Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0578
Name :
ឈ្មោះ :
យុំ
Last Name :
នាមត្រកូល :
Yum
Other Name :
ឈ្មោះផ្សេង :
Yoam
យាំ,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05473, I05243
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 13 or 14. Present age: 43]
«សម័ខែ្មរក្រហម អាយុ ១៣ ឬ ១៤ ឆ្នាំ។ សម័យបច្ចុប្បន្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
21100511 Takeo, Treang, Prambei Mom, Rorvieng
២១១០០៥១១ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំប្រាំបីមុំ, ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1978????
១៩៧៨????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara hospital.
មន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Associates :
អ្នកពាក់ព័ន្ធ :
Chim.
ជឹម។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0578 20040517 Rorvieng village, Pram Bei Mum sub-district, Treang district, Takeo province. Interviewed by Sarin Vireak and Long Dany. Notes: Yum is alive. Interviewed with Keat Yoam, biography owner.
ធីខេអាយ០៥៧៨ ២០០៤០៥១៧ ភូមិរវាង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ និង ឡុង ដានី កំណត់សំគាល់ៈ យុំ នៅរស់។ ជួបសម្ភាសជាមួយ កាត យាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យុំ ហៅ យាំ ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យាំ សព្វថៃ្ងមានប្ដីឈ្មោះ វី មានកូន ចំនួន៥នាក់ រស់នៅភូមិរវាង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ដតាកែវ។ យាំ មានឪពុកឈ្មោះ សួង ម្ដាយឈ្មោះ យឺ មានបងប្អូន៣នាក់។ យាំ កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់នៅ ពេលកើតមានរដ្ឋប្រហារឆ្នាំ១៩ ៧០។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩ ៧៥ អង្គការបានចាត់តាំងឱ្យចូលកងកុមារ ធ្វើស្រែរែកដីដំបូក កុមារមានគ្នាប្រហែលជា៥០ទៅ៦០ នាក់ មានអ្នកគ្រូម្នាក់ឈ្មោះ លេន ជាអ្នកបង្រៀនអក្សរខែ្មរនិងលេខមួយ ថៃ្ងមួយម៉ោង។ បន្ទាប់ទៀត ពេលធំពេញវ័យអង្គការជ្រើសរើសឱ្យចូលកងចល័តលើកទំនប់ជីកប្រឡាយនៅតាមឃុំ កាលនោះ ប្រធានឃុំឈ្មោះ ជឹម។ នៅឆ្នាំ១៩៧៨ អង្គការជ្រើសរើសនារី មួយចំនួនឱ្យទៅធ្វើការនៅភ្នំពេញ។ យាំ ពេលជិះឡានទៅដល់ ភ្នំពេញ អង្គការចាត់តាំងឱ្យចូលធ្វើការនៅមន្ទីរពេទ្យ៦មករា។ យាំ មិនបាន រៀនសូត្រមុខវិជ្ជាពេទ្យពីមុនមកទេ តែអង្គការបង្ខំឱ្យធ្វើ ការងារនេះ មុនដំបូងអង្គការឱ្យចូលរៀនផ្នែក នយោបាយនិងមុន
វិជ្ជាចាក់ថ្នាំឱ្យអ្នកជំងឺ។ យាំ ថានៅឆ្នាំ១៩៧៨ ពេលទៅដល់ភ្លាម ឃើញសុទ្ធតែអ្នក របួសដែលបញ្ជូនមកពីសមរភូមិស្វាយរៀងនិង ព្រំដែនផេ្សងទៀតជាប់ប្រទេសវៀតណាម។ យាំ មាន តួនាទីដើរ ចាក់ថ្នាំនិងលាងរបួស។ នៅក្នុងសម័យខែ្មរក្រហមមានឃើញជន បរទេសមកទស្សនាមន្ទីរពេទ្យ ជាហូរហែរដែលតែមិនបានដឹងថា ជាជនជាតិអីខ្លះទេ តែឃើញជនជាតិចិនច្រើនជាងគេ។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាមវាយចូលដល់ប្រទេស កម្ពុជា យាំ និងមនុស្សជាច្រើននៅក្នុងអង្គភាពនាំគ្នា ឡើងជិះរត់ភ្លើងសំដៅទៅខេត្ដបាត់ដំបង។ យាំ បានរត់ចេញ ពីខេត្ដបាត់ដំបងទៅដល់ស្រុកថ្មគោល ចេញពីថ្មគោលចេះតែរត់ ចូលពៃ្រដាច់បាយដាច់ទឹកសេ្ទីរស្លាប់ រត់ទៅដល់ស្រុកសំឡូត ព្រោះតែខ្លាចកង ទ័ពវៀតណាមចាប់បានអារក។ នៅឆ្នាំ១៩៨០ យាំ សមេ្រចចិត្ដរកផ្លូវត្រឡប់មកស្រុកកំណើតវិញ ពេលមកដល់ស្រុកកំណើតនៅឆ្នាំ១៩៨២ ឪពុកម្ដាយឱ្យមានគ្រួសាររស់នៅធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា