Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0438
KDI0438
ឈ្មោះ :
ហេ ប៊ុនឡាក់
Last Name :
He
First Name :
Bun Lak
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I08369
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR: aged 44]
«សម័យខែ្មរក្រហមអាយុ ៤៤ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08101501, Kandal, Sa-ang, Traey Sla, Po Leu
០៨១០១៥០១ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំត្រើយស្លា, ភូ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0438 20031016, Po Leu village, Traey Sla sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: The biography owner disappeared. Interviewed with his younger sister named Chim Seng Chhuon.
ខេឌីអាយ០៤៣៨ ២០០៣១០១៦ ភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសជាមួយនឹង ជឹម សេងឈួន ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
ហេ ប៊ុនឡាក់ ភេទប្រុស អាយុ៤៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ជឹម សេងឈួន អាយុ៦៧ឆ្នាំ ត្រូវជាប្អូនស្រី។ ប៊ុនឡាក់ មានឪពុកឈ្មោះ ហេ ជឹម ម្ដាយឈ្មោះ ហង្ស ប៊ូ មានបងប្អូន៦ នាក់ស្រី ៣ប្រុស៣ មានស្រុកកំណើតនៅភូមិពោធិលើ ឃុំ ត្រើយ ស្លា ស្រុកស្អាង ខេត្ដកណ្ដាល។ ប៊ុនឡាក់ កាលពីតូចតាំងពីសាលា បឋមសិក្សារហូតថ្នាក់វិទ្យាល័យ ក្រោយមកប្រឡងចូលសាលា ករុកោសល្យនៅ ភ្នំពេញ។ ពេលរៀនចប់ចេញមកបង្រៀនកូន សិស្សនៅសាលាអនុវិទ្យាល័យកោះខែល បន្ទាប់មកទៀត បង្រៀន នៅសាលាព្រែកអំបិល។ ប៊ុនឡាក់ បានរៀបការជាមួយឈ្មោះ ហេង ហៀក មានស្រុក កំណើតភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង បន្ទាប់ពីរៀនការហើយរស់នៅជាមួយគ្នារហូតបាន កូនចំនួន៤នាក់។ មុនឆ្នាំ១៩៧០ ប៊ុនឡាក់ រស់នៅក្នុងទីក្រុង ភ្នំពេញ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមវាយចូលទីក្រុងភ្នំពេញ អង្គការបានជម្លៀសប្រជាជនឱ្យមករស់នៅតាមស្រុកស្រែចម្ការ។ ប៊ុន ឡាក់ និងប្រពន្ធកូនបានមករស់នៅភូមិត្រើយស្លាអង្គការចាត់ តាំងឱ្យធ្វើស្រែ។ នៅឆ្នាំ១៩៧៦ អង្គការ ចាត់តាំងឱ្យរែកដីនៅ ទួលក្រសាំងបែកចេញពីប្រពន្ធកូន មិនយូរប៉ុន្មានយោធាខែ្មរក្រហម ហៅយកទៅ រៀនសូត្របាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ ក៏មិនបងប្រុសត្រឡប់មកស្រុកកំណើតវិញ។ បើតាម ប្រវត្ដិរូប ហេ ប៊ុនឡាក់ មុនឆ្នាំ១៩៧០ ធ្វើជាគ្រូបង្រៀន នៅជំនាន់ខែ្មរ ក្រហមជាកសិករហើយអង្គ ការចាប់ខ្លួននៅឆ្នាំ១៩៧៦។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា