
នាមត្រកូល :
Bun
First Name :
នាមខ្លួន :
Thean
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
No biography
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 59]
«សម័យបច្ចុប្បន្ន អាយុ ៥៩ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21100803 Takeo, Treang, Rorneam, Trapeang Thom
២១១០០៨០៣ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំរនាម, ភូមិត្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកម្មាភិបាល ឃុំសន្លុង តាកែវ។
DK Zone 75-79 :
តំបន់ DK 75-79 :
Southwest zone, 405, Takeo province
ភូមិភាគនិរតី, ៤០៥, ខេត្ដតាកែវ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
មេឃុំ។
Superiors :
ថ្នាក់លើ :
Saom, chief of region 13
តាម៉ុក គណភូមិភាគនិរតី ,សោម, គណតំបន់លេខ១៣
Associates :
អ្នកពាក់ព័ន្ធ :
Mak,Soeun,Nai.
មាគ, វ៉ែន,សឿន, ណៃ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0569 20040525 Trapeang Thom village, Rorneam sub-district, Treang district, Takeo province. Interviewed by Sim Sorya and Pheng Pongrasy. Notes: interviewed with Bun Thean.
ធីខេអាយ០៥៦៩ ២០០៤០៥២៥ ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ប៊ុន ធាន
Summary :
សេចក្ដីសង្ខេប :
ប៊ុន ធាន ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ធាន មានប្រពន្ធឈ្មោះ កែវ អ៊ីម មានកូន ចំនួន៧នាក់ សព្វថៃ្ងរស់នៅ ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្ដតាកែវ។ នៅឆ្នាំ១៩៧០ កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុភ្លាម ពេលលោកសេនា ប្រមុខលោក លន់ នល់ បានឡើងកាន់ អំណាចទូទាំងប្រទេស រួចហើយបានបញ្ជាទាហាន ឱ្យដេញជនជាតិវៀតណាមឱ្យត្រឡប់ ទៅស្រុកកំណើត វិញ តែជនជាតិវៀតណាមទាំងនោះមិនព្រមទៅ ក៏កម្លាំងទាហាន លន់ នល់ បាញ់សម្លាប់ចោលនៅម្ដុំ ជួរមាត់ទនេ្ល ជិតទីរួមខេត្ដតាកែវ។ ក្រោយមកទៀតមានលេចចេញចលនាខែ្មរ ក្រហមកើតមាននៅតាម ភូមិឃុំមួយចំនួនធំ បន្ទាប់មកបានស្ដាប់ សមេ្ដចសូហនុ ផ្សាយតាមវិទ្យុចេញពីប៉េកាំងប្រទេសចិនមកថា ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧០ ដដែល ធាន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមដោយយល់ថា ចង់យាងសមេ្ដចសីហនុ ឱ្យមកកាន់ប្រទេសជាតិវិញ។ ចលនាខែ្មរក្រហមនៅ ពេលនោះមិនទាន់មានវុធគ្រប់គ្រាន់នៅ ឡើងទេ ពេលយាមយប់នៅតាមភូមិកុំឱ្យទាហាន លន់ នល់ ចូល មកបានកម្លាំងយុវជនខាងខែ្មររំដោះមានទឹកចិត្ដក្លាហាន មានតែ កាំបិត ពូថៅ ក៏មិនខ្លាចទាហាន លន់ នល់ ដែរ។ នៅឆ្នាំ១៩៧២ ខាងចលនាខែ្មររំដោះបានសហការជាមួយទាហានយួនខាងយៀកកុងឱ្យមក ជួយ រីឯទាហាន ខាងលន់ នល់ វិញ ឱ្យកម្លាំងទាហានយួនធៀវ គីជួយដែរ។ សង្គ្រាមកាលនោះមាន មនុស្សស្លាប់និងរបួសកើត មានជារៀងរាល់ថៃ្ង ណាមួយខាងលន់ នល់ មានយន្ដហោះទម្លាក់ គ្រាប់ជា ច្រើនកនែ្លងធ្វើឱ្យប្រជាជនស៊ីវិលពិបាករស់នៅនិងមាន ស្លាប់និងរបួសមួយចំនួនដែរ។ នៅឆ្នាំ១៩៧៣ យោធាខែ្មរក្រហម ខាងរំដោះជាតិបានដេញទាហានយួនយៀកកុងឱ្យត្រឡប់ទៅស្រុក កំណើតវិញ។ នៅ ឆ្នាំ១៩៧៣ ធាន ឡើងជាប្រធាន ភូមិបន្ទាប់ មកទៀតបានឡើងជាប្រធានឃុំសន្លុងរហូតដល់ឆ្នាំ១៩៧៧។ នៅជំនាន់ខែ្មរក្រហមនៅភូមិភាគនិរតី តំបន់១៣ ខេត្ដតាកែវ មានតាម៉ុក ជាអ្នកគ្រប់គ្រងទាំងអស់។ កាលនោះមានស្រុកចំនួន៥ គឺ ស្រុកត្រាំកក់ហៅថាស្រុក១០៥ ស្រុកអង្គរជ័យស្រុក ១០៦ ស្រុក ស្រុកទ្រាំងស្រុក១០៧ស្រុកកោះអណែ្ដតស្រុក១០៨ និងស្រុកគីរីវង្សហៅស្រុក១០៩។ នៅឆ្នាំ១៩ ៧៧ ឃុំសន្លុងត្រូវអង្គការដកមកដាក់ជាមន្ទីរសន្ដិសុខភូមិភាគវិញ អាចថាជាគុកមជ្ឈិមដែលមានឈ្មោះ ថា មន្ទីរសន្ដិសុខភ្នំសន្លុងឬគុកឪព២ឱ។ ប្រធានគ្រប់គ្រងនៅទីនោះមានឈ្មោះ សឿន ហៅ សឿន រថគ្រោះជាប្រធានសន្ដិសុខនិងជាអ្នកដើរចាប់មនុស្សមក ដាក់គុកឬត្រូវសម្លាប់ចោលតាមបញ្ជាពីថ្នាក់លើ។ ធាន អង្គការបានចាត់តាំងឱ្យគ្រប់គ្រងប្រជាជនធ្វើស្រែចម្ការនៅឃុំជីខ្មារ វិញ។ នៅមន្ទីរសន្ដិសុខភ្នំ សន្លុងភាគច្រើនចាប់សុទ្ធទាហាន លន់ នល់ យកមកដាក់គុកនៅទីនេះ បន្ទាប់មកទៀតកម្មាភិបាលខែ្មរ ក្រហមខ្លួនឯងមួយចំនួនក៏មានគ្រោះខ្លាំងដែលតាំងពីថ្នាក់ឃុំរហូតដល់ថ្នាក់តំបន់។ ធាន បានរួចខ្លួនដោយ សារកាន់ខាងសេដ្ឋកិច្ច ក្រៅពីនោះថ្នាក់ស្រុកដូចជា តាមាគ តាលឹម តាណៃ វ៉យ តាចាន់ តាសោម ចាប់អស់ហើយគិតទៅមានគ្រោះថ្នាក់ជាងប្រជាជន ទៀត មិនដឹងថា មានមូលហេតុស្រាប់តែចេញមក ថា គណៈឃុំ នេះក្បត់ គណៈស្រុកនេះក្បត់ គណៈតំបន់នេះក្បាត់ សុទ្ធតែក្បត់អង្គ ការទាំងអស់។ នៅឆ្នាំ ១៩៧៩ ធាន បានរួចខ្លួនវិញមកភូមិ កំណើតវិញជាមួយប្រពន្ធកូនវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែ ចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់មែន ជាពិសេសមន្ទីរសន្ដិសុខភ្នំសន្លុង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា