Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0596
Name :
ឈ្មោះ :
អួន ភឿន
Last Name :
នាមត្រកូល :
Uon
First Name :
នាមខ្លួន :
Phoeun
Other Name :
ឈ្មោះផ្សេង :
Voeun
វឿន,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04452
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roge aged: 15. Present age: 48]
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21070507 Takeo, Samrong, khvav, Tramkul
២១០៧០៥០៧ ខេត្ដតាកែវ, ស្រុកសំរោង, ឃុំខ្វាវ, ត្រាំគល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងចល័ត ខេត្ដបាត់ដំបង។
DK Zone 75-79 :
តំបន់ DK 75-79 :
Northwest zone, 560, Battambang province.
ភូមិភាគពាយ័ព្យ, ៥៦០, ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កងចល័ត
Associates :
អ្នកពាក់ព័ន្ធ :
Nen, chief of prison
ណេន, ប្រធានគុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0596 20040524 Tramkul village, Khvav sub-district, Samrong district, Takeo province. Interviewed by Sarin Vireak. Notes: Uon Phoeun is alive. Interviewed with Uon Phoeun, biography owner.
ធីខេអាយ០៥៩៦ ២០០៤០៥២៤ ភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ កំណត់សំគាល់ៈ អួន ភឿន នៅរស់។ ជួបសម្ភាសជាមួយ អួន ភឿន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អួន ភឿន ហៅ វឿន ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ភឿន មានប្ដីឈ្មោះ អ៊ីម មាន កូនចំនួន៥នាក់ សព្វថៃ្ងរស់នៅ ភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្ដតាកែវ។ ភឿន មានឪពុក ឈ្មោះ ជឹង ជឹម ម្ដាយឈ្មោះ អួន ង៉ែត មានបងប្អូន៨នាក់ប្រុស២ ស្រី៦ មានស្រុកកំណើតនៅភូមិ សំរោង ឃុំសំរោង ខេត្ដតាកែវ។ ភឿន កាលពីរៀននៅសាលាបឋមសិក្សាសំរោងបានត្រឹមថ្នាក់ទី ១១ឪចាស់ឱ ឈប់នៅពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមរយៈ ឈ្មោះ ស៊ូ សារិន។ ក្រោយមកទៀត ភឿន បានឡើងឋានៈជា ប្រធាននារីភូមិនៅសំរោង បន្ទាប់មកផ្លាស់មកធ្វើប្រធាន ភូមិសំពោនខាងកើតវិញ ក្រោយមកទៀតធ្វើប្រធានភូមិត្រពាំង ពៃ្រ។ នៅឆ្នាំ១៩៧៦ ភឿន អង្គការ ចាត់តាំងឱ្យមកធ្វើការងារ នៅស្រែអំបិល ខេត្ដកំពត។ ក្រោយមកទៀត អង្គការបានជ្រើស រើសប្រវត្ដិ រូបនារីស្រែអំបិលមួយចំនួនឱ្យមកធ្វើការងារនៅខេត្ដ
បាត់ដំបង។ ភឿន មកដល់ខេត្ដបាត់ដំបង អង្គការ ចាត់តាំងឱ្យដឹកនាំកងចល័តដើម្បីលើកទំនប់ជីកប្រឡាយ មុនដំបូងធ្វើទំនប់ នៅក្រហត ទំបន់ស្ទឹងសង្កែនិង ធ្វើការនៅភ្នំសំពៅមួយខែ អង្គការឱ្យមកធ្វើការនៅសាលាសកនៅបាត់ដំបងវិញ។ ភឿន ដឹកនាំនារី កង ចល័តនៅអូរដំបង ក្រោយមកទៀត ភឿន មានបងជាខ្សែក្បត់ អង្គការដកឱ្យមកធ្វើការខាងកិនស្រូវ នៅភូមិអូរខ្ជាយវិញ ពេលនោះ ភឿន ដឹងខ្លួនទាន់ ខិតខំធ្វើការគ្មានហ៊ានតមាត់ទេ ព្រោះមានយោធា តាមដានរហូត ភឿន ពេលយប់ក៏មិនហ៊ានមាត់ អង្គការរកកំហុសមិនឃើញក៏បានរួចខ្លួន បន្ទាប់មក ទៀតអង្គការ
បានបង្ខំឱ្យរៀបការប្ដីជាជនពិកាភ្នែក ពេលនោះ ភឿន ប្រកែក ពេលប្រកែក អង្គការថា បើមិនយកប្ដីខ្វាក់ភ្នែកម្ខាងទេ យកប្ដីពិកា ជើងទៅ ពេលនោះ ភឿន ដែលហ៊ានប្រកែកព្រមយកតាម អង្គការចាត់តាំង។ ពេលរៀបការហើយបានតែមួយរយៈខ្លី កងទ័ពវៀតណាមចូលមកដល់នៅឆ្នាំ១៩ ៧៩។ ពេលនោះ ទាំងកម្មាភិបាលតូចធំខ្លាចប្រជាជនសងសឹកផង ខ្លាចកងទ័ពវៀត ណាមផង ក៏នាំគ្នារត់ ចូលពៃ្រ ឡើងភ្នំចុះភ្នំសេ្ទីរស្លាប់សេ្ទីររស់។ ភឿន រត់បែកប្ដីទៅដល់ស្រុកសំឡូត ភូមិតាសាញ់ ក្រោយមកដឹង ថា ប្ដីរត់មកមុនបានស្លាប់បាត់ទៅហើយ។ ភឿន រត់ចូលពៃ្រតែ ប៉ុន្មានខែប៉ុណេ្ណាះ ក៏ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She had seen Khmer Rouge escorted and tied hands poeple to Tuol Matesh in Battambang province.
បានឃើញខែ្មរក្រហមបណ្ដើរមនុស្សចងស្លាបសេក នៅទួលមេ្ទស ខេត្ដបាត់ដំបង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា