Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0586
TKI0586
Name :
ឈ្មោះ :
បាក ខ្នា
Last Name :
នាមត្រកូល :
Bak
First Name :
នាមខ្លួន :
Khna
Other Name :
ឈ្មោះផ្សេង :
គឹម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K09224
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of cock]
«កើតឆ្នាំរកា»
Home Village :
ភូមិកំណើត/ទីលំនៅ :
21100410 Takeo, Treang, Khvav, Pris Leu
២១១០០៤១០ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំខ្វាវ, ភូមិព្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Russian hospital.
មន្ទីរពេទ្យរុស្ស៊ី ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Associates :
អ្នកពាក់ព័ន្ធ :
Yon.
យន់។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0586 20040523 Pris Leu village, Khvav sub-district, Treang district, Takeo province. Interviewed by Long Dany. Notes: Bak Khna disappeared. Interviewed with Bak Torn, elder sister.
ធីខេអាយ០៥៨៦ ២០០៤០៥២៣ ភូមិព្រីសលើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ឡុង ដានី កំណត់សំគាល់ៈ
បាក ខ្នា បាត់ខ្លួន។ ជួបសម្ភាសជាមួយ បាក ទន ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
បាក ខ្នា ហៅ គឹម ភេទប្រុស អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ បាក ទន អាយុ៥៣ឆ្នាំ ត្រូវជាបងស្រី។ ខ្នា មានឪពុក ឈ្មោះ បាក គីត ម្ដាយឈ្មោះ តាន មានបងប្អូន១០នាក់ស្រី៧ ប្រុស ៣ មានស្រុកកំណើតរស់នៅភូមិព្រឺសលើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតាកែវ។ ខ្នា កាលពីតូចរៀននៅ សាលាអនុ វិទ្យាល័យវត្ដប្រសិដ្ឋត្រឹមថ្នាក់ទី៦ឪចាស់ឱ ពេលឈប់រៀនមកបួស ជាព្រះសង្ឃនៅវត្ដទួលផ្ចិក រហូតដល់លើកមានសង្គ្រាមខែ្មរ ក្រហមចាប់លោកឱ្យសឹក។ នៅឆ្នាំ១៩៧៥ ប្រធានកងឈ្លប ឈ្មោះ យន់ ហៅឱ្យទៅរៀនសូត្រមិនបានប្រាប់ដំណឹង ដល់ឪពុកម្ដាយបងប្អូនទេ ពេលនោះម្ដាយរបស់ឈ្មោះ ខ្នា បានទៅយំដាក់ប្រធានកងឈ្លបឈ្មោះ ខ្នា ថា ឯងយកកូនអញ ទៅវាយចោលនៅណាប្រាប់អញ មក អញយកឆ្អឹងវាទៅ ធ្វើបុណ្យ ពេលនោះប្រធានកងឈ្លបខែ្មរក្រហមឆេ្លីយតបវិញថា មិនបានយក ឈ្មោះ ខ្នា ទៅវាយចោលទេ អង្គការហៅទៅឱ្យរៀនមុនវិជ្ជាពេទ្យនៅភ្នំពេញ។ តាំងពីឈ្មោះ ខ្នា ចេញទៅ មិនដែលឃើញមកលេងស្រុកកំណើតឬផ្ញើរសំបុត្រអីម្ដងណាទេ បាត់ឈឹងរហូត។ ក្រោយមក ទៀតមិនដឹងជាឆ្នាំប៉ុន្មានទេ មានលោកយាយម្នាក់មានជំងឺឈ្មោះ ផន ដែលរស់នៅក្នុង ភូមិជាមួយគ្នាមិន ដឹងគាត់មានជំងឺអី បានអង្គការបញ្ជូនទៅព្យាបាលរហូតដល់ភ្នំពេញ។ ពេលយាយផន ត្រឡប់មកពី ភ្នំពេញវិញ បានមកប្រាប់ថា អញឃើញ អាខ្នា វាធ្វើការនៅ ក្នុងមន្ទីរពេទ្យឪព១៧ឱហើយវាបាន មកនិយាយថា ពេលយាយ ត្រឡប់ទៅផ្ទះវិញចាំប្រាប់ខ្ញុំផង ខ្ញុំមានរបស់ខ្លះផ្ញើរទៅឪពុកម្ដាយ បងប្អូនខ្ញុំ ផង ពេលនោះ យាយផន យល់ព្រមក៏ចាំមើលផ្លូវតែមិន ឃើញត្រឡប់មកវិញម្ដងទៀតសោះ បាត់ ឈឹងតែម្ដង។ បើតាម ប្រវត្ដិរូប ខ្នា អង្គការចាប់ខ្លួននៅក្នុងមន្ទីរពេទ្យឪព១៧ឱឆ្នាំ១៩៧៨ យកមក ដាក់គុកនៅទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា