BIBLIOGRAPHY

The appeal Of Khmer Kampuchea Krom Reinforce The Border Of Neutral Kampuchea Democratic

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D01267
D01267
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
The appeal Of Khmer Kampuchea Krom Reinforce The Border Of Neutral Kampuchea Democratic
សេចក្ដីអំពាវនាវរបស់អគ្គបញ្ជាការមហាសាមគ្គីខ្មែរកម្ពុជាក្រោម ពង្រឹងខ័ណ្ឌសីមាកម្ពុជាប្រជាធិបតេយ្យអព្យាក្រិត។
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
Cam
ភាសាខ្មែរ
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
Kh
កម្ពុជា
Geographic Area Code :
a-cb---
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
KH, DC-CAM, Document no. D01267
មជ្ឈមណ្ឌលឯកសារកម្ពុជា
ភិនភាគឯកសារ :
ឯកសារសរសេរដោយដៃ មានចំនួន ៤ទំព័រ
Data Info Note កំណត់ចំណាំព័ត៌មាន
Copy in Hand (Physical Qualities) :
handwritten-photocopy
Source of Document :
ប្រភពឯកសារ :
Tuol Sleng
ទួលស្លែង
កំណត់ចំណាំកន្លែង
កំណត់សម្គាល់ទូទៅ :
- សេចក្តីអំពាវនាវ
Doc Notes កំណត់ចំណាំឯកសារ
Summary / Abstract :
កំណត់សម្គាល់សេចក្ដីសង្ខេប :
Declaration of indochinese people's Revolutionary Movement
សេចក្តីអំពាវនាវ យើងខ្ញុំអគ្គបញ្ជាការមហាសមគ្គីកងទ័ពជាតិខ្មែរកម្ពុជាក្រោមបានរួមកម្មាំងជាមួយប្រជាជនមាចំនួន ៤,០៤៧,៥០០នាក់ ដែលមានគណកម្មការ តំណាងប្រចាំខេត្តទាំងអស់២១ខេត្ត ចាប់តាំងពីស្រុក​ផាងធៀក អាណាខេត្តមិនគីទៅទល់ខេត្តអាងយ៉ាង (ទឹកខ្មៅ) ដោយកើតទុក្ខពុំសុខចិត្តមកពីយួនប្លន់យកទឹកដីខ្មែរកម្ពុជាក្រោមជាង៣សតវត្សរ៍។ ជនជាតិយួនចូលមករាតត្បាតបង្កើតវិនាសកម្មលើទឹកដីកម្ពុជាតាំងពីឆ្នាំ១៦៣០ ទល់នឹងឆ្នាំ១៨៥៦ ក្នុងរយៈពេលអាណានិគមបារាំងត្រួតត្រា។ ចំពោះការតស៊ូ ដ៏ខ្លាំងក្លារបស់ប្រជារាស្រ្តខ្មែរក្រោមស្តេចយួនបានចុះសន្ធិសញ្ញជាមួយអាណានិគមបារាំងនាថ្ងៃ១៥ មីនា ឆ្នាំ១៨៧៤ ត្រង់មាត្រា ៥ ស្តេចយួនបានប្រកាសថា យួនគ្មានសទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ។ ចាប់តាំងថ្ងៃទី១៥ មីនា ឆ្នាំ១៨៧៤ នោះមកប្រជាជននិងព្រះសង្ឃខ្មែរមិនបានគិតដល់រឿងទឹកដីទេ គិតតែពីធ្វើស្រែចំការ ធ្វើបុណ្យទានជាមួយព្រះសង្ឃដែលមានចំនួន៥៤៦វត្ត។ រាស្រ្ត និងព្រះសង្ឃខ្មែរមានទំនៀមទំលាប់ វប្បធម៌ អក្សរសាស្រ្ត ដ៏ត្រឹមត្រូវ ពិតប្រាកដ។ តែមកពីមានការកើតទុក្ខមិនសុខចិត្តចំពោះយួនកុម្មុនីស្ត គឺយួនយៀកកុងសាបព្រោះមកលើរាស្រ្ត ព្រះសង្ឃខ្មែរនាថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៤ វាធ្វើទុក្ខបុកម្នេញបំបាត់ពូជសាសន៍ខ្មែរ ដោយរំលាយទំនៀមទំលាប់ប្រពៃណី វប្បធម៌។ ពុំអស់ចិត្តវាបានធ្វើការកាប់សម្លាប់ប្រជារាស្រ្ត និងព្រះសង្ឃស្លូតត្រង់ខ្មែរតាមខេត្ត ដូចជា ខេត្តព្រះត្រពាំង កាលថ្ងៃ១៥ ខែមិថុនា ឆ្នាំ១៩៧៤ ពួកវាចាប់ព្រះសង្ឃមេគុណ និងព្រះអនុគុណយកទៅឃុំឃាំង ព្រមទាំងគណៈកម្មការវត្ត បណ្តាលជនស្លូតត្រង់ចំនួន ២៣នាក់យកទៅសម្លាប់ឯស្រុកកូវង៉ាង។ ខេត្តក្រមួនស ថ្ងៃ១៩ ខែកញ្ញា ឆ្នាំ១៩៧៦ ចាប់ព្រះអធិការវត្តជ្រុង និងពហុសូត្រ ភិក្ខុ សាមណេរ និងគណៈកម្មការ គ្រូបង្រៀនខ្មែរ ៤២ ខ្លះស្លាប់ ខ្លះរងទារុណកម្មយ៉ាងគ្រាំគ្រា។ ថ្ងៃ៥ ខែតុលា ឆ្នាំ១៩៧៦ ចាប់ព្រះសង្ខ និងពុទ្ធបរិស័ទ ជឿជំនឿព្រះពុទ្ធសាសនា ចោទប្រកាន់ថាប្រឆាំងពួកវាអស់ចំនួន៣៧នាក់ វាសម្រាតស្បង់​ជីពរ និងធ្វើទារុណ។ ថ្ងៃ២ ខែកញ្ញា ឆ្នាំ​១៩៧៦ តាមសមុទ្រឃើញប្រជាជនខ្មែរទាំងចង្កោមៗ មាន៧នាក់ ១០​នាក់​​​​ស្លាប់បណ្តែតទឹកជារៀងរាល់ថ្ងៃជាដើម។ ដូច្នេះសូមអង្គការសហប្រជាជាតិព្រមទាំងមិត្តសហរដ្ឋអាមេរិកជួយគាំ្រនិងធ្វើអន្តរាគមន៍នូវបញ្ហាខាង​លើ​នេះដោយ​សុទ្ធចិត្ត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា