PROMOTING ACCOUNTABILITY
Kung Chann Thy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0597
|
|
Name :
ឈ្មោះ :
|
គង់ ចាន់ធី
|
|
Last Name :
នាមត្រកូល :
|
Kung
|
|
First Name :
នាមខ្លួន :
|
Chann Thy
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03486
|
|
Gender :
ភេទ :
|
Male
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Rouge aged: 23. Present age: 54]
«សម័យខែ្មរក្រហម អាយុ ២៣ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
210702?? Takeo, Samrong, Boeng Tranh Tbaung, Sla
២១០៧០២?? ខេត្ដតាកែវ, ស្រុកសំរោង, ឃុំបឹងត្រាញ់ត្បូង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
19720309
19720309
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ខេត្ដកំពង់ឆ្នាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
តារវៃ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0597 20040527 Sla village, Boeng Tranh Tbaung sub-district, Samrong district, Takeo province. Interviewed by Sim Sorya. Notes: Kung Chann Thy is alive. Interviewed with Kung Chann Thy, biography owner.
ធីខេអាយ០៥៩៧ ២០០៤០៥២៧ ភូមិស្លា ឃុំបឹងត្រាញ់ ត្បូង ស្រុកសំរោង ខេត្តតាកែវ សម្ភាសដោយៈ សម្ភាសដោយ ស៊ឹម សុរិយ៉ា កំណត់សំគាល់ៈ គង់ ចាន់ធី នៅរស់។ ជួប សម្ភាសជាមួយគង់ ចាន់ធី ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
គង់ ចាន់ធី ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ចាន់ធី មានប្រពន្ធឈ្មោះ ហង់ ហៀង មានកូន៦នាក់ សព្វថៃ្ងរស់នៅ ភូមិស្លា ឃុំបឹងត្រាញ់ត្បូង ស្រុកសំរោង ខេត្ដ តាកែវ។ ឪពុក ឈ្មោះ គង់ សួង ម្ដាយ ឈ្មោះ កៀត ស៊ុម។ ចាន់ធី កាលពីតូច រៀនបានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀន មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ចាន់ធី បានទៅរស់នៅជាមួយបងប្អូននៅខាងខេត្ដ កំពង់ធំ។ នៅឆ្នាំ១៩៧២ ចាន់ធី បានស្ម័គ្រចិត្ដបម្រើចលនា ខែ្មរក្រហមតាមរយៈឈ្មោះ ខែម។ ចាន់ធី ចូលដំបូងនៅជាយោធា ប្រចាំភូមិភាគឱ្យឧត្ដរប្រចាំការនៅ ត្រើង ក្រោយមកអង្គការ
បញ្ជូនទៅសមរភូមិគោកស្រុក ភូមិតាំងក្រសាំង ប្រធានយោ ធាខាងនយោ បាយឈ្មោះ អឿន។ នៅឆ្នាំ១៩៧៤ ចូលសមរ ភូមិវាយជាមួយទាហាន លន់ នល់ សាហាវជាងគេ នៅម្ដុំចេន ឡាទី២ មានស្លាប់យោធាទាំងសងខាងជាច្រើននាក់ មួយកងៗ សេ្ទីរចង់អស់។ តែកម្លាំងខែ្មរ ក្រហមចេះតែវាយចូលសំដៅមកទី ក្រុងភ្នំពេញ បានមួយថៃ្ងបន្ដិចៗរកិលបានរហូតដល់ព្រែកព្នៅ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ វាចូលដល់ទីក្រុងភ្នំពេញតែម្ដង។ ចាន់ធី អង្គការចាត់តាំងឱ្យយាម ការពារនៅពោធិចិនតុង។ ក្រោយមកទៀតអង្គការស្រាវជ្រាវប្រវត្ដិរូបដឹងថា ឪពុកធ្វើជា ប៉ូលីសជំនាន់ លោក លន់ នល់ អង្គការថា មានជាប់និន្នាការ យកទៅកសាង លើកទំនប់ជីកប្រឡាយនៅធ្វើស្រែនៅ បឹងសំយ៉ាប នៅអន្លង់កាង៉ាន ធ្វើស្រែគ្មានពេលសម្រាក រួចហើយឱ្យហូបតែបបររាវៗ។ នៅឆ្នាំ១៩ ៧៨ អង្គការបញ្ជូនឱ្យទៅ ការងារនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ ការងារវាយ ថ្ម ជញ្ជូនថ្ម ការ ងារនៅទីនោះ លត់ដុំខ្លាំង ណាស់ ហូបតែ បបររាវៗគ្មានកម្លាំងដើរសេ្ទីរដួល។ បើយើងធ្វើការងាររាង ខ្ជិល ឈឺញឹកញាប់ ច្បាស់ជាបាត់ខ្លួនហើយ។ កាលនោះឃើញជំនាញ ការចិនរាប់រយនាក់មកធ្វើការ នៅព្រលាន្ដហោះ ខេត្ដកំពង់ឆ្នាំង នេះដែរ។ តែជនជាតិចិន ពាក់ពួកក្រតឹប ខោអាវពណ៌ខៀវ មានមាឌ ធំល្មម មិនស្គមដូចជាកម្មករខែ្មរទេ ប្រហែលជាខាងជន ជាតិចិន មានអាហារហូបចុកគ្រប់គ្រាន់។ ព្រលានយន្ដហោះ នៅខេត្ដកំពង់ឆ្នាំង គ្រាន់ដឹងថា ជាព្រលានយន្ដហោះសម្រាប់ ប្រយុទ្ធ តែមិនទាន់ ហើយផងទទួលមានរបបថ្មីចូលមកដល់។ កាលនៅធ្វើការនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ប្រធាន គ្រប់គ្រងនៅទីនោះឈ្មោះ តារវៃ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ ចាន់ធី បាន រត់ជាមួយអ្នកធ្វើ ការងារជាមួយគ្នារហូតដល់ខេត្ដពោធិសាត់។ ចាន់ធី នឹកស្រុកចង់ត្រឡប់មកស្រុក កំណើតវិញ ក៏ធ្វើជាដើរចូលពៃ្រមិន កើតក៏ ចុះចូលតាមរយៈប្រធានភូមិនាំទៅដល់ឃុំស្រុក។ ពេលនោះ កងទ័ពវៀតណាមឱ្យរៀនសូត្រនយោបាយបានរយៈ ពេលមួយខែបានកងទ័ពវៀតណាមបញ្ជូនមកដល់ ខេត្ដតាកែវ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា មានមនុស្សបាត់ខ្លួន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”