Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0573
Name :
ឈ្មោះ :
ងិន លីម
Last Name :
នាមត្រកូល :
Ngin
First Name :
នាមខ្លួន :
Lim
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I10497
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 47. Born in the year of Rooster]
«សម័យបច្ចុប្បន្ន អាយុ ៤៧ ឆ្នាំ ឆ្នាំរកា»
Home Village :
ភូមិកំណើត/ទីលំនៅ :
21100701 Takeo, Treang, Prey Sloek, Prey Sandek
២១១០០៧០១ តាកែវ, ទ្រាំង, ពៃ្រស្លឹក, ពៃ្រសណែ្ដក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាព អ្នកទោស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0573 20040511 Prey Sandek village, Prey Sloek sub-district, Treang district, Takeo province. Interviewed by Sarin Vireak. Notes: Ngin Lim disappeared. Interviewed with Ngin Lorn, elder sister.
ធីខេអាយ០៥៧៣ ២០០៤០៥១១ ភូមិពៃ្រសណែ្តក ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ កំណត់សំគាល់ៈ ងិន លីម បាត់ខ្លួន។ ជួបសម្ភាសជាមួយ ងិន លន ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
ងិន លីម ភេទប្រុស អាយុ២១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ងិន លន អាយុ៥៨ឆ្នាំ ត្រូវជា បងស្រី។ លីម មានឪពុកឈ្មោះ ងិន សាង ម្ដាយឈ្មោះ ហង លី មានបងប្អូន៧នាក់ មានស្រុក កំណើតនៅភូមិព្រែកសណែ្ដក ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្ដតាកែវ។ លីម ជាកូនទី៤ រស់នៅទីក្រុង ភ្នំពេញជាមួយ បងស្រីឈ្មោះ លន ហើយបានរៀនសូត្រដល់ត្រឹមថ្នាក់ទី៧ឪចាស់ឱ។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ពេលនោះសភាពការណ៍ក្នុងប្រទេសមានការប្រែប្រួលជា បណ្ដើរៗ ទាំងការធ្វើដំណើរទាំងការរកស៊ី។ នៅឆ្នាំ១៩៧៣ លីម បានធ្វើដំណើរពីភ្នំពេញមកលេង ស្រុកកំណើត តែមិន
បានត្រឡប់ទៅស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាច ខែ្មរក្រហមបានជម្លៀស ប្រជាជនទាំងអស់ឱ្យមករស់នៅតាមស្រុកស្រែចម្ការវិញ។ លន ពេល មកដល់ស្រុកកំណើតនៅឆ្នាំ១៩៧៥ បានដឹងថា លីម បាន ស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមបាត់ ទៅហើយ។ លីម មិនដឹងជាអង្គការបញ្ជូនទៅធ្វើការនៅកនែ្លងណាខ្លះទេ ព្រោះមិន ដែលបានទទួល ដំណឹងពីប្អូនសោះបាត់ឈឹងរហូតមកដល់ពេល នេះតែម្ដង។ បើតាមប្រវត្ដិរូប លីម មុនឆ្នាំ១៩៧៥ បានចូលធ្វើ ជាយោធាខែ្មរក្រហម។ ក្រោយឆ្នាំ១៩៧៥ លីម អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅ ក្រុងកំពង់សោម ជាកម្មករដឹកស្បៀង អាហារនៅតាមកោះ។ នៅថៃ្ងទី១០ខែ៦ឆ្នាំ១៩៧៦ អង្គការ ចាប់ខ្លួនយកមកដាក់គុកនៅទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា