PROMOTING ACCOUNTABILITY
Kaet An
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0570
|
|
Name :
ឈ្មោះ :
|
កើត អាន
|
|
Last Name :
នាមត្រកូល :
|
Kaet
|
|
First Name :
នាមខ្លួន :
|
An
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02392
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Rouge aged: 13. Present age: 48]
«សម័យខែ្មរក្រហម អាយុ ១៣ ឆ្នាំ។ សម័យបច្ច្ចុប្បន្ន អ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21100710 Takeo, Treang, Prey Sloek, Baray
២១១០០៧១០ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំពៃ្រស្លឹក, ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពស្រែអំបិល ខេត្ដកំពត។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Southwest zone, 405, Kampot province.
ភូមិភាគនិរតី, ៤០៥, ខេត្ដកំពត។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
Meas Choeun.
មាស ជឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0570 20040511 Baray village, Prey Sloek sub-district, Treang district, Takeo province. Interviewed by Pheng Pongrasy. Notes: Kaet An is alive. Interviewed with Kaet An, biography owner.
ធីខេអាយ០៥៧០ ២០០៤០៥១១ ភូមិបារាយ ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ កើត អាន នៅរស់។ ជួបសម្ភាសជាមួយ កើត អាន ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
កើត អាន ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អាន មានគ្រួសារឈ្មោះ ឡាយ គឿន មាន កូនចំនួន៣នាក់ប្រុស២ស្រី១ សព្វថៃ្ងរស់នៅភូមិបារាយណ៍ ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្ដ តាកែវ។ អាន មានឪពុកឈ្មោះ កៅ ណុប ម្ដាយឈ្មោះ កើត ឈិន មានបងប្អូន៤នាក់។ អាន កាលពីតូច រៀននៅសាលាបឋមសិក្សា ត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហម ព្រោះមានកំហឹងឈឺចាប់ជាមួយចក្រពត្ដិអាមេរិច។ ចូលដំបូងធ្វើជាយោធាស្រុក ឈរ ជើងនៅម្ដុំវត្ដឈើទាលខាង ត្បូងខេត្ដតាកែវ។ នៅឆ្នាំ១៩៧៣ វាយជាមួយទាហានលន់ នល់ នៅគ្រប់ សមរភូមិរហូតទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ អាន បន្ទាប់ពីរបបខែ្មរក្រហមឡើង កាន់អំណាចនៅ ឆ្នាំ១៩៧៥ អាន ឈប់ធ្វើជាយោធា ឈប់កាន់កាំភ្លើង អង្គការចាត់តាំងឱ្យមកធ្វើការ នៅស្រែអំបិល ខេត្ដកំពតវិញ អាន មានឋានៈត្រឹមប្រធានក្រុម ឈ្មោះ មាស ជឿន ជាប្រធានគ្រប់ គ្រប់នៅស្រែអំបិល។ អាន ថាអង្គភាពនារីនៅស្រែអំបិលមានគ្នា ប្រហែលជា៥០០០នាក់ សុទ្ធតែ មនុស្សស្រី ប្រធានគ្រប់គ្រងក៏ មនុស្សស្រី។ នៅស្រែអង្គភាពស្រែអំបិលបានបែកចែកមនុស្សធ្វើ ការ ជាក្រុមៗខ្លះរែក អំបិល ខ្លះបុកដីឱ្យហាប់ ខ្លះលើភ្លឺស្រែ សូម្បីតែលីអំបិលក៏ជាមនុស្សស្រីដែរ។ អំបិលនាំចេញតាម រថយន្ដនិងរថភ្លើងជារៀងរាល់ថៃ្ងតែមិនដឹងដឹកទៅខាងណាខ្លះទេ។ នៅឆ្នាំ១៩៧៩ អាន និងនារីជាច្រើននាក់ផេ្សងទៀតបានរត់ចូល ពៃ្រឡើងភ្នំជួបការលំបាកខ្លាំងណាស់ រហូតដល់មានអ្នក ខ្លះឈឺស្លាប់ដោយសារអត់មានអាហារ។ នៅឆ្នាំ១៩៧៩ អាន
បានរត់ឡើងភ្នំចូលពៃ្រមួយរយៈ ដោយជួបការលំបាកពេក ក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ ប្រកបរបរ ធ្វើស្រែចម្ការ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”