Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0574
Name :
ឈ្មោះ :
ស៊ឹម រ៉េន
Last Name :
នាមត្រកូល :
Sim
First Name :
នាមខ្លួន :
Ren
Other Name :
ឈ្មោះផ្សេង :
Chhun Ren
ជុន រ៉េន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04532
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 17. Present age:46]
«សម័យខែ្មរក្រហម អាយុ ១៧ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21100714 Takeo, Treang, Prey Sloek, Trapeang Ang
២១១០០៧១៤ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំពៃ្រស្លឹក, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល ខេត្ដកំពត។
DK Zone 75-79 :
តំបន់ DK 75-79 :
Southwest zone, 405.
ភូមិភាគនិរតី, ៤០៥, ខេត្ដកំពត។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Ouch, chief of mobile unit women
អ៊ូច, ប្រធានកងចល័តនារី
Associates :
អ្នកពាក់ព័ន្ធ :
Nai.
ណៃ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0574 20040511 Trapeang Ang village, Prey Sloek sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phan Sochea. Notes: Sim Ren is alive. Interviewed with Sim Ren, biography owner
ធីខេអាយ០៥៧៤ ២០០៤០៥១១ ភូមិត្រពាំងអង្គ ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ ស៊ឹម រ៉េន នៅរស់។ ជួបសម្ភាសជាមួយ ស៊ឹម រ៉េន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ស៊ីម រ៉េន ហៅ ជុន រ៉េន ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិ រូប។ រ៉េន មានប្ដីឈ្មោះ សឿន មានកូនចំនួន៨នាក់ សព្វថៃ្ងរស់ នៅភូមិត្រពាំងអង្គ ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្ដតាកែវ។ រ៉េន កាលពី តូចមិនបានចូលសាលារៀនទេ ពេលធំដឹងក្ដីជួយធ្វើ ការងារឪពុកម្ដាយ ណាមួយគ្រួសារមានជីវភាព ក្រលំបាក។ រ៉េន មានឪពុកឈ្មោះ ជុន ស៊ីម ម្ដាយឈ្មោះ ផា មានបងប្អូន៨នាក់។ រ៉េន បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហមនៅឆ្នាំ១៩៧៣ តាមរយៈការអប់រំពីឈ្មោះ ណេន ជាគណៈឃុំ។ ចូល ដំបូងអង្គការបានឱ្យជួយធ្វើការងារនៅក្នុងឃុំ។ នៅក្នុងឆ្នាំ១៩៧៣ ដដែល អង្គការបានបញ្ជូនឱ្យទៅធ្វើ ការងារនៅកងចល័តស្រុក លើកទំបន់ ជីកប្រឡាយ សម្រាប់ធ្វើស្រែប្រាំង។ នៅឆ្នាំ១៩៧៥ ពេល ខែ្មរក្រហមទទួលជ័យជម្នះ រ៉េន ត្រូវបានអង្គការជ្រើសរើស ចេញពីខេត្ដតាកែវ ឱ្យមកធ្វើការនៅ ភ្នំពេញ។ ពេលធ្វើការនៅ ភ្នំពេញ បានតែរយៈពេល៦ខែ អង្គការចាត់តាំងឱ្យទៅធ្វើការងារ នៅស្រែ អំបិល ខេត្ដកំពត។ ពេលទៅដល់ស្រែអំបិលដំបូង អង្គការបានឱ្យប៉ែល១ អង្គប់សម្រាប់បុកដី១ឱ្យ ហាប់ ពេលណារាស់ដី បុកដីហាប់ហើយ បានគេបញ្ចូលទឹកបៃ្រទៅក្នុង ស្រែទុករហូតកកចេញជាដុំ អំបិលបាននាំគ្នាយកចបកាប់ឬ ប៉ែល ជីកកាយចេញមក។ កាលនោះមានមនុស្សស្រីរាប់រយរាប់ពាន់ នាក់នាំគ្នាធ្វើការនៅស្រែអំបិល។ ការងារនៅស្រែអំបិលហត់ មែន តែបានហូបឆែ្អតមិនបានមានខ្វះខាត ទេ។ រ៉េន ទៅធ្វើការ ងារនៅស្រែអំបិលខេត្ដកំពត មិនដែលបានមកលេងស្រុក កំណើតវិញទេ។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលដល់ប្រទេសកម្ពុជា កម្លាំងខែ្មរក្រហមទាំងអស់រួមទាំងប្រជា ជនមួយចំនួនបានរត់ទៅព្រំដែនខែ្មរថៃ ដោយសារតែខ្លាចវៀត ណាមសម្លាប់ចោល។ រ៉េន បានរត់ ឡើងជិះរថយន្ដទៅដល់ខេត្ដបាត់ដំបង បានចុះធ្វើដំណើរចូលពៃ្របន្ដទៀត បានឃើញមនុស្ស ស្លាប់ទៅ តាមផ្លូវជាច្រើន។ រ៉េន ពេលធ្វើដំណើរនៅក្នុងពៃ្រពិបាកពេកក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើត វិញ ហើយបានរៀបការនៅឆ្នាំ១៩៨០។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា