Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0443
KDI0443
Name :
ឈ្មោះ :
ឯម សុង
Last Name :
នាមត្រកូល :
Em
First Name :
នាមខ្លួន :
Song
Other Name :
ឈ្មោះផ្សេង :
Sokh Song
សុខ សុង
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01775
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 28. Present aged: 50]
«សម័យខែ្មរក្រហមអាយុ ២៨ឆ្នាំ។ បច្ចុប្បន្នអាយុ ៥០ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08101503, Kandal, Sa-ang, Traey Sla, Po Kraom
០៨១០១៥០៣ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំត្រើយស្លា, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងកសិកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Superiors :
ថ្នាក់លើ :
តាជ័យ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0443 20031025, Po Kraom village, Traey Sla sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea and Ie Meng Try. Notes: Interviewed with the biography owner named Em Song.
ខេឌីអាយ០៤៤៣ ២០០៣១០២៥ ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា និង អៀ ម៉េងទ្រី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ ជាមួយនឹង ឯម សុង ត្រូវជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឯម សុង ហៅ សុខ សុង ភេទប្រុស អាយុ៥០ត្រូវជាម្ចាស់ប្រវត្ដិ រូប។ សុង មានឪពុកឈ្មោះ ឯម សុខ ម្ដាយឈ្មោះ ម៉ម មានបង ប្អូន៤នាក់ មានស្រុកកំណើតនៅភូមិពោធិក្រោម ឃុំត្រើតស្លា ស្រុកស្អាង ខេត្ដកណ្ដាល។ សុង កាលពីនៅតូចរៀនតាមពីសាលា បឋមសិក្សាព្រែគគយរហូតដល់អនុ វិទ្យាល័យព្រែកគយត្រឹម ថ្នាក់ទី៦ឪចាស់ឱ។ សុង ឈប់រៀនដោយសារប្រទេសជាតៀកើត មានរដ្ឋ ប្រហារឆ្នាំ១៩៧០ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រ ចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមការប្រកាសរបស់សមេ្ដចសីហនុ ពីវិទ្យុប៉េកាំង។ សុង ចូលដំបូង នៅក្នុងអង្គភាពយោធា តែនៅខាងសេដ្ឋកិច្ចដើរកម្ហូបដើម្បីដោះស្រាយឱ្យយោធា នៅសមរភូមិមុខ កាល នោះយោធាចលនាខែ្មរក្រហមវាយជា មួយទាហាន លន់ នល់។ បន្ទាប់មកទៀតអង្គការបានចាត់តាំង ឱ្យដើរកាប់ដើមឈើយកមកអារសម្រាប់ឱ្យយោធាឆ្លងធ្វើដើម្បី វាយទាហាន លន់ នល់ សំដៅមកទីក្រុង ភ្នំពេញ តាមដងទនេ្លបាសាក់។ នៅឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឱ្យមកធ្វើការ ងារនៅក្នុងក្រសួង កសិកម្មនៅជិតផ្សារកាប់គោ ប្រធានឈ្មោះ ជ័យ។ ទោះបីយើងនៅអង្គភាពក្រសួងកសិកម្មក៏ពិតមែន តែមុនដំបូងអង្គការប្រើឱ្យដើររុះផ្ទះ បន្ទាប់មកឱ្យជួសជុលឡាន ជួសជុលម៉ាស៊ីនភ្លើងធ្វើគ្រប់បែបយ៉ាង គ្មានទំនេរទេ។ កាលតាមដឹង ប្រទេសកូរ៉េខាងជើងមានជួយម៉ាស៊ីនក្រឡឹង ចំនួន១០០គ្រៀងឱ្យមកដល់ ប្រទេសកម្ពុជា។ នៅក្នុងរបបខែ្មរ ក្រហមធ្លាប់ឃើញ លោក ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន កាលហ្នឹងអង្គការបានហៅថ្នាក់កម្មាភិបាលឱ្យមកប្រជុំរៀនសូត្រ នៅបុរីកីឡា កាលនោះមាន និយាយឱ្យយើងខិតខំធ្វើការងារ ដើម្បីប្រទេសជាតិ កុំឱ្យយួនឈ្លានពានទឹកដី។ នៅឆ្នាំ១៩៧៧ ប្រធាន អង្គភាពក្រសួងកសិកម្ម ត្រូវអង្គការចោទ តាជ័យ ថា ក្បត់ហើយបានចាប់ខ្លួនយកទៅបាត់ ហើយ មានឡើងកាន់ជំនួស និងមានចាប់ជាបន្ដបន្ទាប់ទៀត។ នៅឆ្នាំ១៩៧៩ សុង បានរត់ជា មួយកម្មាភិបាល ខែ្មរក្រហមជាច្រើននាក់ផេ្សងទៀត រត់ចូលពៃ្រ កាត់ភ្នំដើរគ្មានទឹសតំបន់ ចេះតែនាំគ្នាដើរដាច់បាយដាច់ ទឹក សេ្ទីរស្លាប់ ក្រោយមកបានសមេ្រចចិត្ដត្រឡប់មកស្រុកកំណើត វិញ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សពិតមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា