Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0603
Name :
ឈ្មោះ :
ប៊ុក រិន
Last Name :
នាមត្រកូល :
Buk
First Name :
នាមខ្លួន :
Rin
Other Name :
ឈ្មោះផ្សេង :
chuop
ជួប,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00345
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 12. Present age: 45]
«សម័យខែ្មរក្រហម អាយុ ១២ឆ្នាំ។ សម័យបច្ចុប្បន្ន អាយុ
Home Village :
ភូមិកំណើត/ទីលំនៅ :
21030504 Takeo, Borey Chulasar, Kok Por, Prey Moul
២១០៣០៥០៤ ខេត្ដតាកែវ, បុរីជលសារ, គោកពោធិ៍, ពៃ្រមូល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
អៀង ធិរិទិ្ធ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0603 20040526 Prey Moul village, Kok Por sub-district, Borey Chulasar district, Takeo province. Interviewed by Sim Sorya and Phann Sochea. Notes: interviewed with Buk Rin, biography owner.
ធីខេអាយ០៦០៣ ២០០៤០៥២៦ ភូមិពៃ្រមូល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ សម្ភាសដោយៈ ស៊ឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូប នៅរស់។
Summary :
សេចក្ដីសង្ខេប :
ជួន ហៅ រិន ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រិន បាន រៀនការនៅឆ្នាំ១៩៨២ ប្ដី ឈ្មោះ សុន យឿន មានកូនចំនួន៧ នាក់ សព្វថៃ្ងរស់នៅភូមិពៃ្រមូល ឃុំគោកពោធិ ស្រុកបូរីជលសា ខេត្ដតាកែវ។ រិន មានឪពុកឈ្មោះ ប៉ឹម ម្ដាយឈ្មោះ ចែម មានបង ប្អូនចំនួន៦នាក់ ស្រី៤ប្រុស២។ រិន កាលពីតូចមិនបានចូលរៀនទេ នៅផ្ទះជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ អែម ឈ្មោះ អុន។ រិន ចូលដំបូងអង្គការចាត់តាំង ឱ្យធ្វើពេទ្យភូមិ ទោះបី រិន មិនចេះអក្សរក៏ដោយ ដំបូង រិន អង្គការឱ្យចូលរៀនមុខវិជ្ជាពេទ្យ ដូចជាឱ្យ រៀនចាក់ថ្នាំ យកម្ជុលមកចាក់លើខ្នើយឬចាក់លើដើម ចេក។ រិន បានរៀនចេះដឹងខ្លះបានដើរចាក់ថ្នាំ និងដើរឱ្យប្រជា ជននៅក្នុងភូមិពៃ្រមូល បន្ទាប់មកទៀតអង្គការបញ្ជូនមកធ្វើការ នៅមន្ទីរពេទ្យឃុំបានមួយ រយៈទើបអង្គការបញ្ជូនមកធ្វើការនៅ មន្ទីរពេទ្យស្រុក១០៨ រហូតបានឡើងមកធ្វើការងារនៅមន្ទីរពេទ្យ តំបន់។ នៅឆ្នាំ១៩៧៦ ដោយអង្គការស្រាវជ្រាវទៅឃើញថា រិន មានប្រវត្ដិរូបជាប់និន្នាការមិនសូវ ល្អ អង្គការដកចេញពីមន្ទីរពេទ្យឱ្យមកធ្វើការងារតាមកងចល័តស្រុកវិញ។ ក្រោយមកទៀតអង្គការ ស្រាវជ្រាវប្រវត្ដិរូបឡើងវិញ រិន ត្រូវបានអង្គការយកមកធ្វើ ការងារនៅមន្ទីរនៅទីរួមខេត្ដតាកែវ។ រិន អង្គការឱ្យចូលរៀន ធ្វើជាពេទ្យឆ្មបនៅអូរចំបក់ចំនួន៦ខែ បន្ទាប់មកទៀតនៅឆ្នាំ១៩ ៧៧ ដើមឆ្នាំ ៧៨ អង្គការបានបញ្ជូនឱ្យមកធ្វើការនៅភ្នំពេញ ធ្វើការនៅមន្ទីរពេទ្យ៦មករា។ មកដល់មុនដំបូងអង្គ ការចាត់តាំងឱ្យចូលរៀនមុខវិជ្ជាពេទ្យនៅមន្ទីរពិសោធន៍ឪផ៥ឱផ្នែកស្លថ្នាំនៅ ជិតចំណតរទេះភ្លើង។ បន្ទាប់ពីរៀនស្លថ្នាំ រិន ត្រូវបានអង្គការ បង្រៀនឱ្យចេះចាក់ថ្នាំ ដោយសារតែ រិន មិនចេះអក្សរអង្គ ការឱ្យរៀនចាក់ថ្នាំជាក់សែ្ដង តែចាក់ទៅលើសាកសពមានលោកគ្រូ ពេទ្យជនជាតិចិនឈ្មោះ លីវ ជាអ្នក បង្រៀននិងមានអ្នកចាំបក ប្រែ។ នៅឆ្នាំ១៩៧៨ មានយោធាខែ្មរក្រហមជាច្រើនរាប់រយ នាក់ត្រូវ របួសបាក់ដបៃាក់ជើង ខ្លះរបួសពេញខ្លួនដោយសារធ្វើ សង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ ១៩៧៩ រិន បាន រត់ឡើងរថភ្លើងចេញទៅដល់ខេត្ដបាត់ដំបង។ រិន ដោយសារ តែខ្លាចវត្ដមានកងទ័ព វៀតណាម ក៏មិនហ៊ានរត់ទៅស្រុកកំណើត ក៏សមេ្រចចិត្ដទៅជាមួយអង្គភាពរត់ចូលពៃ្រឡើងភ្នំឈឺសេ្ទីរ ស្លាប់សេ្ទីររស់។ រិន បានទៅរស់នៅជំរំជាប់ព្រំដែនថៃ រហូត ធ្វើមាតុភូមិនិវត្ដន៍នៅឆ្នាំ១៩៩២។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា