Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0575
Name :
ឈ្មោះ :
ង៉ែត អឿន
Last Name :
នាមត្រកូល :
Nget
First Name :
នាមខ្លួន :
Oeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03086
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of dog]
«កើតឆ្នាំច»
Home Village :
ភូមិកំណើត/ទីលំនៅ :
21101001 Takeo, Treang, Sanlung, Ang Taphouk
២១១០១០០១ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំសន្លុង, ភូមិអ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យព្រះកេតុមាលា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff.
ពេទ្យ
Associates :
អ្នកពាក់ព័ន្ធ :
Chan, chief of sub district
ចាន់, គណឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0574 20040520 Ang Taphouk village, Sanlung sub-district, Treang district, Takeo province. Interviewed by Sarin Vireak. Notes: Nget Oeun diappeared. Interviewed with Vung Nhorn, father.
ធីខេអាយ០៥៧៥ ២០០៤០៥២០ ភូមិអង្គតាភោគ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ កំណត់សំគាល់ៈ ង៉ែត អឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយ វង់ ញន ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
ង៉ែត អឿន ភេទស្រី អាយុ២១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ វង់ ញន អាយុ៦៨ឆ្នាំត្រូវជា ឪពុក។ អឿន មានម្ដាយឈ្មោះ អិន សេង មានបងប្អូន៥នាក់ស្រី២ប្រុស៣ មានស្រុកកំណើតនៅ ភូមិអង្គតាភោគ ឃុំសន្លុង ស្រុកទ្រំាង ខេត្ដតាកែវ។ អឿន កាលពីតូចរៀននៅសាលាបឋមសិក្សាតា ភោគត្រឹមថ្នាក់ទី១១ឪចាស់ឱ។ នៅពេលកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ អឿន ឈប់រៀនមកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចទូទាំងប្រទេស អឿន និងនារីក្នុងភូមិជាច្រើននាក់ផេ្សងទៀតអង្គការបញ្ជូនឱ្យទៅធ្វើការ ក្នុងកងចល័តស្រុកទ្រំាង។ នៅខែ១១ ឆ្នាំ១៩៧៥ អង្គការបាន ជ្រើសរើសនារីជាច្រើននាក់ ជាកូនប្រជាជនមូលដ្ឋានចាស់ ពេលនោះ មានឈ្មោះ អឿន និងអ្នករស់នៅក្នុងភូមិជាមួយគ្នា ចំនួន៨នាក់ផេ្សងទៀត។ អឿន ត្រូវប្រធានឃុំ ឈ្មោះ ចាន់ ចាត់តាំងឱ្យទៅធ្វើការនៅស្រែអំបិល។ នៅឆ្នាំ១៩៧៨ ឈ្មោះ អុន បានដឹងថា កូនគេ ធ្វើការងារពេទ្យនៅភ្នំពេញ ពេលទៅ
ដល់បានជួបកូននិងបានជួបឈ្មោះ អឿន នៅធ្វើការងារនៅមន្ទីរ ពេទ្យព្រះកេតុមាលា ហើយ អឿន បានផ្ញើរសំបុត្រមកសួរសុខ ទុក្ខឪពុកម្ដាយបងប្អូនវិញ។ តែឈ្មោះ អុន ជាអ្នកភូមិជាមួយគ្នា
បានទៅលេងកូននៅភ្នំពេញ ពេលមកវិញត្រូវអង្គការចាប់ខ្លួនយក ទៅបាត់។ ឈ្មោះ ញន បានដឹងដំណឹងកូនស្រី ឈ្មោះ អឿន តាមរយៈឈ្មោះ អុន។ នៅឆ្នាំ១៩៧៩ ពេលកង ទ័ពវៀតណាម ចូលដល់ប្រទេសកម្ពុជា មិនឃើញកូនស្រីឈ្មោះ អឿន ត្រឡប់មក ស្រុកកំណើតវិញ សោះ តាំងពីចេញទៅមិនដែលបានមកលេងផ្ទះ ម្ដងណាទេ បាត់ឈឹងរហូត កូនអ្នកភូមិដែលទៅជាមួយ គ្នាភាគ តិចណាស់ ឃើញបានត្រឡប់មកស្រុកវិញ ក្រៅពីនោះប្រហែល ជាស្លាប់អស់ហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា